តារា​ YouTube ល្បី​​ម្នាក់ ត្រូវ​គេ​ហែក​កេរ្តិ៍ ធ្វើឲ្យចំនួន Sub ធ្លាក់​ចុះ​ស្រឺតៗ

  • 2019-05-12 04:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ចំនួន Subscriber របស់​តារា​ YouTube ល្បី​ឈ្មោះ James Charles បាន​ធ្លាក់​ចុះ​ដល់​ ១,៥ លាន​នាក់ ក្នុង​ពេល​ត្រឹម​តែ ២៤ ម៉ោង ក្រោយ​ពី​ត្រូវ​តារា​ YouTube ម្នាក់​ទៀត​ឈ្មោះ Tati Westbrook ហែក​កេរ្តិ៍​ជា​សាធារណៈ​លើ​បណ្ដាញ YouTube ផ្ទាល់​តែ​ម្ដង។

James Charles

​​​អ្នក​ទាំង​ពីរ​រូប​ត្រូវ​បាន​ស្គាល់​ថា​ជា​ YouTuber ដែល​​បង្កើត​វីដេអូ​បង្រៀន​អំពី​ការ​ផាត់​មុខ​ ដោយ​វីដេអូ​នីមួយៗ​មាន​ចំនួន​ទស្សនា​ច្រើន​សន្ធឹក។ កាល​ពី​មិន​ទាន់​កើត​មាន​រឿង​រ៉ាវ​នេះ គណនី​របស់​ James Charles មាន Subscriber ដល់​ខ្ទង់ ១៦ លាន​នាក់ និង Tati Westbrook មាន​ប្រមាណ ៥ លាន​នាក់។

Tati Westbrook

Tati បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​មាន​រយៈពេល​ដល់ ៤៣ នាទី ដែល​មាន​ចំណង​ជើង​ "Bye Sister” និយាយ​អំពី​​អត្តចរិត​ និង​ទង្វើ​មិន​ល្អដូចជាក្បត់មិត្តភ័ក្ដិ​របស់​ James រហូត​ធ្វើ​ឲ្យ​នាង​សម្រេច​កាត់​​ផ្ដាច់​ទំនាក់ទំនង​ជា​មួយ James។

​ក្រោយ​ពី Tati បញ្ចេញ​វីដេអូ​នេះ James ក៏​បាន​បង្ហោះ​វីដេអូ​ឆ្លើយ​តប​​ភ្លាមៗ ​ដើម្បី​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​ ប៉ុន្តែ​ទទួល​បាន​ការ​រិះគន់​ច្រើន​សន្លឹក​ និង​បាន​ធ្វើ​ឲ្យ​ចំនួន Subscriber របស់​ខ្លួន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ផង​ដែរ។

​​​គិត​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ (ពេល​វីដេអូ​ហែក​កេរ្តិ៍​បាន​បញ្ចេញ) ដល់​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ចំនួន Subscriber របស់​ James បាន​ធ្លាក់​ចុះ​ប្រមាណ ១,៧ លាន​នាក់។ ចំណែក​ឯ Tati វិញ​មាន​កំណើន Subscriber ប្រមាណ ១,៧ លាន​នាក់​ផង​ដែរ។

​​ក្រៅ​ពី​ថយ​ចុះ​ចំនួន Subscriber ហើយ​ James Charles ក៏​ត្រូវ​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ធ្វើ​ការ Unfollow លើ​បណ្ដាញ​សង្គម​ ក្នុង​នោះ​​រួម​មាន Kylie Jenner, Shawn Mandes, Katy Perry, Iggy Azalea និង Miley Cyrus ជា​ដើម៕

អត្ថបទ៖ សុខហេង