តារាល្បីៗ ត្រៀម Rock ផ្អើល​កោះ​ពេជ្រ​ទៀត​ហើយ countdown ឆ្នាំ​នេះ!

  • 2018-12-27 10:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ជោគ​ជ័យ​ផ្ទួនៗ Rock the Nation នឹង​មក​រ៉​កនៅ​ទឹកដី​កោះ​ពេជ្រ​ជា​មួយឈ្មោះ​ដ៏​ឡូយ​គឺ “Rock the New Year Countdown!” ឱ្យសម​ជាមួយ​រាត្រី​ដ៏​សប្បាយរីករាយ​ ដែល​យុវ​វ័យជា​ច្រើនកំ​ពុង​ទ​ន្ទឹ​ង​រង់ចាំ ស្រែក​ហ៊ោ​រក​ញ្ជ្រៀ​វ​អបអរសាទរ​ឆ្លង​ឆ្នាំ​ថ្មី ២០១៨ ចូល ២០១៩ ។

បើ​តាម​ពត៌មាន​ពី​លោក លាង ម៉េង អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជិ​ស បានឱ្យដឹងថា៖ "តារា​ច​ម្រៀង​ដែល​នឹង​ត្រូវ​មក​លោត​ទ​ន្ទ្រាំ​ឆាក​តន្ត្រី​ដ៏​ស្រស់ស្អាត​​មាន​ទាំង​តារា​ច​ម្រៀ​ង Original ក្មេង​ខ្មែរ ឡូ​រ៉ា ម៉ម ក្រុម​តូច​Small World Small Band ក្រុម Mustache Band តារា​ច​ម្រៀង​ពី​ផលិតកម្ម​ផ្សេងៗ​រួមមាន កញ្ញា ឱក សុគន្ធ​កញ្ញា លោក ​ខេមរៈ សេរី​ម​ន្ត ហ្សូ​ណូ បូ​ព្រឹក កែវ​ ​សុ​បញ្ញា កញ្ញា រ៉ា​ប៊ី អ្នក​លេងភ្លេង​ដ៏​ល្បី​កញ្ញា​ឌី​ជេ អា​វី​ដា និង តារា​កិ​ត្តិ​យ​សមួយ​ចំ​នួន​ទៀ​ត​។ គោលបំណងសំខាន់​នោះ គឺ​ដើម្បី​អបអរសាទ​រ​ចូលឆ្នាំថ្មី​ឆ្នាំ​សកល”​។

​ការ​ប្រគំ​តន្ត្រីនេះ​នឹង​បើក​ឱ្យ​ទស្ស​និក​ជន​ចូលរួម​ទស្សនា​ដោយ​សេរី​ចាប់ពី​ថ្ងៃទី ៣០ ខែ​ធ្នូ តទៅ ហើយ​ក៏​មាន​ការចាក់ផ្សាយ​បន្ត​បន្ត​ផ្ទាល់​ផងដែរ​នៅលើ​កញ្ចក់​ទូរ​ទស្សន៍​បា​យ័​ន​ព័ត៌មាន ចាប់ពី​ម៉ោង ៨ ល្ងាច​តទៅ​នៅ​រាត្រី​ឆ្លង​ឆ្នាំ​ថ្ងៃទី ៣១ ធ្នូ រហូតដល់​ពាក់កណ្តាល​អ​ធ្រា​ត​ឯណោះ​។​”

រីឯ​លោក​ម៉ៃ​ឃើ​ល សុវណ្ណ (Michael Sovann) ប្រធាន​ផ្នែក​រៀបចំ​កម្មវិធី នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជិ​ស បាន​ឱ្យដឹង​ថា៖ "​ចង្វាក់ភ្លេង​និង បទ​ច​ម្រៀង​ដែល​ត្រូវ​យកមក​សម្តែង​នៅក្នុង​កម្មវិធី​នេះ គឺ​នឹងមាន​លក្ខណៈ​ច​ម្រុះ​បែប​ទាន់ស​ម័​យ ទាំង​ចង្វាក់​រ៉​ក ចង្វាក់​ប្រជាប្រិយ​បែប​មនោសញ្ចេតនា និង បទ​ភ្លេង​កន្ត្រាក់​អារម្មណ៍​បែប​ក្នុង​ក្លឹប​កម្សាន្ត ហើយ​ក៏​នឹង​មាន​ការបាញ់​កាំជ្រួច​អបអរសាទ​រ​នៅ​ពាក់កណ្តាល​អ​ធ្រា​ត​ឆ្លង​ចូលឆ្នាំ ២០១៩ ផងដែរ​"។

ខ្មែរ ប៊ែ​វើរី​ជី​ស (Khmer Beverages) ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០% ហើយ​ក៏​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ធ​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ផលិត​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​អ៊ិច​ស្ត្រា​ស្តោ​ត Barrley Black ស្រា​បៀរ​គូ​ដូ (Kudo) ទឹកក្រូច អា​យស៍ (IZE) ទឹក​ផ្លែឈើ​ជូ​ប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (Wurkz) និង​ទឹក​សុទ្ធ​កម្ពុជា (Cambodia Water)៕​

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី