កីឡា​ការិនី​ ITF​ វ័យ​ក្មេង​ ហុក​ គីមឡាង​ ក្ដីស្រមៃ​រក​មេដាយ​ជូន​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​

  • 2019-06-25 09:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​វ័យ​ក្មេង​របស់​តេក្វាន់ដូ​ ITF​ និង​ជា​ម្ចាស់​មេដាយ​មាស​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី១​ថ្មីៗ​នេះ​ មាន​ក្ដី​ស្រមៃ​ថា​ថ្ងៃ​ណា​មួយ​អាច​ឈ្នះ​មេដាយ​កម្រិត​អន្តរជាតិ​ជូន​កម្ពុជា។​

កីឡាការិនី ហុក គីមឡាង

យុវតី​មក​ពី​ខេត្ត​បន្ទាយ​មានជ័យ​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ដើម​ចម​ដែល​រុញ​ច្រាន​ឲ្យ​ខ្លួន​ហ្វឹកហាត់​កីឡា​ក្បាច់​គុន​តេក្វាន់ដូ​ ITF​ នេះ​គឺ​ដោយ​សារ​តែ​ចិត្ត​ស្រឡាញ់​ ឃើញ​គេ​ហ្វឹកហាត់​ក៏​ចង់​ចូល​ហាត់​រៀន​ដូច​គេ​តែ​ម្ដង។​

កីឡា​ការិនី​វ័យ​១៥​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្ដី​ស្រមៃ​របស់​ខ្លួន​គឺ​នៅ​ពេល​ខាង​មុខ​ ចង់​ក្លាយ​ជា​កីឡា​ការិនី​ជម្រើស​រើស​ជាតិ​ដូច​រៀមច្បង​នានា។​ ដើម្បី​បាន​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​តំណាង​ប្រទេស​ជាតិ​ និង​អាច​រក​មេដាយ​ជូនកម្ពុជា​ផង​ដែរ។​

កីឡាករ កីឡា​ការិនីតំណាងខេត្តបន្ទាយមានជ័យ

រំលឹក​ដែរ​ថា​ កីឡា​ការិនី​ ហុក​ គីមឡាង​ ជា​ម្ចាស់​មេដាយ​មាស​លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៥០​គីឡូក្រាម​ ក្នុង​កម្មវិធី​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី១​ ដែល​ទើប​បញ្ចប់​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ។​ ក្រៅ​ពី​នេះ​កីឡា​ការិនី​ឆ្នើម​មក​ពី​បន្ទាយមានជ័យ​រូប​នេះ​ធ្លាប់​ឈ្នះ​មេដាយ​ មាស​១ ​ប្រាក់​១​ និង​សំរឹទ្ធ​៣​ ក្នុង​ព្រឹត្តិការណ៍​ធំៗ​កន្លង​ទៅ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម