Sterling ថា​ គ្មាន​នរណា​ចង់​ឃើញ​ Liverpool ឈ្នះ​ PLទេ​

  • 2019-04-26 12:48:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ក្លឹប​ Manchester City កីឡាករ​ Raheem Sterling បាន​ទទួល​ពាន​ The Integrity and Impact ដែល​រៀបចំ​ដោយ​ទូរទស្សន៍ BT Sport កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។

កំឡុង​ពេល​នោះ​ដែរ​ កីឡាករ​រូប​នេះ​បាន​និយាយ​ថា មិន​ថា​ខ្លួន​គេ​ផ្ទាល់​ ឬ​នរណា​ៗ​ទេ​ សុទ្ធ​តែ​មិន​ចង់​ឃើញ​ក្លឹប​ Liverpool ឈ្នះ​ពាន Premier League។

អតីត​កីឡាករ​ក្លឹប​ Liverpool បាន​លើកឡើង​ថា​៖ " ចំពោះ​ការ​ប្រជែង​ដណ្ដើម​ពាន Premier League ជា​រឿង​ស្វិតស្វាញ​មួយ ជាពិសេស​ នៅ​មុន​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Manchester United '' ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖ " បើ​សិន​ជា​មាន​ការ​ភ្លាត់​បន្តិច​នោះ យើង​នឹង​ឃើញ​ពួក​ Liverpool ឈរ​កំពូល​តារាង​នៅ​ពី​លើ​យើង​។ អ្នក​ក៏​មិន​ចង់​ឃើញ​បែប​នេះ (Liverpool ឈ្នះ​ Premier League) ខ្ញុំ​ក៏​អត់​ដែរ​ ហើយ​ខ្ញុំ​គិត​ថា​គ្មាន​អ្នក​ចង់​ឃើញ​បែប​នេះ​ទេ​ " ។

Sterling ប៊ិះ​នឹង​ឈ្នះ​ពាន​ Premier League ទៅ​ហើយ​កាល​ពី​គេ​លេង​នៅ​ Liverpool កាល​ពី​ឆ្នាំ​២០១៤ តែ​ក្រោយ​មក​រូប​គេ​បាន​ផ្ទេរ​មក​កាន់​ក្លឹប​ Manchester City កាល​ពី​ឆ្នាំ២០១៥ ក្នុង​តម្លៃ​ ៤៩​លាន​ផោន ហើយ​ឈ្នះ​ Premier League ជាមួយ​ក្លឹប​មេឃ​ខៀវ​នេះ​កាល​ពី​ឆ្នាំ២០១៨៕

អាន​បន្ត៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី