វិធីសាស្ត្រ​ទាំង​ ៦​ ក្នុង​ការថែទាំ​កូនតូច​ដែល​ឪពុក​ម្តាយ ឬ​អាណាព្យាបាល គួរ​ដឹង​

  • 2019-01-18 06:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការថែទាំ​កូនតូច ជា​បន្ទុក​មួយ​ដែល​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​គ្រប់​រូប​ត្រូវ​ទទួល​រ៉ាប់រ​ង​លើ​សុខមាលភាព​របស់​កូន ដោយសារ​កូនតូច​ងាយ​ប្រតិកម្ម​នឹង​បរិយាកាស​ជុំវិញ​។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ខ្លះ​ដែល​ឪពុក​មា្ត​យ ឬ​អាណាព្យាបាល​គ្រប់​រូប គួរ​ដឹង និង​ចៀស​ផុតពី​បញ្ហា​៖​

១. តើ​ឪពុក​មា្ត​យ ឬ​អាណាព្យាបាល ត្រូវធ្វើ​ដូចម្តេច ដើម្បី​ការពារ​ទារក​ឱ្យ​ចៀស​ផុតពី​ជំ​ងឺ​?​

មុនពេល​បំបៅ​ទារក ស្ត្រី​ជា​ម្តាយ​ត្រូវ​លាង​សម្អាត​ដើមទ្រូង​ជាមុនសិន​។ តាម​ការ​បំបៅ​ទឹកដោះ​ម្តាយ ទារក​អាច​ទទួលបាន​ប្រព័ន្ធ​ការពារ​រាងកាយ និង​អាច​បណ្ដាល​ឱ្យ​ពោះ​វៀន​ស្រូប​អាហារ​បានល្អ​។ វា​អាច​បង្ការ​ទារក​មិន​ឱ្យ​កើត​ជំងឺ​ក្រោយពេល​កើត​។ លើសពី​នេះ ឪពុក​មា្ត​យ ឬ​អាណាព្យាបាល​គ្រប់​រូប​អាច​ផ្តល់​បបរ​ខាប់​គ្រប់​គ្រឿង​ដូចជា បន្លែ សាច់​ត្រី បន្ទាប់ពី​បាន​បៅ​ដោះម្តាយបាន ៦​ខែ​។​

២. តើ​បបរ​ខាប់​គ្រប់​គ្រឿង​ជា​អ្វី និង​មាន​ប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​ទារក​?​

បបរ​ខាប់​គ្រប់​គ្រឿង មាន​ប្រយោជន៍​ជាច្រើន​សម្រាប់​កូនតូច​ដែល​មាន​អាយុ​លើសពី ៦​ខែ​។ ការ​ទទួលទាន​បបរ​ខា​ខាប់​គ្រប់​គ្រឿង គឺ​កូនតូច​អាច​ទទួលបាន​គ្រប់​វីតាមីន​ជំនួយ និង​អាច​កាត់បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ទឹក​ដោះ​គោ និង​ភេសជ្ជៈ​មួយ​ចំនួន​ផ្សេងទៀ​ត​។ បបរ​ខាប់​គ្រប់​គ្រឿង ជា​មធ្យោបាយ​ថ្មី​មួយ​ទៀត​ដែល​ក្រសួង​សុខាភិបាល លើកទឹកចិត្ត​ឱ្យ​ឪពុក​មា្ត​យ ឬ​អាណាព្យាបាល ធ្វើឱ្យ​កូនតូច​ទទួលទាន។

៣. ចាំបាច់ ឬ​មិនចាំបាច់​ដាក់​កូនតូច​ឱ្យ​ត្រូវ​ព​ន្លឺ​ថ្ងៃ​?​

ឪពុក​ម្តាយ ឬ​អាណាព្យាបាល គួរតែ​ដាក់​កូនតូច​ឱ្យ​ត្រូវ​ព​ន្លឺ​ព្រះអាទិត្យ​ពីព្រោះវា​អាច​ផ្តល់​វីតាមីន D ព្រម​ទាំង​ជំនួយ​ជាតិ​កាល់ស្យូម​ក្នុង​ខ្លួន​ទារក ប៉ុន្តែ​កុំ​បណ្ដាលឱ្យ​កូនតូច​នៅ​កន្លែង​ងងឹត និង​ក្តៅ​ខ្លាំង​ដែល​អាច​បណ្តាល​ឱ្យ​កើត​ជំ​ងឺ រាគ​រូស ក្អក ក្អួត និង​ប្រឈមមុ​ខនឹង​ជំ​ងឺ​ឆ្លង​មួយ​ចំ​នួន​ជាអាទិ៍ គ្រុនឈាម រលាក​សួត និង​ផ្លូវដង្ហើម​។​

៤. តើ​ឪពុក​ម្តាយ ឬ​អាណាព្យាបាល ត្រូវ​ត្រៀម​អ្វីខ្លះ​សម្រាប់​កូនតូច​ពេលចេញ​ដើរ​ផ្លូវ​ឆ្ងាយ​?​

ប្រសិនបើ​លោក​អ្នក​ចង់​យក​កូន​ធ្វើ​ដំណើរក្នុ​ង​ពិធី​ផ្សេង​នៅ​ឆ្ងាយ លោក​អ្នក​ត្រូវ​ប្រើ​កន្ទប​ខោ​ទឹកនោម ឬ​ក្រណាត់​ស្អាត​ស្លៀកពាក់​ឱ្យ​បានល្អ ដើម្បី​ការពារ​សត្វ​មូស​ខាំ និង​ធូលី​ដី​ប៉ើង​ប៉ះ និង​ជ្រើស​ចំណីអាហារ​ដែលមាន​ផាសុកភាព​សម្រាប់​គាត់​ដើម្បី​ចៀ​សវាង​ការឆ្លង​ជំ​ងឺ​ផ្សេងៗ​។ ប៉ុន្តែ លោកអ្នក​មិនគួរ​យក​កូនតូច​ដើរ​ឆ្ងាយ​ពេក​ទេ ព្រោះថា​ងាយ​ឱ្យ​កូនតូច​ប្រឈម​នឹង​ជំ​ងឺ​ឆ្លង​។ ជុំវិញ​បញ្ហា​នេះ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ទារក​ពន្យល់ថា ចាប់ពី​កើត​ដល់​អាយុ ៣​ខែ រយៈពេល​នេះ​ទារក​កំពុង​តែ​លូតលាស់​សរសៃប្រសាទ ដូច្នេះ​ឪពុកម្តាយ ឬ​អាណាព្យាបាល ត្រូវ​ការពារ​កុំឱ្យ​មាន​ជំងឺ​តម្កាត់​ដល់​កូន​ឱ្យ​សោះ​។​

៥. តើ​ទារក​ត្រូវ​ចាំបាច់​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ផ្សេងៗ​ដែរ​ឬទេ​? ហេតុអ្វី​?​

សេចក្តីប្រកាស​ព័ត៌មាន​នៃ​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ដើម្បី​បង្ការ​ទារក​ដែល​ទើប​កើត​កុំឱ្យ​ប្រឈម​មុខ​នឹង​ជំ​ងឺ​ផ្សេងៗ ចាំបាច់​ឪពុកម្តាយ ឬ​អាណាព្យាបាល​ត្រូវ​យក​ទារក​ទៅ​ចាក់​ថ្នាំ​បង្ការ​នៅ​ម​ន្ទីរ​ពេទ្យ ឬ​ម​ណ្ឌ​ល​សុខភា​ព ដែល​នៅ​ជិត​ផ្ទះ​លោកអ្នក​បំ​ផុត​ដោយ​ធ្វើ​តាម​ការណែនាំ​តាម​គ្រូពេទ្យ​ជំ​នា​ញ​របស់​ក្រសួង​សុខាភិបាល​។ ពួកគាត់​ត្រូវ​ចងចាំ​ថា ការ​ហត់នឿយ​ប​ន្តិ​ច​បន្តួច​ក្នុង​ការថែទាំ​កូនតូច ដូចជា​ក្តៅខ្លួន​ក្រោយពេល​ចាក់​ថ្នាំ​បង្ការ (​ទារក​តូច​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ​ដែល​ជាហេតុ​មិនអាច​ប្រឆាំង​ទ​ប់​ទល់នឹង​ជំ​ងឺ​ដែល​ងាយ​ឆ្លង​ផ្សេងៗ​)​។​

ប្រសិនបើ​ឪពុក​ម្តាយ ឬ​អាណាព្យាបាល មិន​យក​ទារក​ទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ទេនោះ ក្មេង​តូចៗ​អាច​ប្រឈមមុ​ខនឹង​ជំ​ងឺ ហើយ​អាច​បង្ក​នូ​វ​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​អាប់​បញ្ញា​ស្មារតី ខ្វាក់ ថ្លង់ គ្រុន​ស្វិតដៃជើង ប្រកាច់ ទឹក​ដក់​ក្នុង​ក្បាល ជំងឺរបេង រលាក​ស្រោម​ខួរក្បាល និង​ជំងឺ​ផ្សេងទៀ​ត ដែល​បណ្ដាល​មកពី​មិនបាន​ចាក់​ថ្នាំ​សម្រាប់​ការពារ​ទារក​ទុកជាមុន​។​

៦. តើ​អ​នា​ម័​យ​ក្នុង​ការរស់នៅ​របស់​ទារក​សំ​ខាន់​យ៉ាងណា​ចំ​ពោះ​សុខភាព​កូនតូច​?​

​ឪពុក​ម្តាយ ឬ​អាណាព្យាបាល ត្រូវ​ងូត​សម្អាត​ទង​ផ្ចិត​ដែល​មិនទាន់​ជ្រុះ​ឱ្យ​ស្អាតល្អ​។ លោក​អ្នក​ត្រូវ​ប្រើ​កន្ទប​ដែល​ស្អាត ដោយ​ចៀស​វាងក​ន្ទ​បចាស់​ពេក​ដែល​គ្មាន​អ​នា​ម័​យ​។ កន្ទប​ចាស់​អាចមាន​ផ្ទុក​នូ​វ​មេរោគ បាក់តេរី ធូលី ដែល​អាច​បណ្ដាល​ឱ្យ​ទារក​ងាយ​ក្អក រមាស់ ផ្ដាសាយ​ជាដើម​។ លោក​អ្នក​មិនត្រូវ​ថើប​ទារក​ជាដាច់ខាត នៅពេល​លោកអ្នក​កំពុង​មានជំ​ងឺ​ផ្ដាសាយ ផ្ដាសាយ​ធំ ព្រោះ​អាច​ច​ម្ល​ង​ទៅ​ទារក​បាន​យ៉ាង​ងាយ​បំ​ផុត​។ ប្រការ​សំខាន់​មួយទៀ​ត កន្លែង​គេង​របស់​ទារក​ត្រូវ​មាន​ព​ន្លឺ​គ្រប់គ្រាន់ ខ្យល់អាកាស​ល្អ​បរិសុទ្ធ​គ្រប់​គ្រាន់​សម្រាប់​ដកដង្ហើម និង​មិនត្រូវ​ឱ្យមាន​ផ្សែង ឬ​ធូលី​ដី​ប៉ះ​ផ្ទាល់​ចំពោះ​ទារក​ជាដាច់ខាត​។​

តាម​រយៈ​ឯកសារ​សុខភាព​បញ្ជាក់ថា លោក​អ្នក​មិនត្រូវ​ចិញ្ចឹមសត្វ​ឆ្កែ ឆ្មា មាន់ ទា នៅក្បែរ​ទារក ព្រោះថា​កូនតូចៗ​ងាយ​ឆ្លង​ជំងឺ​ពី​សត្វ​។​

ប្រការ​គួរ​ចងចាំ​មួយ​ទៀត​នោះ គឺ​ឪពុក​ម្តាយ ឬ​អាណាព្យាបាល ត្រូវ​លាង​សម្អាត​ដៃ និង​ដើមទ្រូង​ឱ្យបាន​ស្អាត​ល្អ មុននឹង​បំបៅ​ដោះ ឬ​ប៉ះ​ទារក​។ ទ​ន្ទឹ​ម​នឹងនេះ​ដែរ លោក​អ្នក​ត្រូវ​លាងចាន ឆ្នាំង​ឱ្យ​ស្អាត និង​ត្រូវ​ប្រើ​ទឹកស្អាត​មាន​សុវត្ថិភាព មុននឹង​ឱ្យ​ទារក​ទទួលទាន ឬ​ងូត​សម្អាត​។ ការ​លាងដៃ និង​សម្ភារៈ​ប្រើ​ផ្សេងៗ ចាំបាច់​ត្រូវ​ប្រើប្រាស់​សាប៊ូ​ជាប់​ជានិច្ច​។​

គួរបញ្ជាក់​ដែរ ខោ​ទឹកនោម​ម៉ាក UniDry ត្រូវបាន​រចនា​ជាពិសេស សម្រាប់​ក្មេង​គ្រប់​អាយុ​ចាប់ពី​ទើបនឹង​កើត​រហូតដល់​ទ​ម្ងន់​២៥​គីឡូក្រាម មានដូចជា ទំហំ​S (៣-៧​គ​ក​) ទំហំ​M (៦-១១​គ​ក​) ទំហំ​L (៩-១៤​គ​ក​) ទំហំ​XL (១២-១៧​គ​ក​) ទំហំ​XXL (១៥-២៥​គ​ក​) ដែល​សាក​សម​សំរាប់​ក្មេង​រពឹស​ជាមួយនឹង​ភាពស្រស់ថ្លា ទ​ន់​ល្មើ​យ និង​ជក់​ទឹកបាន​យ៉ាង​ល្អ​។ ខោ​ទឹកនោម​នេះ​ក៏​មាន​បំពាក់ បច្ចេកវិទ្យា​3D​ការពារ​ការ​លេច​ធ្លាយ ស្រូបទឹក​បានល្អ ងាយស្រួល​ហែក​យកចេញ ច​ង្កេះ​ខោ​ទន់​យឺត ស្កត់​បកបិត​ដែល​ជាប់​បានល្អ និង​ជាពិសេស​មាន​សញ្ញា​ប្រាប់ថា​ពេលណា​ដែល​ត្រូវ​ប្តូរ​ខោ​ថ្មី​។​

ក្នុងនាម​ជា​ក្រុមហ៊ុន​ផលិត​ខោ​ទឹកនោម​ដែល​ឈានមុខ​គេ​មួយ​នៅ​អាស៊ី ​ក្នុង​ការ​ចែកចាយ​ផលិតផល និង​សេវាកម្ម​ដែល​ខាងក្រុមហ៊ុនផ្តល់ជូន ត្រូវបាន​ទទួលស្គាល់​ដោយ​ស្តង់ដារ​អន្តរជាតិ​ដែល​មាន​គុណភាព និង​ជាប់​ពាន​រ​ង្វាន់​ជា​បច្ចេកវិទ្យា​លំដាប់​ពិភព​លោក​៕ ព័ត៌មាន​បន្ថែមតាម​រយៈ​គេហ​ទំ​ព័​រ​៖ winsuncambodia.com

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី