ដឹង​មូល​ហេតុ​រដ្ឋ​មន្រ្តី​ក្រសួង​សាធារណការ សម្រេច​ចិត្ត​ជិះ​កង់​ត្រួត​ពិនិត្យ​ផ្លូវ (មាន​វីដេអូ)

  • 2019-07-24 03:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ជិះ​ឡាន​មើល​មិន​ឃើញ​ផ្លូវ​ខូច​ឡើយ។ ខ្ញុំ​មិនមែន​ធ្វើ​អ្វី​ឲ្យ​ប្លែក​ពី​គេ​ទេ បើ​ជិះ​ឡាន​លឿន​ពេក​មើល​មិន​ឃើញ​ផ្លូវ​បែក​ឡើយ ជិះកង់ ឬ​ដើរ ទើប​ឃើញ​ច្បាស់"។ នេះ​ជា​ប្រសាសន៍​របស់ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន ដែល​បាន​ដឹក​នាំ​ក្រុម​ការងារ​ជិះ​កង់​ត្រួតពិនិត្យ​ផ្លូវ​ជាតិ​លេខ ៧ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។

ការ​លើកឡើង​របស់​ឯក​ឧត្ដម​ក៏​ជា​សារ​មួយ​ឆ្លើយតប​ទៅ​នឹង​មហាជន​មួយ​ចំនួន​ដែល​បាន​រិះគន់​ថា ជិះ​កង់​បាន​ប៉ុន្មាន​គីឡូ ដោយ​ធ្វើ​អ្វី​ប្លែកៗ ហើយ​លទ្ធផល​គឺ​សេរ៉ូ ធ្វើ​ផ្លូវ​ដាក់​លូ ធ្វើ​លូ​ធ្វើ​ផ្លូវ​ ជាដើម។

ការ​ជិះកង់​ត្រួតពិនិត្យ​ផ្លូវ​របស់​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​នេះ មិនមែន​ជា​លើក​ទី១​ទេ កន្លង​មក​ក៏​ធ្លាប់​ធ្វើ​ដែរ ដោយ​បាន​ជិះ​កង់​ពិនិត្យ​ឃើញ​ផ្លូវ​ដែរ​ខូច​ និង​មាន​ការ​បាញ់​សម្គាល់​ដើម្បី​ធ្វើ​ការ​ជួសជុល​កែ​លម្អ។

តាមរយៈ​វីដេអូ​ដែល​បាន​ ផ្សាយ​ផ្ទាល់​តាម​ផេក​ផ្លូវ​ការ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹង​ថា ឯកឧត្ដម ស៊ុន​ចាន់​ថុល បាន​ជិះកង់​ត្រួតពិនិត្យ​ផ្លូវ​ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​កក្កដា ឆ្នាំ ២០១៩​នេះ គឺ​ចម្ងាយ ១០គីឡូម៉ែត្រ ចាប់​ពី​ចំណុច​បង្គោល​ គីឡូម៉ែត្រ (គ.ម)​ ១៧៦​-១៦៦​​ ខេត្ត​ត្បូង​ឃ្មុំ​ ដើម្បី​ពិនិត្យ​គុណភាព​ និង​ស្ថានភាព​ផ្លូវ​ គម្រោង​ RAMP​ II ដែល​កំពុង​ដំណើរ​ការ​ស្ថាបនា​ឡើង​វិញ​ ពង្រីក​ពី​ ៧ម​ ទៅជា​ ១១ម​ ក្រាល​បេតុង​កៅស៊ូ​ ១១ម។

"ក្រោយ​ពី​ជិះកង់​ត្រួតពិនិត្យ​ឃើញ​ថា ស្ថានភាព​ផ្លូវ​សាងសង់​មិន​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស"។ នេះ​ជា​ការ​លើកឡើង​របស់​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ឯកឧត្ដម​ ស៊ុន ចាន់ថុល៕

សូមទស្សនាវីដេអូ នៃ​ការ​ផ្សាយ​ផ្ទាល់

អត្ថបទ៖ ប៊ិន ប៊ុណ្ណា