ម្ចាស់​ពាន The Voice Kids លើកទ័ព​នាំ​យក ទឹកក្រូច IZE ទៅ​ចែក​សិស្ស​ជាង ៦០០០ នាក់

  • 2019-01-04 07:13:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រយៈ​ពេល ៥៥ ថ្ងៃ បន្ទាប់ពី​កម្មវិធី​ប្រឡង​ច​ម្រៀង​កុមារ the Voice Kids រដូវ​កាល​ទី ២ ដែល​ឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ទឹកក្រូច អា​យស៍ និង ទឹកបរិសុទ្ធ​កម្ពុជា​បាន​កន្លង​ផុត​ទៅ ម្សិលមិញ​​នេះ​ម្ចាស់ពាន​កុមារា ទេព ពិ​សិដ្ឋ រួមជាមួយ​បេក្ខជនវ​គ្គ​ផ្តាច់​ព្រ័ត្រ​ទាំង ៥ នាក់ បាន​យក​ទឹកក្រូច​អា​យស៍ ទឹកបរិសុទ្ធ​កម្ពុជា និង សម្ភារៈ​សិក្សា​ផ្សេងៗ​ទៅ​ឧបត្ថម្ភ​ជូន​សិស្ស​ក្រីក្រ​នៅ​សាលា​ដូង​។

មិនតែ​ប៉ុណ្ណោះ​កាល​ពី​ពេលថ្មីៗនេះ ទេព ពិសិដ្ឋ រួមជាមួយបេក្ខជនទាំង ៥ នាក់ទៀត និង ពិធីករ ពិធិការនីទាំង ២ បានបន្តទៅជួបប្រាស្រ័យផ្ទាល់ក្នុងកម្មវិធី IZE Surprise! ជាមួយយុវសិស្សសាលាប្រមាណជាង ៦០០០ នាក់ពីសាលាវិទ្យាល័យចំនួន ៣ ទីតាំងផ្សេងៗគ្នាក្នុងទឹកដីខេត្តកណ្តាលដែលរួមមាន វិទ្យាល័យជ័យវរ្ម័នទី ៧ វិទ្យាល័យដីឥដ្ឋ វិទ្យាល័យព្រែកស្លែង ក្នុងគោលបំណងរួមគ្នានឹងអគ្គនាយក្រុមហ៊ុនខ្មែរ ប៊ែវើរីជិស ផង​ដែរ។ ជាក់ស្តែងសាលានីមួយៗក៏ទទួលបានការឧបត្ថម្ភទឹកក្រូចអាយស៍ចំនួន ៣០ កេះ បន្ថែមទៀត ពីលោកអគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជិសផងដែរ។

តាម​ការបញ្ជាក់​ពី​លោក លាង ម៉េង អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស បាន​មាន​ប្រសាសន៍ថា៖ “​ការជួយ​ទំនុក​បម្រុង​ដល់​ម្ចាស់​ពាន the Voice Kids រដូវ​កាល​ទី ២ កុមារា ទេព ពិ​សិដ្ឋ និង បេក្ខជន​ទាំង ៥ នាក់​ទៀត រួមទាំង​ពិធីករ ពិធីការ​នី ឱ្យបាន​ជួប​ផ្ទាល់​ជាមួយ​អ្នកគាំទ្រ​របស់​ពួកគេ​ក្នុង​កម្មវិធី IZE Surprise! គឺ ដើម្បី​បង្កើត​ឱកាស​ឱ្យ​យុវ​សិស្ស​ដែល​ចូលចិត្ត​ទស្សនា​កម្មវិធី​ប្រឡង​ច​ម្រៀង​កុមារ the Voice Kids និង គាំទ្រ​បេក្ខជន​ក្នុង​របស់​ពួកគេ​ឃើញ​គ្នា​ផ្ទាល់ សន្ទនា​ផ្ទាល់​ជាមួយ​អ្នកគាំទ្រ ថតរូប​រួមគ្នា ច្រៀង​រួមគ្នា​ទុកជា​អនុស្សាវរីយ​រវាង​អ្នកគាំទ្រ និង បេក្ខជន​នីមួយៗ និង​ឱកាស​ដ៏​កម្រ​ក្នុង​ការជួប​ផ្ទាល់​ជាមួយ​បុគ្គ​ល​ល្បីៗ យ៉ាង​ដូច្នេះ។​”

ខ្មែរ ប៊ែ​វើរី​ជី​ស (Khmer Beverages) ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០% ហើយ​ក៏​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ធ​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ផលិត​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​អ៊ិច​ស្ត្រា​ស្តោ​ត Barrley Black ស្រា​បៀរ​គូ​ដូ (Kudo) ទឹកក្រូច អា​យស៍ (IZE) ទឹក​ផ្លែឈើ​ជូ​ប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (Wurkz) និង​ទឹក​សុទ្ធ​កម្ពុជា (Cambodia Water)៕

អត្ថបទ៖ ថា ម៉ាលីដា