នាឡិកាដៃនេះថ្មខ្លាំងណាស់ប្រើបាន ១ ខែពេញ តម្លៃវិញធូរថ្លៃមែនទែន(វីដេអូ)
- 2019-04-26 07:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាឡិកាដៃនេះថ្មខ្លាំងណាស់ប្រើបាន ១ ខែពេញ តម្លៃវិញធូរថ្លៃមែនទែន(វីដេអូ)
ចន្លោះមិនឃើញ
Amazfit Bip ជានាឡិកាដៃឆ្លាតវៃ ដែលមានរូបរាងស្អាតទាក់ទាញ បង្កប់ដោយបច្ចេកវិទ្យាជួយតាមដានសុខភាពប្រចាំថ្ងៃអ្នកបាន និងជាពិសេសគឺថាមពលថ្មប្រើបានយូរខ្លាំងណាស់។
នាឡិកាដ៏ឆ្លាតនេះ បំពាក់ដោយអេក្រង់LCD និងបង្កប់អេក្រង់ការពារភាពសឹកឆ្កូតប្រភេទ Corning Gorilla Glass ប្រើប្រាស់ថ្មប្រភេទ lithiumទំហំថ្ម ១៩០ មីលីអំពែម៉ោងនិងបំពាក់ដោយបច្ចេកវិទ្យា Bluetooth 4.0 BLE។
នាឡិកានេះ អាចឲ្យអ្នកចូលទៅមើលការប្រែប្រួលនៃវាស់ចង្វាក់បេះដូងបានរាល់ថ្ងៃ មានទិន្នន័យច្បាស់លាស់ដោយភ្ជាប់ជាមួយសេនស័រ GPS រាប់គ្រប់ជំហានដែលដើរ និងគ្រប់សកម្មភាព។ អ្នកអាចភ្ជាប់ជាមួយទូរសព្ទ ពេលគេតេមកងាយស្រួលទទួល ឬកំណត់សារឲ្យលោតលើអេក្រង់បានដូចជា សារពី SMS, Slack, Facebook, WhatApp ឬ Twiiter ជាដើម។
វាមានមុខងារ Sleep tracking functionality និងមុខងារ Android compatibilty ដែលជាមុខងារថ្មី មិនទាន់ឃើញមានលើ iWatch របស់ Apple ទេ។
ត្បិតថាវាមានថាមពលថ្មរស់បាន ៣០ ថ្ងៃ តែអ្នកត្រូវសាកភ្លើងម្ដងចំណាយពេល ២,៥ ម៉ោង។ ប្រសិនបើអ្នកកម្ម៉ង់ទិញគឺ Amafit ផ្តល់ជូនប័ណ្ណធានារយៈពេល ១ ឆ្នាំលើគុណភាពថ្ម។ តម្លៃលក់លើ Amazon គឺ ៧០ ដុល្លារប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖