ហ៊ុន​ ច័ន្ទរាជ្យ​ សង្ឃឹម​លើ​ រិន​ សារ័ត្ន​ ៥០%​ វ៉ៃ​ល្ងាចនេះ​នៅសង្វៀន​​ ONE

  • 2019-03-07 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ MMA​ ហ៊ុន​ ច័ន្ទរាជ្យ​ សង្ឃឹម​លើ​កូន​សិស្ស​ រិន​ សារ័ត្ន​ ៥០%​ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​លើ​សង្វៀន​ One Championship​ នា​យប់​ថ្ងៃ​​សុក្រ​នេះ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។​

រូបភាពរបស់ Cambodia Top Team

ម្ចាស់​ក្លឹប​ Cambodia Tom Team​ រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ កូនសិស្សរបស់លោក​ត្រូវ​ប៉ះ​ជា​មួយ​ជើង​ខ្លាំង​ដែល​ជា​សិស្ស​ប្អូន​របស់​ Aung La N Sang ដែលជា​កំពូល​អ្នក​ប្រដាល់​របស់​មីយ៉ាន់ម៉ា​ ហើយ​កីឡាករ​ម្នាក់​នេះក៏​ជា​អ្នក​បង្វឹក​ផ្ទាល់ដល់ដៃគូររបស់ សារ័ត្ន ​ទៀត​ផង។​ ដូច្នេះ​ហើយ​សមត្ថភាព​ដៃគូ​របស់​ រិន​ សារ័ត្ន​ ​ខ្លាំង​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេបានហ្វឹកហាត់​នៅ​សហរដ្ឋអាមេរិក​ទៀត។​

កម្មវិធីប្រកួត

គ្រូ​ប្រដាល់​ខ្មែរ-អាមេរិក​ ខាង​លើ​បន្ថែម​ទៀត​ថា​ ចំពោះ​កូន​សិស្ស​របស់​ខ្លួន​ រិន​ សារ័ត្ន​ វិញ​ក្រោយ​បាន​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​ថៃ​ប្រហែល​១ខែ​កន្លង​ទៅ​នេះ​ គឺ​មាន​ការ​រីកចម្រើន​ខ្លាំង​ទៅ​លើ​ជំនាញ​របស់​គេ​ដូច​ជា​ ដោះ​ឃ្លេ​ដៃគូ​ ចាប់​ឃ្លេ​វិញ​ និង​ស្មារតី​តស៊ូ​ក៏​ដូច​ជា​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ផង​ដែរ។​

កីឡាករ​មីយ៉ាន់ម៉ា-អាមេរិក​ Tial Thang ​មិន​ធ្លាប់​​ប្រកួត​​នៅ​សង្វៀន​​ ONE ឡើយ​ ប៉ុន្តែ​ការ​ប្រកួត​របស់​គេ​៣​ដង​នៅ​អាមេរិក​គឺ​ចាញ់​ទាំង​៣​ដង។ កម្មវិធី​ប្រកួត​នឹង​ចាប់​ផ្តើម​ពី​ម៉ោង​៦ល្ងាច​ទៅ៕

អត្ថបទ៖ នួន ស៊ីណា​