អាយុ​ ៤១​ឆ្នាំ​ហើយ Buffon ត្រូវ​បាន​ PSG បន្ត​កុងត្រា​ឲ្យ​មួយ​ឆ្នាំ​ទៀត

  • 2019-05-16 12:47:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំទី​ចាស់​វស្សា​កីឡាករ Gianluigi Buffon ត្រូវ​បាន​ក្លឹប​ Paris Saint Germain បន្ត​កុងត្រា​ឲ្យ​មួយ​ឆ្នាំ​ទៀត​ ទោះ​ជា​កីឡាករ​រូប​នេះ​មាន​វ័យ ៤១​ឆ្នាំ​ក៏​ដោយ។

កីឡាករ​រូប​នេះ លេង​បាន​ចំនួន ២៤​ប្រកួត​ក្នុង​គ្រប់​កម្មវិធី​របស់​ក្លឹប​យក្ស​បារាំង​ ក្នុង​រដូវ​កាល ២០១៨/១៩​នេះ។

ទាក់ទិន​នឹង​ការ​ត​កុងត្រា​នេះ Buffon បាន​បង្ហាញ​ចំណាប់​អារម្មណ៍​សប្បាយរីករាយ និង​ប្ដេជ្ញា​ខិតខំ​បន្ត​ជាមួយ​នឹង​ក្លឹប​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Buffon គ្រោង​នឹង​ព្យួរ​ស្រោម​ដៃ​កាល​ពី​រដូវ​កាល ២០១៧/១៨​ កាល​ពី​រូប​គេ​នៅ​លេង​ឲ្យ Juventus ប៉ុន្តែ​រូប​គេ​ត្រូវ​បាន PSG បញ្ចុះបញ្ចូល​ឲ្យ​ចូលរួម​ជាមួយ​ ហើយ​មក​ទល់​ពេល​នេះ​ រូប​គេ​កំពុង​គិតគូរ​ក្នុង​ការ​បន្ត​អាជីព​របស់​គេ៕

អាន​បន្ត​៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម