មកស្គាល់! កុមារាកំពុងល្បីលើ Facebook និងមានមហិច្ឆតាធំក្នុងវិស័យប្រដាល់
- 2019-05-23 00:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់! កុមារាកំពុងល្បីលើ Facebook និងមានមហិច្ឆតាធំក្នុងវិស័យប្រដាល់
ចន្លោះមិនឃើញ
តាមបណ្ដាញសង្គមហ្វេសបុក ឬអ្នកចូលចិត្តវិស័យប្រដាល់មួយចំនួនប្រហែលជាបានឃើញវីដេអូហ្វឹកហាត់ ក៏ដូចជាបានចែកចាយបន្តហើយអំពីកុមារា វុទ្ធី ម៉ារ៉ានិត វ័យក្មេងអាយុទើប៩ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានសមត្ថភាពមិនធម្មតា។ ថ្ងៃនេះ Sabay នឹងបង្ហាញលំអិតអំពីក្មេងប្រុសដែលស្រឡាញ់គុនខ្មែររូបនេះ ថាតើមានប្រភពមកពីណា កំពុងរស់នៅឯណា និងមានក្ដីស្រមៃក្នុងវិស័យប្រដាល់គុនខ្មែរយ៉ាងណា?
ក្មេងប្រុស វុទ្ធី ម៉ារ៉ានិត អាយុ៩ឆ្នាំ កំពុងសិក្សាថ្នាក់ទី៣ នៅសាលាបឋមសិក្សាសម្ដេច ហេង សំរិន ព្រែកហូរ។ មានឪពុកឈ្មោះ ទូច វុទ្ធី និងម្ដាយឈ្មោះ ខាត់ ម៉ារ៉ាន់ មុខរបរជាអ្នករកស៊ី បច្ចុប្បន្ននេះរស់នៅក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ឪពុករបស់កុមារាខាងលើនេះ ប្រាប់ឲ្យដឹងថា លោកជាអ្នកស្រឡាញ់គាំទ្រប្រដាល់មួយរួបដែរ និងតែងតែតាមដានទស្សនាជានិច្ច។ អាចថាជានិស្ស័យក៏ថាបាន នៅពេលលោកមានកូនប្រុស វុទ្ធី ម៉ារ៉ានិត គេក៏ចូលចិត្តដូចលោកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះក្លាហាន កូនប្រុសចង់ហ្វឹកហាត់ប្រដាល់រហូតមកពេលឥលូវ។ ម៉ារ៉ានិត ចាប់ផ្ដើមហ្វឹកហាត់ប្រដាល់តាំងពីអាយុប្រហែល៥ឆ្នាំមកម្ល៉េះ។ ក្រៅតែពីម៉ោងសិក្សា ឬពេលទំនេរកុមារារូបនេះតែងតែឲ្យឪពុកបង្ហាត់បង្រៀន និងព្យាយាមមើលវីដេអូប្រកួតតាម Youtube ហើយធ្វើតាមដូចជាវ៉ៃខ្យល់ជាដើម។
បុរសមានដើមកំណើតមកពីខេត្តតាកែវខាងលើនេះលើកឡើងទៀតថា ដោយឃើញកូនស្រឡាញ់ មានទេពកោសល្យខាងប្រដាល់នេះហើយ ក្នុងនាមជាឪពុកមានតែជំរុញបន្ថែម ដូចជាលើកទឹកចិត្តឲ្យខំប្រឹងប្រែង និងពន្យល់ណែនាំជាបន្តបន្ទាប់។ ក្រៅតែការប្រាប់ឲ្យខំប្រឹងប្រែងយ៉ាងនេះក្ដី បុរសសម្បុរស្រអែមម្នាក់នេះ ក៏មិនឲ្យកូនបោះបង់ការសិក្សានោះដែរ ពោលគឺហ្វឹកហាត់តែពេលទំនេរ ឬសម្រាកពីការរៀនសូត្រនោះទេ។ ចំណែកកុមារារូបនេះផ្ទាល់ក៏បង្ហាញមហិច្ឆតាចង់ក្លាយជាអ្នកល្បីឈ្មោះម្នាក់ក្នុងវិស័យប្រដាល់នៅពេលខាងមុខ។
កុមារា វុទ្ធី ម៉ារ៉ានិត ជាក្មេងប្រុសម្នាក់ល្បីលើបណ្ដាញសង្គមហ្វេសបុក និងមានគេចែកចាយបន្តអំពីវីដេអូហ្វឹកហាត់ និងរូបភាពបញ្ចេញសាច់ដុំរបស់គេ។ បច្ចុប្បន្ននេះកុមារារូបនេះទើបចូលហ្វឹកហាត់នៅក្លឹបឆ្មាសសែនសុខ របស់លោក ស៊ន អេលីត៕
ទស្សនាវីដេអូ
ឡុង សុភី បើមានឱកាសចង់វ៉ៃ Kickboxing នៅសង្វៀនលំដាប់អាស៊ី ONE
ឡៅ ចិត្រា ទាត់៨ជើងផ្ដួលថៃផុយៗ ឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់