Song Hye Kyo លុបចោលរូបថតជាមួយ Song Joong Ki ខ្ទេចគ្មានសល់

  • 2019-07-22 10:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីមានព័ត៌មានលែងលះគ្នារវាងអតីតប្ដីប្រពន្ធដែលមានត្រកូល Song ដូចគ្នានោះ Song Hye Kyo បានលុបចោលរាល់រូបថតទាំងឡាយណាដែលមាន Song Joong Ki ឬរូបថតនៅក្នុងរឿង Descendants of the Sun រួម​ទាំង​រូបថត​រៀប​ការ​របស់​នាង​និង Song Joong Ki ផងដែរ។

នាងក៏មិនសូវជាបង្ហោះនូវរូបភាពញឹកញាប់ក្នុងគណនី Instagram ប៉ុន្មានដែរ ប៉ុន្តែបើបង្ហោះ នាង​បង្ហោះ​តែ​រូប​ណាដែលស្អាតបញ្ចេញសម្រស់ឲ្យអ្នកគាំទ្រមើលតែប៉ុណ្ណោះ។

គូរ​ស្នេហ៍​អតីត​ប្តី​ប្រពន្ធ​មួយ​គូរ​ទើប​តែរៀប​ការ​បាន ២០ ខែ​ប៉ុណ្ណោះ​គិត​ចាប់​តាំង​ពីរៀប​ការ​រហូត​មក​ដល់​ការ​លែង​លះ​ដាច់​ស្រេច​នា​ព្រឹក​មិញ​នេះ។ សព្វ​ថ្ងៃនេះ​ពួក​គេ​ទាំងពីរ​នៅ​បន្ត​អាជីព​របស់​ខ្លួន​ដូច​ការ​ធ្វើ​ជាតារាបង្ហាញម៉ូដ ឬតួកុនដូចដើម បើ​ទោះ​បី​មាន​រឿង​អាស្រូវ​ក៏​ដោយ។

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

អត្ថបទពេញនិយម