ប្រវត្តិសាស្ត្រ​ថ្មី​នៅ EURO ! ឆែក ប៉ះ ទួរគី យប់មិញ​អាជ្ញាកណ្ដាល​ចាយ​កាត​លើ​កីឡាករ​១៨​នាក់​​​

  • 2024-06-26 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ ទួរគី បាន​យក​ឈ្នះ​​​ក្រុម​ជម្រើស​ជាតិ ឆែក ដោយ​លទ្ធផល​២-១ ​កាល​ពី​ថ្ងៃ​ទី​២៦ ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​ សម្រាប់​ការ​ប្រកួត​​សន្សំ​ពិន្ទុ​ក្នុង​ពូល F ​ហើយ​​ជំនួប​នោះ​អាជ្ញាកណ្ដាល​លោក Istvan Kovács សញ្ជាតិ​រ៉ូម៉ានីបានចាយកាត​លើ​កីឡាករ​១៨​នាក់​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​​ក្នុង​ពាន​រង្វាន់ EURO ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

កីឡាករ​ទាំង​១៨​នាក់​​មាន ពីរ​នាក់​ទទួល​បាន​កាត​ក្រហម​ក្នុង​នោះ​ទទួល​បាន​កាត​លឿង​ពីរ​ដង​ស្មើ​​កាត​ក្រហម​​​១​គឺ​ធ្លាក់​ទៅ​លើ​កីឡាករ A. Barák​ ​ដោយ​កាត​លឿង​ទាំង​ពីរ​ទទួល​បាន​នៅ​នាទី​ទី​១១ និង​នាទី​ទី​២០ ។ ​ស្រប​ពេល​​​​កាត​ក្រហម​ទី​២​​ក៏​​បាន​​ទៅ​លើ​​កីឡាករ​​ឆែក​​​​ដដែល​គឺ​ធ្លាក់​ទៅ​លើ​​ខ្សែប្រយុទ្ធ​T. Chorý ​នាទី​ទី​៩០+៨​។ ក្រៅ​ពី​នោះ​គឺ​កាត​លឿង​ចំនួន​៥​បាន​ទៅ​កីឡាករ​របស់ ឆែក​ ​៥​នាក់​ផ្សេង​ទៀត។ ​​

ខណៈ​ដែល​​​​​កីឡាករ​របស់ ទួរគី វិញ​គឺ​ទទួល​បាន​កាត​លឿង​ចំនួន​១១​នាក់​តែ​ម្ដង​ ក្នុង​នោះ​មាន​កីឡាករ​ដែល​ប្ដូរ​ចូល​ចំនួន ៣ នាក់​និង​កីឡាករ​៨​នាក់​នៅ​លើ​ទីលាន​​។ ជ័យជម្នះ​របស់​ ទួរគី ​២-១ លើ​ឆែក​នេះ​បាន​ជួយ​ឲ្យ​ពូក​គេ​បាន​ឡើង​​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​​នៃ​ព្រឹត្តិការណ៍ EURO 2024 ​ជាមួយ​ក្រុម​ពីរ​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ពូល​ F ជាមួយ​គ្នា​ដោយ​ ព័រទុយហ្គាល់​ លេខ ១ ហើយ​ទួរគី ខ្លួន​ឯង​បាន​លេខ២ និង​ ហ្សកហ្ស៊ី ទទួល​បាន​លេខ​៣​ល្អ​ផងដែរ​៕ ​​​​​​​​​

ប្រភព៖ BBC   Daro Ly

អត្ថបទថ្មី