Ford និង Volkswagen សម្រេច​ចាប់ដៃគ្នា លើ​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត​

  • 2019-01-16 03:54:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​អាឡឺម៉ង់ Volkswagen AG និង Ford Motor Company របស់​អាមេរិក បាន​ប្រកាស​ពី​ការ​ចាប់​ដៃ​គ្នា​សហការ ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​យានយន្ត ដើម្បី​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត អភិវឌ្ឍ​កាន់​តែ​ប្រសើរ នៅ​ក្នុង​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ក្នុង​វិស័យ​នេះ។

ការ​ចាប់​ផ្ដើម​ដំបូង​ក្នុង​ការ​សហការ​នេះ ទាំង Volkswagen និង Ford និង​ចាប់​ផ្ដើម​បង្កើន​ការ​លក់​រថយន្ត​ប្រភេទ Pick Up ធុន​កណ្ដាល​ជាមួយ​នឹង​រថយន្ត​គ្រួសារ​ប្រភេទ Van ដែល​អាច​ចាប់​ផ្ដើម​ឡើង​លឿន​បំផុត​ត្រឹម​ឆ្នាំ ២០២២។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ផង​ដែរ ក្រុមហ៊ុន​ទាំង ២ ក៏​ចុះ​សន្ធិសញ្ញា​យោគ​យល់​គ្នា លើ​ការ​ធ្វើ​ការ​រួម​គ្នា​ក្នុង​វិស័យ​យានយន្ត​បើកបរ​ស្វ័យ​ប្រវត្តិ សេវាកម្ម​យានយន្ត បូករួម​នឹង​យានយន្ត​ប្រើ​អគ្គិសនី និង​ឱកាស​ដែល​មាន​សក្ដានុពល​ផ្សេង​ទៀត ក្នុង​ការ​បង្កើន​បន្ថែម​នូវ​កម្មវិធី​ថ្មី​របស់​យានយន្ត។

លោក Jim Hackettជា CEO របស់ Ford បាន​លើក​ឡើង​ថា៖ "ក្នុង​រយៈ​ពេល​មួយ ក្រុមហ៊ុន​ទាំង ២ របស់​យើង​នឹង​បង្កើន​ជា​តម្លៃ ដែល​ត្រូវ​សមនឹង​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់ និង​សង្គម​ទាំង​មូល។ ឱកាស​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំង ២ ដំណើរ​ការ​បាន​ល្អ​នោះ​ទេ វា​ថែម​ទាំង​ជួយ​ឲ្យ​សករាជ​ថ្មី​នៃ​បច្ចេកវិទ្យា​យានយន្ត​កាន់​តែ​មាន​ភាព​សម្បូរ​បែប​ទៀត​ផង "។ បណ្ឌិត Herbert Diess ជា CEO របស់ VW ក៏​បាន​និយាយ​ដូច្នេះ​ដែរ​ថា៖ " VW និង Ford នឹង​ចាប់​ផ្ដើម​ទាញ​យក​ផល​ពីប្រភព​ដែល​មាន​ប្រយោជន៍ ដើម្បី​ឲ្យ​​ការ​បង្កើត​ថ្មី​កាន់​តែ​ច្រើន​ឡើង ក្នុង​បំណង​ដើម្បី​បង្កើន​ចំណែក​ទីផ្សារ​ និង​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​រាប់​លាន​នាក់។

ជំនួញ​ដំបូង​បំផុត​របស់​ក្រុមហ៊ុន​យក្ស​ក្នុង​ទ្វីប​អឺរ៉ុប និង​អាមេរិក​ខាង​ជើង​នេះ​ធ្វើ​រួម​គ្នា​គឺ​ការ​ផលិត និង​លក់​រថយន្ត​ប្រភេទ Pick-Up ធុន​កណ្ដាល និង​រថយន្ត​ Van។ ក្រុមហ៊ុន Ford នឹង​ចាប់​ផ្ដើម​ផលិត​រថយន្ត Pick-Up ធុន​កណ្ដាល​ឲ្យ​ទាំង ២ ក្រុមហ៊ុន​តែ​ម្ដង នៅ​ឆ្នាំ ២០២២ ឯ Volkswagen វិញ​នឹង​ផលិត​រថយន្ត​ប្រភេទ Van សម្រាប់​ជិះ​ក្នុង​ក្រុង។

ចុចអាន៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម