ម៉ូតូ​កង់ ៣ ដំបូង​បង្អស់​របស់ Yamaha ​​តម្លៃ​ក្បែរ​ឡាន​មួយ​គ្រឿង​

  • 2019-06-12 03:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ចុង​ឆ្នាំ ២០១៨ ​ក្រុមហ៊ុន​ Yamaha ​បាន​បញ្ចេញ​ម៉ូតូ​ធំ​មួយ​ម៉ូឌែល​ដែល​មាន​ការ​រចនា​រូបរាង​ចម្លែក​ខុស​ពី​ម៉ូតូ​ធំ​របស់​ក្រុមហ៊ុន​ផ្សេង​ក្រោម​ការ​ឧបត្ថម្ភ​របស់ ​Niken ​ជា​ស្រឡាយ​ម៉ូត​កង់​ ៣(មុខ២ ​ក្រោយ​១)។​

Yamaha Niken GT 2019 ​ជា​ម៉ូតូ​ផលិត​យ៉ាង​ពិសេស​ជា​ប្រភេទ Off-road ។ Yamaha Niken GT 2019 ​បំពាក់​ដោយ​ម៉ាស៊ីន​ដូច​ម៉ូឌែល Yamaha MT-09 ម៉ាស៊ីន liquid-cooled, DOHC CP3 ​ស៊ីឡាំង ៣ ​ផ្ដល់​កម្លាំង ៨៤៧ ​សេសេ ប្រើ​ចង្កឹះ​លេខ ៦ វគ្គ។ ឯ​ការ​រចនា​រូប​រាង​ខាង​ក្រៅ​មាន​ផ្ទុក​ធុង​ដាក់​ឥវ៉ាន់​ធំ​ ២ ​សង​ខាង​ស្រដៀង BMW GS ​មាន​ប្រព័ន្ធ​ហ្វ្រាំង​ ABS ​មាន​ប្រព័ន្ធ Cruise control, Quick Shifter ​និង​ Tracing control និងប្រព័ន្ធទំនើបៗជាច្រើនទៀត។

​ចំពោះ​តម្លៃ​ចាប់ផ្ដើម​ពី ១៧ ២៩៩ ដុល្លារ​អាមេរិក ​ឯ​ជម្រើស​ Premium ​តម្លៃ​លើស​តម្លៃ​ដើម ​១២០០ ដុល្លារ​ទៀត៕

សូមទស្សនាវីដេអូនិងរូបភាពខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ rideapart   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម