ឆ្លាតណាស់! ម៉ូតូដំបូងគេក្នុងលោក BMW GS ចេះបើក និងឈប់ដោយខ្លួនឯង

  • 2019-04-24 01:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ឆ្នាំ ២០១៨ ក្រុមហ៊ុន​ BMW បាន​បញ្ចេញ​វីដេអូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​អំពី​ម៉ូតូ​ធំ​ត្រកូល GS គឺ BMW R1200 GS ដែល​អាច​ដំណើរការ​ដោយ​ខ្លួន​ឯង​លើ​ដង​ផ្លូវ ហើយ​ថែម​ទាំង​អាច​បញ្ឃប់​ល្បឿន​បាន​ថែម​ទៀត​ផង ដែលជាប្រភេទម៉ូតូដំបូងគេក្នុងលោកដែលធ្វើបានដូច្នេះ។

BMW R1200 GS

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ឆ្លាត​វៃ​នេះ​ត្រូវ​បាន​អភិវឌ្ឃន៍​ដោយ​ក្រុម​វិស្វករ ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្តិភាព​របស់ BMW។ BMW R1200 GS នេះ​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ឆា្លតវៃ(AI) អាច​បញ្ឆេះ បន្ថយល្បឿន​ពេល​ដល់​ចំណុច​ផ្លូវកែង និង​ចាប់​ហ្វ្រាំង​ដោយ​ខ្លួនឯង​។

ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​នេះ​បាន​បង្ហាញ​ជំហ​ថា នៅ​ថ្ងៃ​ខាង​មុខ បច្ចេកវិទ្យា​ឆ្លាត​វៃ​ដែល​គេ​ស្គាល់​ថា AI នឹង​អាច​រក្សា​សុវត្ថិភាព​របស់​អ្នកបើកបរ​តាមរយៈ​ការធ្វើការ​ជា​អ្នកជំនួយ​ការបើកបរ​ដែល​ចាប់​ហ្វ្រាំង ឬ​បន្ថយល្បឿន​ដោយ​ស្វ័យប្រវត្តិ​អំឡុង​ស្ថានភាព​គ្រោះ​ថ្នាក់លើ​ផ្លូវថ្នល់​បាន៕

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម​នេះ៖

BMW R1200 GS

ប្រភព៖ YouTube   ប្រែ​សម្រួល៖ រក្សា