មកស្គាល់ កោះប្រណីតរាងដូចផ្លែចេកនៅកាតា ជាទីប្រាថ្នារបស់មនុស្សគ្រប់គ្នា

  • 2019-01-29 02:01:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណាយ​ពេល​ធ្វើ​ដំណើរ​ឆ្លង​សមុទ្រ​រយៈ​ពេល ២០​នាទី​ពី​ឆ្នេរ​នៃ​រដ្ឋធានី Doha ប្រទេស​កាតា អ្នក​នឹង​អាច​ទៅ​ដល់​កោះ​ដ៏​ប្រណីត​មួយ​រួប​រាង​ដូច​ផ្លែ​ចេក។

កោះ​រាង​ផ្លែចេក​ដែល​ជា​រីហ្សត​ដ៏​ប្រណីត​នេះ បាន​បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវ​កាល​ពី​បួន​ឆ្នាំ​មុន ហើយ​បាន​ក្លាយ​ជា​គោល​ដៅ​ទេសចរ​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ចង់​លំហែ​កាយ​បែប​ប្រណីត។ ភ្ញៀវ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​នេះ​ដោយ​ជិះ​នាវា​កម្សាន្ត​ប្រណីត ឬ​ឧទ្ធម្ភាគចក្រ​ប៉ុណ្ណោះ។ ជាមួយ​នឹង​បន្ទប់​សម្រាប់​ភ្ញៀវ​ចំនួន ១៤១​បន្ទប់​រួម​ទាំង​វីឡា និង​បឹងកាឡូ​ដែល​ត្រូវ​បាន​រចនា​ឡើង​បែប​អារ៉ាប់ និង​បន្ទប់ទឹក​ដែល​តុបតែង​យ៉ាង​ពិសេស។ សម្រាប់​តម្លៃ​ស្នាក់​នៅ​លើ​កោះ​ប្រណីត​នេះ មាន​ចាប់​ពី​៣០០​ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​យប់។ នៅ​ទី​នោះ​អ្នក​អាច​សម្រាក​លំហែ​កាយ​នៅ​អាង​ទឹក, លេង​កីឡា​ឆ្នេរ​ខ្សាច់, ​វាយ​កូន​ហ្គោល​ និង​សកម្មភាព​កម្សាន្ដ​ជា​ច្រើន​ផ្សេង​ទៀត រួម​ទាំង​ការ​ទទួល​ទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ប្រណីត​ដែល​បម្រើ​ម្ហូបអាហារ​ជា​ច្រើន​ប្រភេទដូចជា​អាស៊ី, អ៉ឺរ៉ុប, អាមេរិក, មជ្ឍិមបូពា៌ និង​អ៉ីតាលីជាដើម។

គួរ​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​កោះ​នេះ​បើក​កាល​ពី​ឆ្នាំ ២០១៥​ក្រោយ​ការ​សាង​សង់​អស់​រយៈ​ពេល ៣​ឆ្នាំ​មក វា​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទៅ​លេង​ជាង ១,៤លាន​នាក់ និង​រំពឹង​ថា​មាន​ភ្ញៀវ​ទៅ​លេង​កាន់​តែ​ច្រើន​ថែម​ទៀត៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម