ធ្វើតេស្តហ្សែនដឹងពីការវិវត្តជំងឺមហារីកដោយបច្ចេកវិទ្យាទំនើបចុងក្រោយ
- 2019-07-09 05:34:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើតេស្តហ្សែនដឹងពីការវិវត្តជំងឺមហារីកដោយបច្ចេកវិទ្យាទំនើបចុងក្រោយ
ចន្លោះមិនឃើញ
មន្ទីរពេទ្យ អន្តរជាតិបំរ៉ុងរ៉ាត់ ផ្តល់ជូនការព្យាបាលជំងឺមហារីកប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាទំនើបបំផុតសម្រាប់ការធ្វើតេស្តហ្សែននៅប្រទេសថៃ ព្រមទាំងធ្វើរោគវិនិច្ឆ័យ និងវិភាគបានត្រឹមត្រូវដែលនឹងទទួលបានលទ្ធផលល្អប្រសើរសម្រាប់អ្នកជំងឺ។
Horizon Regional Cancer Center នៅមន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ជាមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកដែលបំពាក់នូវបច្ចេកវិទ្យាទំនើបបំផុតក្នុងតំបន់ ដោយមានបុគ្គលិកជាង៣០នាក់ និងវេជ្ជបណ្ឌិតឯកទេសចំនួន២៧រូប ដែលភាគច្រើនសុទ្ធតែជាសមាជិកនៃ American Board of Medical Oncology។
ការធ្វើតេស្តហ្សែនដោយបច្ចេកវិទ្យាទំនើបចុងក្រោយ (CGP) នឹងបង្ហាញយ៉ាងច្បាស់ពីប្រភេទហ្សែនដែលកំពុងវិវត្ត និងប្រែប្រួល។ ប្រការនេះផ្តល់ឲ្យវេជ្ជបណ្ឌិតឯកទេសបានដឹងពីការវិវត្តនៃជំងឺមហារីកពិតប្រាកដ។
យោងតាមលោក Harit Suwanrusme វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកនៅមជ្ឈមណ្ឌល Horizon Regional Cancer Center នៃមន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់លើកឡើងថា ភាគច្រើន អ្នកជំងឺមហារីកងាយនឹងបាត់បង់ជីវិតនៅក្នុងប្រទេសអភិវឌ្ឍន៍។ លោកវេជ្ជបណ្ឌិតបន្តថា ការប្រើប្រាស់បច្ចេកវិទ្យាធ្វើតេស្តហ្សែន (CGP) ទៅលើដុំសាច់ផ្តល់ឲ្យការធ្វើរោគវិនិច្ឆ័យមានភាពច្បាស់លាស់ និងលឿនជាងមុន ដែលជាកត្តាមួយសំខាន់សម្រាប់កំណត់គោលដៅច្បាស់លាស់ក្នុងការសម្រេចព្យាបាល និងបង្កើនជម្រើសនៃការព្យាបាលច្រើនដល់អ្នកជំងឺ។
«មនុស្សម្នាក់ៗមានហ្សែនខុសគ្នា ដែលធ្វើឲ្យយើងងាយនឹងកើតមានជំងឺផ្សេងគ្នា។ នេះមានន័យថា ការដាក់ថ្នាំព្យាបាលអាចធ្វើឡើងតាមរបៀបផ្សេងគ្នាសម្រាប់ជំងឺ។ ក្នុងករណីខ្លះ យើងអាចប្រើការព្យាបាលតាមគោលដៅជាក់លាក់ដើម្បីជួយគ្រប់គ្រងជំងឺមហារីកបាន»។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Harit។
ការធ្វើតេស្តហ្សែននឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់អ្នកជំងឺ ដោយសារវាបានផ្តល់ព័ត៌មានបន្ថែមអំពីហ្សែនរបស់អ្នកជំងឺ រួមបញ្ចូលទាំងការវិភាគផ្សេងៗលើរាងកាយ (ដុំសាច់) ដើម្បីរកមើល DNA របស់ដុំសាច់ដែលអណ្តែតលើចរន្តឈាម និងការវិភាគប្រវត្តិហ្សែនរបស់សមាជិកគ្រួសារ។
ក្រៅពីសហរដ្ឋអាមេរិក មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ គឺជាមន្ទីរពេទ្យតែមួយគត់ដែលប្រើប្រាស់ម៉ាស៊ីន IBM Watson ដើម្បីព្យាបាលជំងឺមហារីក។ វាជាម៉ាស៊ីនមួយប្រភេទប្រើដោយមុខងា AI ដើម្បីជួយដល់ក្រុមវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺបានយ៉ាងល្អប្រសើររតាមរយៈការប្រមូលទិន្នន័យទាំងអស់នៃការស្រាវជ្រាវទាំងចាស់ទាំងថ្មី។ នៅឆ្នាំ២០១៩នេះ មន្ទីរពេទ្យ នឹងចាប់ផ្តើមប្រើប្រាស់ម៉ាស៊ីន IBM Watson សម្រាប់ការធ្វើតេស្តហ្សែនដែរ។
ទោះជាការព្យាបាលតាមស្តង់ដារមានប្រសិទ្ធភាពខ្ពស់យ៉ាងណាក៏ដោយ ក៏ករណីខ្លះ នៅតែត្រូវការ ការព័ត៌មានច្រើនបន្ថែមទៀតអំពីស្ថានភាពនៃជំងឺ។ លោកវេជ្ជបណ្ឌិត Harit បានបន្ថែមទៀតថា ៖«ដោយសារហេតុផលនេះហើយ បានជាបច្ចេកវិទ្យាថ្មីនេះ ដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការវាយតម្លៃ ការប្រែប្រួលហ្សែនរបស់ដុំសាច់ និងអាចពង្កើនជម្រើសក្នុងការព្យាបាលច្រើនដល់អ្នកជំងឺកាន់តែល្អ»។
រៀងរាល់ឆ្នាំ មានអ្នកជំងឺជាង២៩ ០០០នាក់នៅទូទាំងពិភពលោក បានមកកាន់មជ្ឈមណ្ឌល Horizon Regional Cancer Center ដើម្បីសាកសួរព័ត៌មាន និងព្យាបាលជំងឺមហារីក។ មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ដែលស្ថិតនៅចំបេះដូងនៃទីក្រុងបាងកក ប្រទេសថៃ ជាមន្ទីរពេទ្យពហុឯកទេសដំបូងបង្អស់នៅក្នុងតំបន់អាស៊ីដែលបានទទួលស្គាល់គុណភាពជាផ្លូវការពីគណៈកម្មការរួមអន្តរជាតិ(JCI) សម្រាប់ស្តង់ដារប្រតិបត្តិការគ្លីនិកកាលពីឆ្នាំ២០០២ ដូចគ្នាទៅនឹងសហរដ្ឋអាមេរិក។
មន្ទីរពេទ្យនេះ ត្រូវបានបង្កើតឡើងឆ្នាំ១៩៨០ និងបច្ចុប្បន្នជាមន្ទីរពេទ្យឯកជនមួយក្នុងចំណោមមន្ទីរពេទ្យដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ ដោយមាន៥៨០ គ្រែសម្រាកព្យាបាល និង មជ្ឈមណ្ឌឯកទេសជំងឺផ្សេងៗចំនួនជាង៣០កន្លែង សម្រាប់ផ្តល់សេវាកម្ម និង បរិក្ខារោគវិនិច្ឆ័យ ព្យាបាល ព្រមទាំង ការថែទាំដ៏ទំនើបទាន់សម័យរួមនៅកន្លែងតែមួយ។
ជារៀងរាល់ឆ្នាំ អ្នកជំងឺជាងមួយលាននាក់រួមទាំងអ្នកជំងឺអន្តរជាតិចំនួន៥២០ ០០០នាក់ មកពីជាង ១៩០ ប្រទេសជុំវិញពិភពលោក បានធ្វើដំណើរទៅប្រទេសថៃដើម្បីទទួលបានការព្យាបាល និងការថែទាំសុខភាពនៅមន្ទីរពេទ្យនេះ៕
ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.bumrungrad.com
ឬទាក់ទងការិយាល័យតំណាងតាមប្រទេសនីមួយ សូមចុចទីនេះ៕