នេះហើយគ្រឿងឥស្សរិយយស៤ប្រភេទ របស់កម្ពុជា ខ្មែរភាគច្រើនចង់បានបំផុតក្នុងជីវិត
- 2019-02-18 04:53:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយគ្រឿងឥស្សរិយយស៤ប្រភេទ របស់កម្ពុជា ខ្មែរភាគច្រើនចង់បានបំផុតក្នុងជីវិត
ចន្លោះមិនឃើញ
ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញអំពីគ្រឿងឥស្សរិយយស៤ ប្រភេទនៅប្រទេសកម្ពុជា ដែលប្រជាជនខ្មែរឲ្យតម្លៃបំផុត។ គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា មានមេដាយ១៥មុខ ចែកចេញជា៤ប្រភេទ៖
ប្រភេទទី១ ប្រភេទមាតុប្រទេស៖ មានមេដាយជាតូបការ មេដាយព្រះរាជាណាចក្រកម្ពុជា និងមេដាយឯករាជ្យជាតិ
ប្រភេទទី២ ប្រភេទរាជបល្ល័ង្ក៖ មានមេដាយរាជសម្បត្តិ មេដាយរជ្ជកាល មេដាយអនុស្សារា និងមេដាយព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរ័ត្ន
ប្រភេទទី៣ ប្រភេទការពារជាតិ៖ មានមេដាយសេនាជ័យសិទ្ធ និងមេដាយការពារជាតិ
ប្រភេទទី៤ ប្រភេទចម្រុះ៖ មានមេដាយសហមេត្រី មេដាយសុវត្ថារា មេដាយមុនីសារាភ័ណ្ឌ មេដាយការងារ មេដាយស្ថាបនាជាតិ មេដាយខេមរាកីឡារិទ្ធ មេដាយស្រ្តីវឌ្ឍនា។