អ្នកធុញនឹងសញ្ញាក្រហមៗលើ Facebook បន្តិចទៀតអាចបិទបានហើយ

  • 2019-06-27 03:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ Facebook នៅ​លើ Android និង iOS កំពុង​ធ្វើ​តេស្ត​លើ​មុខងារ​ថ្មី​មួយ ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បិទ​សញ្ញា​ក្រហម​នៃ​​ Notification តាម​ Tab នីមួយៗ​លើ​កម្មវិធី។

កម្មវិធី​ Facebook បាន​ប្រើ​ប្រាស់​សញ្ញា​ចុច​ពណ៌​ក្រហម​ ដើម្បី​បង្ហាញ​​ថា​មាន​​មាតិកា​ថ្មី​នៅ​ក្នុង​ Tab ដូច​ជា​ វីដេអូ និង Group ជា​ដើម។ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​យល់​ថា​​សញ្ញា​នេះ​ផ្ដល់​ការ​រំខាន​ទៅ​វិញ។ ដើម្បី​ឲ្យ​បាត់​សញ្ញា​ក្រហម​នេះ​ត្រូវ​ចុច​ចូល Tab មួយៗ។

Facebook បាន​ពិចារណា​លើ​ជម្រើស​ផ្អាក​សញ្ញា​ក្រហម​នេះ​បណ្ដោះ​អាសន្ន ប៉ុន្តែ​ក្រោយ​មក​សម្រេច​ថា​ផ្ដល់​ជម្រើស​ បិទ/បើក ប្រសើរ​ជាង៕ ​​

ចុចអាន ៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
បិទ