Chelsea អាចត្រូវចំណាយ៤លានផោនដើម្បីយក Lampard ពី Derby
- 2019-06-15 01:11:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea អាចត្រូវចំណាយ៤លានផោនដើម្បីយក Lampard ពី Derby
ចន្លោះមិនឃើញ
Chelsea ទំនងជាបាត់បង់លុយ៤លានផោនឲ្យទៅ Derby County បើសិនជាចង់តែងតាំងវីរបុរស Frank Lampard ជាអ្នកចាត់ការទូទៅថ្មី។
ភាពស្មុគស្មាញសម្រាប់កៅអីអ្នកចាត់ការ Chelsea កើតឡើងក្រោយពេលលោក Maurizio Sarri ទៅដឹកនាំ Juventus ជំនួស Max Allegri ដែលលាឈប់។ មិនដល់មួយសប្ដាហ៍ផងក្រុមរហស្សនាមថាតោខៀវត្រូវបាត់បង់បុគ្គលសំខាន់ពីគឺអ្នកចាត់ការទូទៅ និង Hazard ដែលទៅ Real Madrid។
Frank Lampard គឺជាគោលដៅឈានមុខគេសម្រាប់ជំនួសតំណែងដែលទំនេរនេះ ប៉ុន្តែបុរសសញ្ជាតិអង់គ្លេសកំពុងស្ថិតនៅក្នុងកុងត្រាដឹកនាំ Derby County នៅឡើយ ដូច្នេះបើ Chelsea ចង់បាន គឺក្លឹបអាចចំណាយខ្ទង់ ៤លានផោនដើម្បីផ្ដាច់កុងត្រា៕