MasterCard និង Visa Card គួរប្រើមួយណា? អានចប់នឹងដឹងច្បាស់
- 2019-07-04 11:21:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
MasterCard និង Visa Card គួរប្រើមួយណា? អានចប់នឹងដឹងច្បាស់
ចន្លោះមិនឃើញ
ពេលដែលឮពី MasterCard និង Visa ភ្លាម អ្នកទាំងអស់គ្នាប្រាកដជាគិតដល់កាតធនាគារ ដែលអាចធ្វើប្រតិបត្តិការសម្រាប់ទិញទំនិញ និងចាយវាយក្រៅប្រទេសជាមិនខាន។ មនុស្សមួយភាគធំយល់ច្រឡំថា MasterCard និង Visa ជាធនាគារ ប៉ុន្តែវាមិនមែនជាការពិតទេ។ តាមពិតទៅ MasterCard និង Visa គឺជាក្រុមហ៊ុន ២ ផ្សេងគ្នា ដែលមានប្រតិបត្តិការលើដំណើរការរបស់សាច់ប្រាក់នៅក្នុងគណនីធនាគារ។
MasterCard និង Visa ធ្វើការជាមួយធនាគារនៅទូទាំងពិភពលោក លើការប្រតិបត្តិការសាច់ប្រាក់មិនថាពេលអ្នកចង់ទិញទំនិញលើអ៊ីនធឺណិត និងការចាយវាយផ្សេងៗ។
+ទាំង MasterCard និង Visa សឹងតែទទួលស្គាល់ទូទាំងពិភពលោកដូចគ្នា
មិនថានៅទីណាឡើយនៅលើពិភពលោក ហាងដែលទទួលយកការទូទាត់ជាសាច់ប្រាក់អន្តរជាតិ គឺសឹងតែទាំងអស់មានទាំង MasterCard និង Visa។
មានករណីលើកលែងខ្លះដែរ ដែលអាចមានកន្លែងមួយចំនួន ទទួលយកតែ MasterCard មិនយក Visa ហើយខ្លះទៀត មិនយក MasterCard តែយក Visa វិញ។ មូលហេតុ អាចដោយសារកន្លែងទាំងនោះមានការសហការផ្ដាច់មុខ សម្រាប់ក្រុមហ៊ុនទាំង ២ នេះ។
+ភាពខុសគ្នារវាង MasterCard និង Visa៖
Visa ចែកចេញជា ៣ កម្រិត៖ Basic, Signature និង Infinite។ គួរឲ្យសោកស្ដាយ ដែលធនាគារនៅក្នុងស្រុកមិនទាន់មានកាតប្រភេទ Visa Signature, Visa Infinite នៅឡើយទេ ដោយមានប្រើតែ Basic (Normal, Platinum, Gold ជាដើម)។
MasterCard មានកាត ៣ កម្រិតដូចគ្នា ដែលមានពីថ្នាក់ទាបទៅខ្ពស់ ដូចជា Basic, World និង World Elite ។ ដូចគ្នាទៅនឹង Visa ដែរ កាតកម្រិតខ្ពស់ World និង World Elite មិនមានប្រើប្រាស់នៅក្នុងស្រុកយើងឡើយ។
ចុចអាន៖