មិន​ចេះ​តែ​ត្រូវ​គេ Hack​ បានងាយ បើ​អ្នក​ចេះ​បើក​មុខងារ​ 2FA ក្នុង​គណនី Instagram

  • 2019-03-28 06:22:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

2FA ឬ Two-Factor Authentication ជ​មធ្យោបាយ​ស្រទាប់​ទី​ពីរ​នៃ​ការ​ការពារ​គណនី​របស់​អ្នក​ប្រើប្រាស់ ត្បិត​ជនខិលខូច​ឬ​នរណា​ម្នាក់​អាច​ដឹង​កូដ​សម្ងាត់ (Password) ដើម​របស់​អ្នក​ក៏​ដោយ។ ជា​ធម្មតា​ពេល​អ្នក​បើ​កមុខងារ 2FA ក្នុង​បណ្តាញ​សង្គម​ឬ​កម្មវិធី​ណា​មួយ នោះ​វា​នឹង​លោត​ផ្ញើ​លេខ​កូដ​ប៉ុន្មាន​ខ្ទង់​ចូល​ទៅ​ក្នុង​លេខ​ទូរសព្ទ​លោក​អ្នក ដើម្បី​យក​កូដ​ស្រទាប់​ទី​ពីរ​នោះ បើក​ចូល​ដំណើរការ​គណនី។

កន្លង​ទៅ Sabay ធ្លាប់​បង្ហើប​ពី​វិធី​បើក​មុខងារ 2FA លើ​គណនី Apple ID និង Facebook ដោយ​ឡែក​អត្ថបទ​នេះ​នឹង​ណែនាំ​អ្នក​រាល់​គ្នា​ពី​ការ​បើក​ដំណើរការ​លើ​គណនី Instagram វិញ​ម្តង។

១.ចុច​លើ​ប៊ូតុង Options នៅ​ចំហៀង​ខាង​ស្តាំ​ផ្នែក​ខាង​លើ​បង្អស់​នៃ​ទំព័រ Profile

២.ក្នុង​បណ្តុំ​ទីតាំង Account > រើស​យក Two-Factor Authentication

៣.ចុច​បើក​លើ​ពាក្យ Require Security Code

៤.ចុច​យក​ពាក្យ Add Number

៥.វាយ​បញ្ចូល​លេខ​ទូរសព្ទ​របស់​អ្នក រួច​ចុច Next

៦.នោះ​នឹង​មាន​កូដ​ផ្ញើ​ចូល​ប្រអប់ SMS ក្នុង​ទូរសព្ទ

ក្រោយៗ​មក​រៀងរាល់​ការ​ Log In គណនី Instagram ចូល​ឧបករណ៍​ថ្មី​ណា​មួយ វា​នឹង​ទាមទារ​ជា​ចាំ​បាច់​នូវ​កូដ​សម្ងាត់​ស្រទាប់​ទី​ពីរ​នេះ ដែល​អាច​រក​បាន​តែ​សាមី​ខ្លួន​អ្នក​កាន់​លេខ​ទូរសព្ទ​នោះ​ផ្ទាល់​តែ​ប៉ុណ្ណោះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

អត្ថបទថ្មី