នេះជាទូរសព្ទម៉ូឌែលថ្មី F11 ឬ F11 Pro ដែលនឹងមកដល់កម្ពុជាឆាប់ៗនេះ?
- 2019-02-28 06:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាទូរសព្ទម៉ូឌែលថ្មី F11 ឬ F11 Pro ដែលនឹងមកដល់កម្ពុជាឆាប់ៗនេះ?
ចន្លោះមិនឃើញ
ក្រោយពីមានព័ត៌មានបែកធ្លាយស្តីអំពីវត្តមានរបស់ទូរសព្ទម៉ូឌែលជំនាន់ថ្មី F11 របស់ក្រុមហ៊ុន OPPO តាមរយៈប្រព័ន្ធអ៊ីនធើណែត និង បណ្តាញផ្សព្វផ្សាយសង្គមទាំងនៅក្នុងស្រុក និង ក្រៅស្រុករួចមក ថ្ងៃនេះសង្កេតឃើញមានថា មានការបង្ហោះនិងចែករំលែកតៗគ្នាពី។
តើវាជាផលិតផលថ្មីរបស់ស្មាតហ្វូន OPPO ដែលគ្រប់គ្នាកំពុងចង់ដឹង ចង់ឃើញថាវាជាម៉ូឌែលថ្មី F11 ឬ F11 Pro នៅលើបណ្តាញសង្គមនោះមែនទេ?
យ៉ាងណាមិញ សង្កេតឃើញនៅលើ Timeline របស់ក្រុមតារាល្បីៗទាំងនោះបានបង្ហោះរូបភាពនៃជ្រុងនីមូយៗនៃស្មាតហ្វូនថ្មីម៉ូឌែលថ្មីនោះ បែបលាក់កំបាំង ហាក់មិនចង់ឲ្យឃើញរូបរាងទាំងមូលនៃទូរសព្ទប្រភេទថ្មីនេះអីញ្ចឹងដែរ ដោយពួកគេបានភ្ជាប់ជាមួយ Caption មូយឃ្លាដែលសរសេរថា “សាកទាយមើល៍ តើនឹងមានអ្វីកើតឡើងក្នុងពេល ឆាប់ៗខាងមុខនេះ! “។
អ្នកនាងពេជ្រសោភា កញ្ញារ៉េតស៊ូហ្សាណា លោក Step ជាតារាចំរៀងដ៏ល្បីនិងមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា បានបង្ហោះរូបភាពទូរស័ព្ទមួយគ្រឿង និងមានតារាសម្តែង ពិធីករ ពិធីការិនី ដូចជា លោកឈឹមសក្កដា កញ្ញាហ៊ិនច័ន្ទនីរត្ន័ លោកជាវណ្ណារឹទ្ធ អ្នកនាងសុខសុមាវត្តី លោកហៃប៉ាវហុង លោកហេងសុខវិសាល កញ្ញាសាឡាត់ស្រីឡាង កញ្ញាស៊ីនយូប៊ីន និង DJ NANA ក៏បានបង្ហោះដូចគ្នាដែរ មិនតែប៉ុណ្ណោះក៏មានការបង្ហោះកីឡាការបាល់ទាត់ជម្រើសជាតិកម្ពុជា លោកកែវសុខផេងផងដែរ។
ជាការពិតណាស់តាមយៈរូបភាពដែលពួកគេបានបង្ហោះនេះមានភាពខុសប្លែកពីគ្នាបន្តិចៗ ដោយក្នុងចំណោមពួកគេខ្លះបានបង្ហោះផ្នែកខាងមុខមួយជំហរទូរស័ព្ទ ខ្លះបានបង្ហោះតែផ្នែកកាមេរ៉ាខាងក្រោយ ខ្លះបង្ហាញតែមួយជ្រុងខាងលើនៃតួរទូរស័ព្ទ និង ខ្លះទៀតបានបង្ហោះជ្រុងមួយដែលមានអក្ស OPPO នៅផ្នែកខាងក្រោយបែបរាងផ្តេក ដែលមើលទៅហាក់ខុសពីម៉ូឌែលមុនៗ ដែលមានអក្ស OPPO ជារាងបឈ្ឈរជាមួយនឹងទូរស័ព្ទ។
អ្នកទាំងអស់គ្នាមានឆ្ងល់ដូចយើងឬអត់ ថាហេតុអ្វីបានជាក្រុមហ៊ុនមិនព្រមបង្ហាញរូបរាងពិតនៃទូរសព្ទនេះអីញ្ចឹង? តើវាជាទូរសព្ទថ្មីម៉ូឌែល F11 ឬ F11 Pro? ហើយតើវានឹងមកដល់កម្ពុជានៅពេលណា?
ប៉ុន្តែជាធម្មតាតាមការសង្កេតរបស់យើងខ្ញុំ ឃើញថា ក្រោយពេលដែលតារាក្នុងស្រុកបង្ហោះរូបភាពបែបនេះតាមរយៈបណ្តាញសង្គមហើយនោះ គឺមិនយូរទេវានឹងមកដល់ហើយ ជាពិសេសក្នុងសកម្មភាពនោះគឺមានតារាចំរៀងល្បីៗ និង ពេញនិយមរួមមាន អ្នកនាងពេជ្រសោភា កញ្ញារ៉េតស៊ូហ្សាណា និង លោក Step ដែលយើងគ្រប់គ្នាស្គាល់ច្បាស់ថាជា Brand Ambassador របស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជានោះក៏បានបង្ហោះរូបភាព និង អត្ថន័យដូចគ្នាដែរ។ ដូច្នេះមានតែចាំអ៊ុតមើលទាំងអស់គ្នា ថាតើអ្វីនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះពិតប្រាកដ ? សូមទស្សនារូបភាពដែលពួកគេបានបង្ហោះក្នុងបណ្តាញសង្គមទាំងអស់គ្នា៖