អាវ​លេខ ១ ប្ដូរ​ម្ចាស់ ចំ​ពេល​ដែល Liverpool បង្ហាញ​អាវ​ថ្មី

  • 2019-04-18 11:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អម្បាញ់មិញ​នេះ​ ក្លឹប​ Liverpool បាន​បង្ហាញ​អាវ​សម្រាប់​រដូវ​កាល​ ២០១៩/២០ នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន។

ក្លឹប​នេះ​បាន​បញ្ចេញ​អាវ​ក្នុង​ដី​របស់​ខ្លួន​ ដែល​មាន​ពណ៌​ក្រហម​ដូច​សព្វ​ដង ចំណែក​ឯ​អាវ​របស់​អ្នក​ចាំ​ទី​វិញ មាន​ពណ៌​ខ្មៅ។ ចំពោះ​អាវ​ក្រៅ​ដី និង​ឈុត​ទី​៣ ក្លឹប​មិន​ទាន់​បញ្ចេញ​នៅ​ឡើយ​ទេ។

រូបភាព៖ Liverpool

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ តំណែង​អាវ​លេខ ១​ នឹង​ត្រូវ​បាន​ធ្លាក់​មក​លើ​អ្នក​ចាំ​ទី​ប្រេស៊ីល​កីឡាករ Alisson Becker ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ ខណៈ​ក្នុង​រដូវ​កាល​នេះ​ Alisson ពាក់​អាវ​លេខ ១៣ ហើយ​អាវ​លេខ ១ ជា​របស់​អ្នក​ចាំ​ទី​អាល្លឺម៉ង់​កីឡាករ Loris Karius ដែល​កំពុង​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ក្លឹប​ទួរគី Besiktas។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Alisson បាន​ចាកចេញ​ពី​ក្លឹប​អ៊ីតាលី AS Roma កាល​ពី​ឆ្នាំ២០១៨ កន្លង​ទៅ ក្នុង​តម្លៃ​ខ្លួន​ជាង ៨៧​លាន​ដុល្លារ៕

រូបភាព៖ Liverpool
រូបភាព៖ Liverpool

អាន​បន្ត៖

មាន​តែ​ម្នាក់​ទេ​ ដែល​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​ក្នុង​ PL ៣​ដង​ក្នុង​មួយ​រដូវ​កាល

មក​ស្គាល់​ក្លឹប​អង់គ្លេស​ទាំង​អស់​ដែល​ធ្លាប់​ឈ្នះ​ពាន Europa League

Emre Can គិត​ថា​ការ​ហាត់​នៅ Juventus ពិបាក​ជាង​ហាត់​នៅ Liverpool

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី