ការពិត ១០យ៉ាងពី Matt Peeranee នារីដែលទាក់ចិត្ត Songkran បានដោយងាយ
- 2019-01-09 05:28:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិត ១០យ៉ាងពី Matt Peeranee នារីដែលទាក់ចិត្ត Songkran បានដោយងាយ
ចន្លោះមិនឃើញ
រឿងរ៉ាវស្នេហារបស់តារាសម្ដែង Matt Peeranee និងលោក Songkran Taechanarong នៅតែជាប្រធានបទក្ដៅគគុកពេញបណ្ដាញផ្សព្វផ្សាយរបស់ថៃ។ ប៉ុន្តែញែកចេញពីបញ្ហានេះបន្ដិច ក៏មានមហាជនជាច្រើនចង់ដឹងរឿងរ៉ាវផ្សេងទៀតរបស់ម្ចាស់ប្រធានបទនេះ ជាពិសេសសាមីខ្លួនខាងស្រី Matt តែម្ដង។
ថ្ងៃនេះប្រិយមិត្តនឹងបានជ្រាបពីរឿងរ៉ាវទាំង ១០ដែលស្ដែងពីជីវប្រវត្តិរបស់ Matt Peeranee តារាស្រីកំពុងរុំព័ទ្ធទៅដោយអាស្រូវស្នេហានាពេលបច្ចុប្បន្ន។
១. នាងមានឈ្មោះពិត Peeranee Kongthai មានឈ្មោះហៅក្រៅ Matt កើតនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៨៩ ក្នុងប្រទេសថៃ។ នាងមានកម្ពស់ ១៧០សង់ទីម៉ែត្រ ទម្ងន់ ៥០គីឡូ។
២. Matt គឺជាកូនកាត់ ដែលមានឪពុកជាជនជាតិណ័រវេ និងម្ដាយជាជនជាតិថៃ។ នាងបានធំធាត់ និងស្ថិតក្រោមការមើលថែយ៉ាងល្អពីម្ដាយក្នុងប្រទេសថៃ ហើយជានិច្ចកាលម្ដាយតែងនាំកូនទៅលេងឪពុកនៅប្រទេសណ័រវេ។ ត្បិតចម្ងាយវាហាក់ឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែ Matt ពិតជាទទួលបានភាពកក់ក្ដៅខ្លាំងណាស់ ។
៣. សម្រាប់ការសិក្សាអប់រំវិញ នាងបានបញ្ចប់ថ្នាក់់មធ្យមសិក្សាទុតិយភូមិ នៅសាលា Vasudevi និងថ្នាក់វិទ្យាល័យ នៅសាលាសិល្បៈ Sarasas Ektra ព្រមទាំងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រពីសាកលវិទ្យាល័យ Faculty of Fine and Applied Arts។
៤. នាងបានចូលប្រឡូកក្នុងពិភពសិល្បៈ ចាប់តាំងពីអាយុ ១៣ឆ្នាំ ក្នុងនាមជាតារាម៉ូដែលផ្សារទំនើបមួយកន្លែង។ បន្ទាប់មកនាងក៏ត្រូវបានគេហៅថតស្ប៉តពាណិជ្ជកម្មឲ្យសាប៊ូលុច ជាមួយនឹងតារាសម្ដេងរៀមច្បង Aum Patchrapa។ រហូតដល់ឆ្នាំ ២០០៦ Matt ក៏មានវាសនាបានថតរឿងជាលើកដំបូងមានចំណងជើងថា "Ruen Naree See Chompoo”។ ចាប់តាំងពី ពេលនោះ នាងកាន់តែរវល់នឹងការងារសម្ដែងពីមួយឆ្នាំទៅមួយឆ្នាំ។
៥. សរុបរឿងភាគសម្រាប់ដាក់បញ្ចាំងលើទូរទស្សន៍ តាំងពីចូលថតដំបូង រហូតទល់ពេលបច្ចុប្បន្ន Matt Peeranee សម្រេចបាន ១៩រឿងហើយ។ ចំណែកវីដេអូបទចម្រៀង នាងថតបាន ៤បទតាំងពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧។
៦. និយាយពីពានរង្វាន់វិញ ក៏នាងបានទទួលច្រើនដែរ ដោយក្នុងនោះនៅឆ្នាំ ២០១៥ នាងបានឈ្នះពាន "តារាសម្ដែងស្រីមានប្រជាប្រិយជាងគេក្នុងរឿងភាគ" និង "តារាសម្ដែងស្រីឆ្នើមក្នុងរឿង” ពីកម្មវិធី Entertainment Awards។ ឈានចូលឆ្នាំ ២០១៦ Matt បានទទួលពាន "តារាស្រីលេចធ្លោជាងគេប្រចាំឆ្នាំ” ពីកម្មវិធី kass Awardsពាន "តារាសម្ដែងស្រីឆ្លាតជាងគេ” ពីកម្មវិធី Ganesha Awards លើកទី៤ និងពាន "តារាស្រីឆ្នើម” ពិកម្មវិធី Siamdara Awards។
៧. ងាកទៅស្គាល់អតីតមិត្តប្រុសរបស់ Matt វិញម្ដង។ លោកគឺជាបុរសសង្ហាម្នាក់ដែលមានប្រវត្តិមិនធម្មតា ព្រោះជាសេដ្ឋីអ្នកជំនួញម្នាក់ដែលត្រូវស្នងមរតកវាល់លាន។ ដោយសារកាលនោះ នាងមានសង្សារទាំងសង្ហាទាំងមានបែបនេះហើយ ទើបមនុស្សជាច្រើនសរសើរថានាងជានារីសំណាង ប៉ុន្តែគួរឲ្យស្ដាយចំណងស្នេហ៍រាប់ឆ្នាំរបស់អ្នកទាំង ២ក៏ត្រូវបញ្ចប់។
៨. Matt គឺជាសមាជិកម្នាក់ក្នុងក្រុម Furby ដែលមានគ្នាទាំងអស់ ៥នាក់ ក្នុងក្រៅពី Matt ក៏មានតារាសម្ដែងស្រី នាក់ទៀតដែរដូចជា Taew Natapohn, Toey Jarinporn, Mew Nittha និង Mint Chalida។ ជារឿយៗ ពេលទំនេរពីការងារ ពួកគេតែងជុំគ្នាដើរលេងកម្សាន្ត ញ៉ាំអីជាក្រុមជាដើម។
៩. បច្ចុប្បន្ន បើចង់ស្អាត មនុស្សជាច្រើនតែងចំណាយលុយជាច្រើន ដើម្បីកែសម្ផស្ស តែសម្រាប់ Matt វិញ នាងមិនដែលសូម្បីម្ដង ពោលចាប់តាំងពីចូលសិល្បៈមកម្ល៉េះ។ ដូចឃើញក្នុងរូបភាពចាច្រើនតាំងពីអតីតកាល មុខរបស់នាងគ្មានការប្រែប្រួលឡើយ។ មូលហេតុដែលសម្រស់នាងកាន់តែស្រស់ស្អាតនេះ ក៏ដោយសារនាងថែទាំជាប្រចាំដោយវិធីងាយៗ ពិសេសនាងតែងទទួលទានបន្លែ ផ្លែឈើ បូកផ្សំទាំងការធ្វើលំហាត់ប្រាណផងដែរ។
១០. ក្រៅពីមានទេពកោសល្យផ្នែកសម្ដែងហើយនោះ តារាស្រីរូបនេះក៏អាចលេងហ្គីតា និងវីយ៉ូឡុងបានយ៉ាងស្ទាត់ជំនាញ៕