ត្រូវគេរិះគន់ពេក Hwasa អត់​ពាក់​អាវ​ក្នុង​ ពេលបង្ហាញមុខនៅព្រលាន

  • 2019-07-11 03:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​Hwasa សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ Mamamoo ​​ត្រូវ​បាន​មហាជន​កូរ៉េ​​រិះគន់​ចាស់​ដៃ​ លើ​ការ​ស្លៀកពាក់​សិចស៊ី​របស់​ខ្លួន​ពេល​បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ​ធ្វើ​ដំណើរ​ទៅ​ហុងកុង ដោយ​និយាយ​ថា​​ដូច​ពាក់​អាវ​ទ្រនាប់​លើ​គោក។

ថ្ងៃដំបូង

នៅ​ថ្ងៃ​បន្ទាប់​ ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ នាង​បាន​​គ្រប​ខ្លួន​ដោយ​ប្រើ​អាវ​ធម្មតា មិន​សិចស៊ី​វាល​ខ្លាំង​ដូច​លើក​មុន ប៉ុន្តែ​លើក​នេះ​​សមាជិក​កើត​ឆ្នាំ ១៩៩៥ មិន​ពាក់​អាវ​ទ្រនាប់​វិញ​ម្ដង។

ពេលត្រឡប់មកវិញ

​​​​កាយ​វិការ​តប​នឹង​ពាក្យ​រិះគន់​មួយ​នេះ បាន​ធ្វើ​ឲ្យ​ Hwasa ទទួល​បាន​​ការ​កោត​សរសើរ​ពី​សំណាក់​អ្នក​គាំទ្រ និង​មហាជន​មួយ​ចំនួន ហើយ​ក៏​​នៅ​តែ​ទទួល​បាន​ពាក្យ​រិះគន់​ក្នុង​ពេល​ដំណាល​គ្នា​ផង​ដែរ។ វីដេអូ​នៃ​ការ​បង្ហាញ​មុខ​របស់ Hwasa ក៏​ទទួល​បាន​ការ​ទស្សនា​ច្រើន​​មិន​ស្ទើរ​ផង​ដែរ ៖

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ សុខហេង