ក្លឹប​ក្នុង​លីគ​កំពូល​ៗអឺរ៉ុប​តែ​ ១​គត់ ដែល​ឈ្នះ​លីគ​ត្រឹម ៣០​ប្រកួត​ក្នុង​សតវត្ស​ទី​២១

  • 2019-04-09 13:10:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​លីគ​កំពូល​អឺរ៉ុប​ទាំង​ ៥ ក្លឹប​កំពូល​ៗ​ភាគ​ច្រើន​តែងតែ​ប្រកួតប្រជែង​គ្នា​រហូត​ដល់​ប្រកួត​ចុងក្រោយ។ យ៉ាង​ណា​មិញ មាន​ក្លឹប​តែ​មួយ​នេះ​ទេ ដែល​អាច​លើក​ពាន​លីគ​កំពូល​មុន​កាល​កំណត់​រហូត​ដល់​ទៅ​សល់ ៨​ប្រកួត​ទៀត​។

ក្លឹប​នោះ​គឺ Paris Saint-Germain ដែល​ពួក​គេ​អាច​ធ្វើ​បាន​កាល​ពី​រដូវ​កាល ២០១៥/១៦។ ក្នុង​រដូវ​កាល​នោះ​ ពួក​គេ​បាន​ឈ្នះ Ligue 1 ដោយ​ចំណាយ​តែ​ ៣០​ប្រកួត​ប៉ុណ្ណោះ ហើយ​ឈ្នះ​ក្នុង​ពាក់​កណ្ដាល​ខែ​មីនា បន្ទាប់​ពី​លត់​ក្លឹប​ Troyes ក្នុង​លទ្ធផល ៩-០។

កាល​នោះ​ PSG បាន​ឈ្នះ ៣០លើក ស្មើ​៦លើក និង​ចាញ់​ ២​លើក ហើយ​មាន​ ៩៦​ពិន្ទុ ដែល​ដាច់​ពី​ក្រុម​លេខ ២ Lyon ចំនួន ៣១​ពិន្ទុ។ ពេល​នោះ​ដែរ ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​កីឡាករ​ Zlatan Ibrahimovic ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​លីគ​កំពូល​បារាំង​ ដោយ​រក​បាន ៣៨​គ្រាប់។

ចំណែក​ឯ​ក្នុង​រដូវ​កាល​នេះ​វិញ ក្លឹប​យក្ស​បារាំង​ប៊ិះ​នឹង​ឈ្នះ​លីគ​ត្រឹម​ ៣០​ប្រកួត​ ដូច​កាល​ពី​ ៣​ឆ្នាំ​បាត់​ទៅ​ហើយ បន្ទាប់​ពី​ស្មើ​គ្នា​ជាមួយ​នឹង​ក្លឹប​ Strasbourg កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី