ហ្គេម​ថ្មី កំពុង​ដេញ​ជើង​ PUBG និង Fortnite

  • 2019-03-12 07:05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apex Legends គឺ​ជា​ហ្គេម​ថ្មី​បាន​ដាក់​ដំណើរ​ការ​កាល​ពី​ខែ​មុន ដែល​​ក្នុង​រយៈពេល​មួយ​ខែ​ដំបូង មាន​អ្នក​ចូល​លេង​សរុប​ដល់ ៥០ លាន​នាក់​ឯណោះ។ វា​គឺ​ជា​ប្រភេទ​ហ្គេម​ Battle Royale ដែល​ជា​គូ​ប្រជែង​របស់​ហ្គេម PUBG និង Fortnite។

Apex Legends បង្កើត​ឡើង​ដោយ​​ក្រុមហ៊ុន​អាមេរិក​ Respawn Entertainment និង​ចេញ​ផ្សាយ​ដោយ​ Electronic Arts ហៅ​កាត់​ថា​ EA។ ហ្គេម​នេះ​ចេញ​ដំបូង​នៅ​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ ដោយ​​​​បច្ចុប្បន្ន​នេះ​អាច​លេង​បាន​តែ​​នៅ​លើ​ Microsoft Windows, PlayStation 4 និង Xbox One តែ​ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​ក៏​មាន​គម្រោង​សម្រាប់​​ឧបករណ៍ Android, iOS និង Nintendo Switch នា​ពេល​ខាង​មុខ​ដែរ។

Apex ខុស​ប្លែក​ពី​ហ្គេម​ Battle Royale ផ្សេង​ទៀត​ត្រូវ​ថា​​មាន​ប្រើ​ប្រាស់​ពាក្យ​ Legends ជំនួស​ឲ្យ​ Hero ហើយ​ Legend នីមួយៗ​មាន​សមត្ថភាព​ពិសេស​រៀងៗ​ខ្លួន និង​មាន​តួនាទី​ខុសៗ​គ្នា​ដូច​ជា​ Offense, Defense, Support និង Recon។

Legend ទាំង ៨

អ្នក​លេង​ទាំង​ឡាយ​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ក្រុម​មួយ​ដែល​មាន​សមាជិក​ចំនួន ៣ នាក់​ ដែល​អាច​រើស​ Legend ណា​មួយ​ដែល​ពេញ​ចិត្ត ហើយ​ក្នុង​ការ​ប្រកួត​នីមួយៗ​មាន​​​រហូត​ដល់ ២០ ក្រុម​ចូល​រួម​ឯណោះ។ ​ក្នុង​ការ​ប្រកួត​ជម្រុះ​មួយ​លើកៗ​​ផែនទី​កាន់​តែ​បង្រួម​តូចទៅៗ ដើម្បី​ឲ្យ​ក្រុម​នីមួយៗ​ងាយ​ជួប​មុខ​គ្នា ហើយ​ក្រុម​ ឬ សមាជិក​នៃ​​ក្រុម​ដែល​នៅ​រស់​ចុង​ក្រោយ​គេ​ជា​ក្រុម​ដែល​ឈ្នះ៕

ចុចអាន៖

​​​ ​

​​​​​​​​​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម