​ទារក​ទើប​កើត អាច​ប្រឈម​នឹង​បញ្ហា​អ្វី​ខ្លះ ហើយ​ឪពុកម្តាយ​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ជៀសវាង​បញ្ហា​ទាំង​នោះ​?​

  • 2018-12-30 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទារក​ទើប​សម្រាល មាន​ការលូតលាស់ និង​ប្រែប្រួល​យ៉ាង​រ​ហ័ស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ពេល​ខ្លះ​មាតាបិតា ឬ អាណាព្យាបាល​តែង​បារម្ភ និង​យកចិត្ត​ដាក់​ជាពិសេស​តាំងពី​ពេល​មាន​គ​ភ៍ និង​ចាប់​កំណើត រហូតដល់​ធំ​ពេញវ័យ​។

ពេលណា​ទារក ឬ កូនតូច​មាន​អាការ​ខុសពី​ធម្មតា មាតាបិតា​ត្រូវ​យកចិត្តទុកដាក់​លើ​អាការ​ទាំង​នោះ​ដោយ​មិន​ត្រូវ​ទុក​ឱ្យ​ទៅ​ជំ​ងឺ​ធ្ង​ន់​ធ្ង​រ​ដូចជា​ស្បែក និង​ឆ្លង​ជំងឺ​ផ្សេងៗ​។​

យោងតាម​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណ​រដ្ឋ ឯកទេស​ស​ម្ភ​ព រោគ​ស្ត្រី និង​ជា​ប្រធាន​ផ្នែក​ស​ម្ភ​ពរោគ​ស្ត្រី នៃ​ម​ន្ទីរ​សម្រាក​ព្យាបាល និង​ស​ម្ភ​ព «​មាតា​» បាន​ឲ្យ​ដឹងថា​៖ ទា​ក់ទង​នឹង​ទារក​ដែល​ទើប​សម្រាល អាចនិយាយបាន​ថា​ពួកគេ​ដូចជា​ផ្ទាំង​កំណាត់​សមួយ​ដែល​មិនទាន់មាន​សី​តុ​ណ្ណ​ភាព​សុំ​ា​ក្នុង​ការការពារ​ជំ​ងឺ​ផ្សេងៗ​នៅឡើយ​។​

លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណ​រដ្ឋ

«​ការឆ្លង​ជំងឺ​ដល់​ទារក​ទើប​សម្រាល គឺ​មាន​ច្រើន​ដូចជា (១)​វីរុស​ជាពិសេស​ឆ្លងតាម​ខ្យល់អាកាស (២)​ការឆ្លង​តាម​ទឹក​ភ្លោះ​ម្តាយ​ដែលមាន​បាក់តេរី (៣)​ការឆ្លង​តាម​ម្តាយ​ដែល​មាន​ផ្ទុក​ជំងឺ (៤)​ការឆ្លង​ជំងឺឱ​កាសចេញពី​បរិយាកាស​ក្រៅ​ខ្លួន (៥)​ការឆ្លង​តាម​ទង​ផ្ចិត​តាម​រយៈ​ការសម្អាត និង​ការ​ស្លៀកពាក់ និង​រោគសញ្ញា​ផ្សេងៗ​ទៀត​»​។​

លោកស្រី​វេជ្ជបណ្ឌិត​បន្តថា​៖ លើសពី​នេះ វា​ក៏​អាច​ទា​ក់ទង​ជាមួយនឹង​ខោ​ទឹកនោម​ដែល​ស្លៀក​ក្នុង​រយៈពេល​យូរ និង​មិន​មាន​គុណភាព ដូច្នេះ​មាតាបិតា​ត្រូវ​ជ្រើសរើស​ខោ​ទឹកនោម​ណា​ដែល​មាន​គុណភាព​ល្អ អាច​ជ្រាប​ទឹក​បាន​ល្អ​ដើម្បី​ជៀសវាង​ការ​រលាក​ស្បែក​គូថ​កូនតូច​។

មាតាបិតា អាច​មើលថែ​កូនតូច​តាម​រយៈ (១)​ការ​ស្លៀកពាក់​ខោអាវ​ឲ្យ​កូន​ឲ្យ​បាន​សម​រម្យ​ដោយ​កុំ​រុំ​ជិត​ពេក ត្រូវ​ពាក់​ខោអាវ​រលុងៗ​សម្រប​ទៅតាម​បរិយាកាស​រស់នៅ (២)​ត្រូវ​ចេះ​ជ្រើសរើស​យក​សាប៊ូ​កូនក្មេង​មក​បោក​ខោអាវ​កូន​ឲ្យ​ស្អាត (៣)​ត្រូវ​ឧស្សាហ៍​ផ្លាស់ប្តូរ​ខោ​ទឹកនោម​កូន​ដោយ​មិន​នៅ​ត្រាំ​នឹង​ទឹកនោម ឬ លាមក​យូរពេក​ដើម្បី​កាត់បន្ថយ​កន្ទួល​ក្រហម​លើ​ស្បែក (៤)​បើសិន​កូន​ឡើង​កម្តៅ មិន​លេង ក្អួត ត្រូវ​ចាំបាច់​យកមក​ជួប​គ្រូពេទ្យ​ដើម្បី​វិភាគ​រោគសញ្ញា​។​

ទារក​មួយ​ចំនួន​ដែល​កើតមក អាច​មាន​បញ្ហា និង​ជួបប្រទះ​ជំងឺ ហើយ​ឪពុកម្តាយ​តែង​បារម្ភ ដូចជា ស្បែក​ទារក​អាច​ឡើង​ក្រហម​ងាយ​រោល​កន្ទួល ឬ ប្រតិកម្ម​តាម​រយៈ សំលៀ​កបំ​ពាក់​រុំ​ជិត​ខ្លាំងពេក ឬ ក្រាស់​ពេក​ដែល​ធ្វើ​ឲ្យ​ក្រពេ​ញញើស​ចេញចូល​មិន​បានល្អ និង​ការ បោក​សំអាត​មិន​ស្អាត​ជាដើម​។​

តារា​សម្តែង​ដែលមាន​ប្រជាប្រិយភាព អ្នកនាង​គង់ ចាន់​ស្រី​មុំ បាន​រៀបរាប់ពី​បទពិសោធ​ក្នុង​ការថែទាំ​កូនស្រី​ដែល​មាន​អាយុ​៥​ខែ​ថា​៖ «​ខ្ញុំ និង​ស្វាមី យកចិត្តទុកដាក់​ខ្លាំង​ក្នុង​ការជ្រើសរើស​សម្ភារៈ​ប្រើប្រាស់​ប្រើប្រាស់​សម្រាប់​កូនស្រី​របស់​ខ្ញុំ ដោយ​ពួក​ខ្ញុំ​ជ្រើសរើស​របស់​ដែល​មាន​គុណភាព​ជាពិសេស​ខោ​ខោ​ទឹកនោម​ដែល​គាត់​ត្រូវ​ប្រើ​ជា​រៀ​ង​រាល់ថ្ងៃ ប្រកបដោយ​ភាព​ទ​ន់ និង​ងាយស្រួល​សម្រាប់​គាត់​មិន​ថា​ពេល​គេង លេង ឬ​ទៅ​ដើរលេង​»​។​

អ្នកនាង​បាន​ប្រាប់ថា អ្នកនាង​បានជ្រើសរើស​ខោ​ទឹកនោម​ម៉ាក UniDry ដែល​មាន​គុណភាព​ខ្ពស់ ការពារ​ការ​លេច​ធ្លាយ ស្រូបទឹក​បានល្អ និង​មាន​ភាព​ទ​ន់​យឺត សាក​សម​ជាមួយ​កូនស្រី​របស់​ខ្ញុំ​។​

លោកស្រី​បាន​បន្តថា​៖ ការឆ្លង​ជំងឺ​បន្ទាប់ពី​កូនចាប់​កំ​ណើ​ត​ដែល​ស្ថិតនៅ​ច​ន្លោះ​ក្រោម​២៨​ថ្ងៃ និង​លើសពី​មួយខែ​ឡើងទៅ​។ កុមារ​តូចៗ​ងាយ​ប្រតិកម្ម និង​វិវត្ត​ជំងឺ​ជាង​កុមារ​ធំៗ ហើយ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ពី​សញ្ញា​គ្រោះ​ថ្នាក់ និង​ចេះ​ពី​វិធី​ជួយសង្គ្រោះ​។​

លោកស្រី​បន្ថែមថា​៖ «​ខ្ញុំ​រីករាយ​ក្នុង​ការចែក​ចំ​ណេះ​ដឹង​ដល់​មាតាបិតា​ពី​បញ្ហា​ប្រ​ឈម និង​វិធី​ការពារ​ដល់​ទារក​ទើប​នឹង​កើត​ដែល​ពួកគាត់​ត្រូវធ្វើ​ការតាមដាន​លើ​សញ្ញា​គ្រោះថ្នាក់​មួយ​ចំ​នួន​ដូចជា ការឡើង​កម្តៅ ការ​មិនសូវ​បៅ​ដោះ ក្អួត ពោះ​ប៉ោង ពិបាក​ដកដង្ហើម ស្បែក​ទារក​ឡើង​លឿង​ជាដើម​។ បើ​មាន​បញ្ហា​ទាំង​នោះ ឪពុកម្តាយ​ត្រូវធ្វើ​ការតាមដាន ឬ មក​ពិ​គ្រោះ​ជាមួយ​គ្រូពេទ្យ​»​។​

ការថែទាំ​សុខភាព​មាតា និង​ទារក​ក៏​មាន​សារៈ​សំខាន់​ដូចគ្នា​ដែរ ហើយ​ទារក​ដែលមាន​ បញ្ហា​ស្បែក និង​ឆ្លង​ជំងឺ ចាំបាច់​ត្រូវតែ​ទទួលបាន​ការថែទាំ​យ៉ាង​ត្រឹមត្រូវ​ ក្នុង​ការ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ និង​ជាពិសេស​ខោ​ទឹកនោម​។​

ដូច្នេះ​ដោយ​ការជ្រើសរើស និង​ការ​ប្រើប្រាស់​ផលិតផល​ស្តង់ដារ​មាតាបិតា​គួរតែ​ជ្រើសរើស​ សម្ភារៈ​ដែល​មាន​គុណភាព​ល្អ​ដែល​មិនអាច​បង្ករ​ឱ្យ​ទារក ឬ កុមារ​មាន​បញ្ហា​ស្បែក​។ ​ឧទាហរណ៍​៖ ផលិតផល​ខោ​ទឹកនោម​កូនក្មេង​ម៉ាក UniDry ដែល​មាន​លក្ខណៈពិសេស​ដូចជា​៖

១. 3D ការពារ​ការ​លេច​ធ្លាយ​៖ ការ​រចនា​ថ្មី​អាច​ផ្តល់​ការការពារ​ទ្វេដង​មិន​ឲ្យ​លេច​ឆ្លាយ ២. ស្រូបទឹក​បានល្អ​៖ ស្រូបយក​ជាតិ​ទឹក​អតិបរមា និង​លឿន​បំផុត ៣. ការ​ហែក​យកចេញ​៖ មាន​ភាពងាយស្រួល​នៅពេលដែល​ហែក​យកចេញ​ផ្លាស់ប្តូរ ខោ​ទឹកនោម និង​មិន​ប៉ះពាល់​រលាក​ស្បែក​ទារក ៤. មាន​ភាព​ទ​ន់​យឺត​សម្រាប់​ច​ង្កេះ​ខោ​៖ អាច​បត់បែន​បាន​ងាយស្រួល សាក​សម​សំរាប់​ទា​រកពេល​ធ្វើ​ចលនា គ្មាន​ការ​រលាក ឬ កន្ទួល​ក្រហម​ទៅលើ​ស្បែក​ទារក​ឡើយ ៥. សញ្ញា​ប្តូរ​ខោ​ថ្មី​៖ មាន​សញ្ញា​ប្រាប់​ឲ្យ​ផ្លាស់ប្តូរ​ខោ​ទឹកនោម​ថ្មី ៦. បន្ទាប់ពី​ប្រើប្រាស់​រួច​៖ សូម​ខ្ចប់​ខោ​ទឹកនោម​ជាមួយ​នឹង​ខ្សែ​ស្អិត​ដែល​នៅ​ផ្នែក​ខាងក្រោយ​នៃ​ខោ​ទឹកនោម រួច​បោះចូល​ក្នុង​ធុង​សំ​រាម​។​

ក្រុមហ៊ុន វីន​ស៊ុន (​ខេ​ម​បូ​ឌា​) ខូ អិល​ធី​ឌី ដែល​ជា​រោងចក្រ​ទី​១ នៅ​ក្នុង​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា ត្រូវបាន​ដំណើរការ​នៅ​ខែមេសា​ឆ្នាំ​២០១៨ និង​ផ្តល់​នូ​វ​ឱកាស​ការងារ​ដល់​ប្រជា​ជន​កម្ពុជា​។​

ក្នុងនាម​ជា​ក្រុមហ៊ុន​ផលិត​ខោ​ទឹកនោម​ដែល​ឈានមុខ​គេ​មួយ​នៅ​អាស៊ី​ក្នុង​ការ​ចែកចាយ​ផលិតផល និង​សេវាកម្ម​ដែល​យើង​ផ្តល់ជូន ត្រូវបាន​ទទួលស្គាល់​ដោយ​ស្តង់ដារ​អន្តរជាតិ​ដែល​មាន​គុណភាព និង​ជាប់​ពាន​រ​ង្វាន់​ជា​បច្ចេកវិទ្យា​លំដាប់​ពិភព​លោក​។ ព័ត៌មាន​បន្ថែមតាម​រយៈ​គេហ​ទំ​ព័​រ​៖ winsuncambodia.com​ ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី