មនុស្សប្រុសកើតឆ្នាំកុរ គួរយកប្រពន្ធឆ្នាំណាល្អបំផុត?
- 2019-04-08 08:52:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសកើតឆ្នាំកុរ គួរយកប្រពន្ធឆ្នាំណាល្អបំផុត?
ចន្លោះមិនឃើញ
ឆ្នាំកុរជាគូយ៉ាងល្អបំផុតជាមួយនឹងឆ្នាំ ថោះ និងឆ្នាំមមែ។ ឆ្នាំដែលឆុងគ្នាជាមួយនឹងឆ្នាំកុរនោះ គឺឆ្នាំម្សាញ់។ នេះបើយោងតាមសៀវភៅមហាសង្ក្រាន្ត ដែលចងក្រងដោយឯកឧត្ដម អ៊ឹម បុរិន អគ្គលេខាធិការរង គណៈធម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ដោយផ្អែកតាមក្បួនឆ្នាំចិន។
សូមចុចអាន៖ ចូលឆ្នាំខ្មែរខាងមុខ គឺជាឆ្នាំកុរ មកមើលជោគជតារាសីឆ្នាំខ្លួនបន្តិចមើល !
សូមចុចអាន៖ ហុងស៊ុយឆ្នាំកុរ ២០១៩ មិត្តដែលជួយជ្រោមជ្រែងបានគឺ ថោះ និង ច
សូមចុចអាន៖ ជិតចូលឆ្នាំហើយ! គួរមកដឹងរណ្ដាប់ទេវតាឆ្នាំថ្មី ឆ្នាំកុរ ព្រះនាងធុង្សៈទេវី
- **ឆ្នាំកុរជាមួយឆ្នាំជូត** : ឆ្នាំកុរច្រើនតែលុះដោយអំណាច របស់ឆ្នាំជូតច្រើនធ្វើអ្វីៗតាមឆ្នាំជូត ពួកគេចូលចិត្តចាយលុយដូចគ្នា ច្រើនតែចំណាយដើម្បីរឿងសប្បាយ។ - **ឆ្នាំកុរជាមួយឆ្នាំឆ្លូវ** : ឆ្នាំកុរជាមួយឆ្នាំឆ្លូវ ច្រើនតែមាននិស្ស័យជាមួយគ្នាទៅលើរឿងផ្លូវភេទច្រើនជាងអ្វីផ្សេងៗទៀត។ ពួកគេត្រូវចេះរកវិធីដើម្បីកែកុនបញ្ហាដែលមានជាមួយគ្នាឱ្យបានល្អ នោះទើបជីវិតអាពាហ៍ពិពាហ៍ពួកគេអាចតទៅមុខបាន។ - **ឆ្នាំកុរជាមួយឆ្នាំខាល** : ឆ្នាំទាំងពីរមានចិត្តស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក និងប្រកបដោយភាពរីករាយជាមួយគ្នា។ - **ឆ្នាំកុរជាមួយឆ្នាំថោះ** : ឆ្នាំកុរជាមួយឆ្នាំថោះគឺជាគូស្នេហ៍យ៉ាងល្អបំផុតមួយ ពួកគេគាប់ចិត្តជាមួយគ្នាយ៉ាងខ្លាំង ចេះថែរក្សាគ្នាយ៉ាងល្អប្រពៃណាស់។ - **ឆ្នាំកុរជាមួយឆ្នាំរោង** : ឆ្នាំទាំងពីរបើសិនជាបានរស់នៅជាមួយគ្នា រស់នៅដោយសុខសាន្ត និងពោរពេញដោយសេចក្ដីស្រលាញ់ជាមួយគ្នា។ នេះបើតាមការទស្សន៍ទាយរបស់ក្បួនហោរាចិន។ សេចក្ដីស្នេហារបស់ពួកគេទាំងពីរមិនចេះរីងស្ងួតឡើយ ល្អណាស់។ - **ឆ្នាំកុរជាមួយឆ្នាំម្សាញ់** : ឆ្នាំកុរជាមួយឆ្នាំម្សាញ់មិនអាចយកគ្នាជាគូបានឡើយ ព្រោះឆ្នាំទាំងពីរនេះ តែងតែមានរឿងមិនចុះសម្រុងគ្នាជានិច្ច។ - **ឆ្នាំកុរជាមួយឆ្នាំមមី** : ឆ្នាំកុរជាមួយឆ្នាំមមីជាគូស្នេហ៍មួយ ដែលមិនដែលគិតគ្នាថាជារឿងសំខាន់ ម្នាក់ៗគិតតែខ្លួនឯង មិនដែលគិតគ្នាទៅវិញទៅមកទេ។ បើនិយាយឱ្យខ្លីគេអាចចាប់ដៃគ្នាគ្រាន់តែជាជីវិតមួយធម្មតាប៉ុណ្ណោះ ជួនត្រូវ ជួនមិនត្រូវ។ - **ឆ្នាំកុរជាមួយឆ្នាំមមែ** : ឆ្នាំកុរជាមួយឆ្នាំមមែ គឺជាគូស្នេហ៍មួយយ៉ាងប្រពៃបំផុត បើតាមការទស្សន៍ទាយដោយក្បួនហោរាចិន។ជីវិតស្នេហារបស់ពួកគេទាំងពីរ នឹងប្រកបដោយសេចក្ដីផ្អែមល្ហែម ជឿទុកចិត្តគ្នា ស្នោះត្រង់ជាមួយគ្នា។ - **ឆ្នាំកុរជាមួយឆ្នាំវក** : ឆ្នាំទាំងពីរនេះបើសិនបានគ្នាជាគូវិញនោះនឹងជួបប្រទះបញ្ហាច្រើនណាស់ ដូចជាឈ្លោះគ្នាមិនចេះចប់មិនចេះហើយ មួយវិញទៀតនោះ ជម្លោះរបស់ពួកគេនោះច្រើនតែជារឿង មិនចុះសម្រុងគ្នាផ្នែកសម្ព័ន្ធផ្លូវភេទ។ - **ឆ្នាំកុរជាមួយឆ្នាំរកា** : ឆ្នាំកុរជាមួយឆ្នាំរកា អាចរស់នៅជាមួយគ្នាបានលុះត្រាណាតែពួកគេទាំងពីរចេះរៀនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។ ពួកគេទាំងពីរច្រើនតែមិនចុះសម្រុងគ្នាទៅលើការសម្រេចចិត្ត តែពួកគេអាចដោះស្រាយបញ្ហាតិចតួចនោះបានគេពិតជាអាចរស់នៅជុំគ្នាបាន។ - **ឆ្នាំកុរជាមួយឆ្នាំច** : ឆ្នាំកុរជាមួយឆ្នាំច កើតបានជាគូស្នេហ៍មួយ ដែលល្អណាស់គ្មានអ្វីរង្គោះរង្គើឡើយ។ ពួកគេទាំងពីរអាចរស់នៅជាមួយគ្នាបាន។ - **ឆ្នាំកុរជាមួយឆ្នាំកុរ** : ឆ្នាំកុរស្រលាញ់គ្នាជាមួយឆ្នាំកុរដូចគ្នា គឺគ្មានគូផ្ទឹមបានឡើយ ព្រោះពួកគេមានចំណង់ចំណូលចិត្តដូចគ្នា ពួកគេមានឱកាសល្អជាមួយគ្នា តែក្រោយមកជីវិតស្នេហារបស់ពួកគេរសាត់បាត់បន្តិចម្តងៗ និងអាចនៅជាប់លាប់គ្នា តែក៏អាចបែកបាក់គ្នាដែរ៕