ក្រុមហ៊ុននាំចូលថ្នាំលាបពណ៌លេខ១ពីប្រទេសកូរ៉េ បង្ហាញយុទ្ធសាស្ត្រលក់ដាច់ប្រចាំឆ្នាំ
- 2018-12-29 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុននាំចូលថ្នាំលាបពណ៌លេខ១ពីប្រទេសកូរ៉េ បង្ហាញយុទ្ធសាស្ត្រលក់ដាច់ប្រចាំឆ្នាំ
ចន្លោះមិនឃើញ
តំណាងក្រុមហ៊ុនស្តាខូតធីង សឹលូសិន បានបង្ហាញយុទ្ធសាស្ត្រលក់ដាច់ប្រចាំឆ្នាំនៃផលិតផលក្នុងវិស័យសំណង់ ប្រកបដោយភាពវិជ្ជមាន។ ជាក់ស្ដែងនៅក្នុងរយៈពេលមួយឆ្នាំ២០១៨ នេះ ក្រុមហ៊ុនទទួលបានជោគជ័យនៃប្រកួតប្រជែងទីផ្សារ ដែលមានកើនឡើងនៃការលក់ ១០ភាគរយជាលំដាប់។
លោក ថើស ចន្ទ្រា អ្នកគ្រប់គ្រងទូទៅ បានថ្លែងប្រាប់ក្នុងពិធីជប់លៀងប្រចាំឆ្នាំ និងសិក្ខាសាលាផលិតផលថ្មី នៅថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៨ ឲ្យដឹងថា៖ “ដើម្បីរក្សាភ្ញៀវឲ្យយូរអង្វែង យុទ្ធសាស្ត្រសំខាន់បំផុត គឺមិនបោកប្រាស់ភ្ញៀវ មានន័យថា គុណភាពល្អប៉ុណ្ណា យើងប្រាប់ភ្ញៀវប៉ុណ្ណឹង” ។ បន្ថែមពីលើគុណភាព រួមទាំងជួយការពារបរិស្ថាន មិនប៉ះពាល់ដល់សុខភាព ជាពិសេសកុមារ និងជាប់ធន់បានយូររហូតដល់១២ឆ្នាំ និងមានតម្លៃសមរម្យស្របតាមទីផ្សារ។
ក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយទូទាំងប្រទេស នូវថ្នាំលាប ខេស៊ីស៊ី រួមមាន ថ្នាំស្ពេត្រូ ក្នុងក្រៅ ថ្នាំប្រេង ការពារច្រេះ ថ្នាំលាបប្រភេទអ៊ីផុកស៊ីដែក និងអ៊ីផុកស៊ីចាក់កម្រាលបេតុង ព្រមទាំងថ្នាំលាបកាប៉ាល់ ការពារគឹង ។ល។
គម្រោងធំៗជាច្រើន ត្រូវបានការពារលាបថ្នាំខេស៊ីស៊ីតាំងពី ២០១០រហូតដល់បច្ចុប្បន្ននេះរួមមាន អគារទីស្តីការនាយករដ្ធមន្រ្តី ផ្សារទំនើបអ៊ីអនមួយ អ៊ីអនពីរ អគារដឹខាសលរ៉ូយ៉ាល់៣២ជាន់ អគារប្រេសនីយ៍ទូរគមនាគមន៍វត្តភ្នំ (លាបឡើងវិញ) និងគំរោងលាបដែកធំៗទូទាំងប្រទេស។
គួរជម្រាបថា ក្រុមហ៊ុន ស្តាខូតធីង សឹលូសិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១០ មានការចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ អាយ អេស អាយ គ្រុប ជាក្រុមហ៊ុនផលិតដែកគ្រប់ប្រភេទ ធំបំផុត និងផ្គត់ផ្គងទូទាំងប្រទេសក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន មានអាសយដ្ឋាន ផ្ទះលេខ ២១១ ផ្លូវព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៕