Rodtang ប្រាប់ថា សុខ ធី ល្អ បើគេឈ្នះជិតទៅយកខ្សែក្រវាត់ពិភពលោក
- 2019-04-26 02:38:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rodtang ប្រាប់ថា សុខ ធី ល្អ បើគេឈ្នះជិតទៅយកខ្សែក្រវាត់ពិភពលោក
ចន្លោះមិនឃើញ
កាលពីថ្ងៃទី២៥ ខែមេសា ម្សិលមិញ អ្នករៀបចំកម្មវិធីប្រកួត ONE: WARRIORS OF LIGHT បានរៀបចំពិធីឲ្យកីឡាករម្ចាស់ផ្ទះថៃកម្តៅសាច់ដុំ និងប្តេជ្ញាចំពោះការប្រកួតរបស់ពួកគេដល់សាធារណៈជន។ ម្នាក់ៗសុទ្ធតែជឿជាក់លើសមត្ថភាពរបស់ខ្លួនដែលអាចនឹងនាំជ័យជម្នះជូនជាតិក្នុងនាមជាម្ចាស់ផ្ទះ។
កីឡាករ Rodtang Jitmuangnon ដែលជាបុរសមុខដែកដែក ដៃគូរបស់អ្នកលេងគុនខ្មែរ សុខ ធី បាននិយាយថា ៖«ខ្ញុំរីករាយដែលបានវ៉ៃនៅ ONE Championship។ ខ្ញុំមានអារម្មណ៍អស្ចារ្យដែលជួបប្រកួតដៃគូលំដាប់ពិភពលោក។ សុខ ធី ជាដៃគូដ៏ខ្លាំងម្នាក់ ហើយប្រសិនខ្ញុំអាចផ្តួលគេបាន ខ្ញុំគិតថា ខ្ញុំកាន់តែខិតជិតទៅរកប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកហើយ។ នេះជាអ្វីដែលខ្ញុំស្រលាញ់ នេះជាជីវិតខ្ញុំ។ ខ្ញុំមានមោទកភាពដែលតំណាងឲ្យប្រទេសរបស់ខ្ញុំ ហើយសន្យាបន្តខិតខំឲ្យអស់ពីសមត្ថភាពដើម្បីជោគជ័យជូនប្រទេសថៃ»។
ពិធីកម្តៅសាច់ដុំ និងការប្តេជ្ញាចិត្តកាលពីម្សិលមិញសុទ្ធតែតារាប្រដាល់ជួរមុខរបស់ថៃដូចជា Petchdam Petchyindee Academy, Rodtang, Singtongnoi , Superlek Kiatmoo9 និង Pongsiri Mitsatit ជាដើមដែលត្រូវឡើងសង្វៀនថ្ងៃទី១០ ខែឧសភា ខាងមុខនេះនៅទីក្រុងបាងកក ប្រទេសថៃ៕
- អ្នកជំនាញប្រដាល់ថៃ៣នាក់ ថា Rodtang នឹងឈ្នះ សុខ ធី នៅសង្វៀន ONE