កីឡាករ​ជា​ច្រើន​កំពុង​ស្ថិត​ជួរ​មុខ​ក្នុង​ការ​ឈ្នះ​ស្បែកជើង​មាស នៅ​សមរភូមិ Copa America ឆ្នាំ​នេះ

  • 2019-07-05 12:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ Copa America ក្នុង​ឆ្នាំ​២០១៩នេះ មិនសូវ​ជា​មាន​កីឡាករ​ណា​លេច​ធ្លោ ដោយ​ស៊ុត​ច្រើន​គ្រាប់​ដាច់​តែ​ឯង​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ Top-Scorer ក្នុង​ព្រឹត្តិការណ៍​នេះ មាន​រហូត​ដល់​ទៅ​ ១៣ គិត​ត្រឹម​បញ្ចប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

កីឡាករ​ទាំង​ ១៣​រូប​នោះ រក​គ្រាប់​បាន​តែ ២​គ្រាប់​ម្នាក់​តែ​ប៉ុណ្ណោះ ខណៈ​ Top Scorer ឆ្នាំ​២០១៦​គឺ​ ខ្សែ​ប្រយុទ្ធ​ឈីលី Eduardo Vargas រក​បាន​រហូត​ដល់​ទៅ ១២​គ្រាប់។

កីឡាករ​ទាំង​ ១៣​រូប​នោះ​មាន​ដូច​ជា៖

  • ប៉េរូ៖ Edison Flores

  • ប្រេស៊ីល៖ Roberto Firmino, Everton និង Philippe Coutinho

  • អាហ្សង់ទីន៖ Lautaro Martinez

  • ឈីលី៖ Eduardo Vargas និង Alexis Sanchez

  • អ៊ុយរុយហ្គាយ៖ Edinson Cavani និង Luis Suarez

  • កូឡុំប៊ី៖ Duvan Zapata

  • ជប៉ុន៖ Koji Miyoshi

  • វេណេហ្ស៊ុយអេឡា៖ Darwin Machis

ប្រសិន​បើ​ក្នុង​ជំនួប​វគ្គ​ផ្ដាច់​ព្រ័ត្រ​រវាង ប្រេស៊ីល និង​ប៉េរូ ហើយ​ជំនួប​ដណ្ដើម​យក​លេខ ៣ រវាង​ អាហ្សង់ទីន និង​ឈីលី មិន​រក​ឃើញ​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​នេះ​ទេ ស្បែកជើង​មាស Copa America នឹង​ធ្វើ​ការ​ចែក​គ្នា​រវាង​កីឡាករ​ទាំង ១៣​រូប​នោះ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម