អ្នកដឹកនាំ​ដ៏​អស្ចារ្យ ត្រូវ​មាន​ ១៥ចំណុចនេះ

  • 2019-08-01 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​គ្រប់​គ្រង ទោះ​មាន​បទ​ពិសោធន៍​យ៉ាង​ណា ឬ​មាន​ទំនួលខុសត្រូវ​ច្រើន​ប៉ុណ្ណា ក៏​ត្រូវតែ​មាន​គុណសម្បត្តិ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​ការងារ​។ ទោះ​បី​វា​ជា​ការពិត​ដែល​ថា​បុគ្គលិកលក្ខណៈ​របស់​អ្នក​មាន​សារសំខាន់ ក្នុង​ការ​ទទួល​បាន​នូវ​ឥទ្ធិ​ពល​និង​ការ​គោរព​ពី​សំណាក់​បុគ្គលិក តែ​អ្នក​ក៏​អាច​កែប្រែ​អាកប្ប​កិរិយា​ដោយ​ការ​ផ្លាស់ប្ដូរ​ក្រម​សីលធម៌​របស់​អ្នក ដើម្បី​បង្កើន​គុណភាព​នៃ​ភាពជា​អ្នកដឹកនាំ​របស់​អ្នក​ឱ្យ​បាន​ស្ថិតស្ថេរ​យូរអង្វែង​។

​១. ស្គាល់​ពី​របៀប​ក្នុង​ការដឹកនាំ​របស់​អ្នក​

​ ​នៅ​មុនពេល​ធ្វើ​ការលើក​កម្ពស់​កម្រិត​នៃ​ភាពជា​អ្នកដឹកនាំ​របស់​អ្នក រឿង​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ត្រូវ​យល់​ច្បាស់​ថា​ តើ​អ្នកជា​មេដឹកនាំ​បែប​ណា​នៅ​ក្នុង​ដំ​ណាក់​កាល​បច្ចុប្បន្ន​របស់​អ្នក​។ ការ​ស្គាល់​ច្បាស់​នេះ​គឺ​រួម​បញ្ចូ​លទាំង​ការ​យល់ដឹង​អំ​ពី​ភាពខ្លាំង​នា​ពេលបច្ចុប្បន្ន​របស់​អ្នក ​ក៏ដូចជា​ចំ​ណុ​ច​ខ្វះ​ខាត​ដែល​អ្នក​ត្រូវ​កែ​លម្អ។​

​​២. បំផុស​គំនិត​ច្នៃប្រឌិត​ក្នុង​ចំណោម​បុគ្គលិក​

​ ​ការ​ជំរុញ​គំនិត​ច្នៃប្រឌិត ​និង​ចក្ខុ​វិ​ស័​យ​ផ្នែក​បញ្ញា​ក្នុង​ចំ​ណោម​អ្នកក្រោមបង្គាប់​របស់​អ្នក​ ត្រូវបាន​ចាត់ទុកថា​ជា​គុណសម្បត្តិ​សំ​ខាន់​ដែល​កំ​ណ​ត់​នូ​វ​អ្នកដឹកនាំ​ដែល​មាន​ការចែក​រំ​លែ​ក​។ អ្នក​គួរតែ​ផ្តល់ឱ្យ​ពួកគេ​នូ​វ​ការ​ប្រកួតប្រជែង​ ជាមួយនឹង​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដើម្បី​ជួយ​ពួកគេ​ឱ្យសម្រេចបាន​ដល់​គោលដៅ​។​

​​៣. មិន​ត្រឹមតែ​គ្រប់​គ្រង តែ​ត្រូវ​ធ្វើជា​គំរូដ៏​ល្អ​

​ ​ដោយ​គ្រាន់តែ​គ្រប់​គ្រង​ថ្នាក់ក្រោម​របស់​អ្នក ​នឹង​មិន​ធ្វើឱ្យ​អ្នក​ក្លាយជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​នោះទេ​។ អ្នក​ត្រូវតែ​ធ្វើ​ខ្លួន​ឱ្យ​ក្លាយទៅជា​គំរូ​ល្អ​សម្រាប់​ពួកគេ​។ និយាយ​ទៅ​ដើម្បី​ក្លាយទៅជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​នោះ អ្នក​ត្រូវតែ​បង្ហាញ​ពី​គុណសម្បត្តិ​ដែល​អ្នក​ចង់បាន​ឱ្យ​សមាជិក​ក្នុង​ក្រុម​របស់​អ្នក​បានឃើញ​។​ ​

​​៤. ត្រូវ​មាន​ថា​ម​ពល​និង​ចំណង់​ក្នុង​ការបំ​ពេញ​ការងារ​

​ ​ប្រសិនបើ​អ្នក​ចង់ឱ្យ​ក្រុមការងារ​របស់​អ្នក​គិត​ខ្វល់​អំពី​ការងា​ររបស់​ពួកគេ នោះ​អ្នក​ត្រូវតែ​បង្ហាញថា​អ្នក​ពិត​ជា​ងប់ងុល​នឹង​ការងារ​ដែល​អ្នក​កំ​ពុង​តែ​ធ្វើ​។ អ្នក​ត្រូវ​មាន​ភាព​រស់​រវើក​និង​ស្វាហាប់​នៅក្នុង​សកម្មភាព​ប្រចាំថ្ងៃ ហើយ​នៅពេល​នោះ​បុគ្គលិ​កក្រោមបង្គាប់​រប​ស់​អ្នក​នឹង​ធ្វើ​តាម​ជាក់​ជាមិនខាន​។​ ​

​​៥. ត្រូវធ្វើ​ខ្លួន​ជា​អ្នក​ជំនាញខាង​ទំ​នាក់​ទំ​ន​ង​

​ ​គ្មាន​ន​រណា​ម្នាក់​អាច​ក្លាយទៅជា​មេដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ដោយ​មិន​ចាំ​អាច​ប្រា​ស្រ័យ​ទាក់ទង​គំ​និ​ត​របស់គាត់​ឱ្យមាន​ប្រសិទ្ធភាព​ជាមួយ​ក្រុមការងា​រ​បានឡើយ​។ អ្នក​គួរតែ​ព្យាយា​​​ម​បង្ហាញ​អំពី​គំនិ​ត​និង​ការព្រួយបារម្ភ​របស់​អ្នក​ទៅ​បុគ្គលិក​ក្រោមបង្គាប់​ដោយ​ប្រើ​ពាក្យសម្ដី​និង​ទាំង​កាយវិការ​។ អ្នក​គួរតែ​មាន​ការ​យល់ដឹង​ដោយ​ដោយ​ពេញលេញ​អំពី​បែបបទ​នៃ​ការ​បំ​ពេញ​ការងារ វ​ប្បធ​ម៌ និង​ប្រវត្តិសាស្ត្រ​របស់​អ្នក​។ ការធ្វើ​បែប​នេះ​នឹង​អាចជួយ​គាំទ្រ​ទ្រឹស្តី​របស់​អ្នក​ប្រកបដោយ​ការពិត​ជាក់ស្ដែង​។​

​​៦. ប្រកាន់​នូ​វ​គំនិត​វិជ្ជមាន​គ្រប់​ពេលវេលា​

​ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​អាច​បង្ហាញ​នូ​វ​អាកប្ប​កិ​រិយា​ជា​វិជ្ជមាន​និង​សុ​ទិ​ដ្ឋិ​និ​យម ទោះបីជា​ជួបប្រទះ​នឹង​ការ​លំ​បាក ដែល​អាច​ជា​មូលហេតុ​នៃ​ការ​បំផុស​គំនិ​ត​សម្រាប់​បុគ្គលិក​របស់គេ​។ វា​មិន​មែនមាន​ន័យថា​អ្នក​ត្រូវតែ​មើល​អ្វី​គ្រប់​យ៉ាង​នៅក្នុង​ផ្លូវ​ល្អ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​រក្សា​គំនិត​អារម្មណ៍​សុ​ទិ​ដ្ឋិ​និ​យម​និង​ក្តីសង្ឃឹម​នៅពេល​ប្រ​ឈម​នឹង​បញ្ហា​។​

​​៧. លើកទឹកចិត្ត​អ្នកដទៃ​ឱ្យ​ចូលរួម​ចែក​រំលែក​គំ​និ​ត​

​ ​ជា​ជាង​ការធ្វើជា​ប្រភព​នៃ​គំ​និ​ត​និង​ការសម្រេចចិត្ត អ្នក​គួរតែ​លើកទឹកចិត្ត​ក្រុមការងារ​របស់​អ្នក​អោយ​ចូលរួម​យ៉ាងសកម្ម​នៅ​នៅក្នុង​ដំណើរ​នៃ​ការធ្វើ​សេចក្តីសម្រេចចិត្ត​ ដូចជា​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ប្រជាធិបតេយ្យ​។ ការដឹកនាំ​ដោយ​អនុវត្ត​នូ​វ​លទ្ធិប្រជាធិបតេយ្យ​បែប​នេះ​អាច​ធ្វើឱ្យមាន​ភាព​ប្រសើរឡើង​នៃ​ទំ​នាក់​ទំ​នង គំនិត​ច្នៃប្រឌិត និង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​ចំ​ណោម​បុគ្គលិក​ក្រោមបង្គាប់​។​

​​៨. ព្យាយាម​ជំរុញ​ទឹក​ចិត្តតាម​ដែល​អាច​ធ្វើទៅបាន​

​ ​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​អ្នក​មិន​ត្រូវ​គ្រាន់តែ​ជួយ​ជ​ម្រុញ​បុគ្គលិ​ករបស់​អ្នក​នោះ​ទេ ប៉ុន្តែ​អ្នក​ក៏​គួរតែ​លើកទឹកចិត្ត​យ៉ាងសកម្ម​ឱ្យ​ពួកគេ​ឈាន​សម្រេច​ទៅដល់​គោលដៅ​។ ការ​ជ​ម្រុញ​ទឹកចិត្ត​នេះ​អាច​ជា​ការផ្តល់រ​ង្វាន់ ការ​ទទួលស្គាល់ និង​ការសរសើរ​ចំពោះ​សមិទ្ធផល​ការងា​រ​របស់​ពួកគេ​។​ ​

​​៩. ផ្តល់​កិ​ត្តិ​យ​សនិង​ការកោតសរសើរ​ចំ​ពោះ​បុគ្គលិក​ឆ្នើម​

​ ​វិធីសាស្ត្រ​ដ៏​សំខាន់​មួយដែល​មេដឹកនាំ​ដ៏​អស្ចារ្យ​អាចធ្វើឱ្យ​អ្នក​បុគ្គលិក​របស់គាត់​មាន​អារម្មណ៍​ថា​មាន​ការពេញចិត្ត​និង​ក្ដី​រីករាយ​គឺ​ដោយ​ការផ្តល់​កិ​ត្តិ​យស​ទៅកាន់​បុគ្គលិក​ដែល​បំ​ពេញ​ការងារ​បានល្អ​លើសពី​ការ​រំ​ពឹង​ទុក​។ ទ​ង្វើ​នេះ​អាច​ជួយ​លុប​បំ​បាត់​ឧបសគ្គ​ឆ្ពោះ​ទៅកាន់​ភាព​ជោគ​ជ័​យ​របស់​ពួកគេ​នៅពេលដែល​យើង​បាន​ផ្តល់រ​ង្វាន់​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បំ​ពេញ​ការងារ​របស់​ពួកគេ​។​ ​

​១០. កុំ​ខ្លាច​នឹង​សុំ​ទោស​

​ ​គ្មាន​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ណា​ម្នាក់​ដែល​ល្អ​ឥត​ខ្ចោះ​នោះឡើយ ហើយ​អ្នក​ប្រហែលជា​អាច​នឹងមាន​កំហុសឆ្គ​ង​នៅពេល​ណាមួយ​។ នៅពេល​រឿង​នេះ​កើតឡើង អ្នក​មិនត្រូវ​ភ័យខ្លាច​ក្នុងការ​សុំ​ទោស​និង​រៀ​ន​ពី​កំ​ហុ​ស​ឆ្គ​ង​នោះ​ឡើយ វា​អាច​នឹង​ជួយ​អ្នក​ឱ្យ​ក្លាយទៅជា​អ្នកដឹកនាំ​ដែល​ល្អប្រសើរ​ជាង​នេះ​នៅ​ពេលអនាគត​។​

​​១១. បង្ហាញ​ការ​គោរ​ព​ដល់​អ្នក​ដែល​នៅ​ជុំវិញខ្លួន​អ្នក​

​ ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ទទួល​បានការ​គោរ​ពពី​អ្នកដទៃ នោះ​អ្នកត្រូវគោរ​ព​អ្នកដទៃ​ជាមុន​។ ទោះជា​យ៉ាងណាក៏ដោយ ការធ្វើ​បែប​នេះ​មិនតែ​អំ​ពី​ការ​គោរ​ព​ចំ​ពោះ​តែ​បុគ្គ​ល​ដែល​អ្នក​ចាត់ទុកថា​ជា​បុគ្គលិក​ដែល​បំ​ពេញ​ការងារ​បានល្អ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ ក្នុងនាម​ជា​អ្នកដឹកនាំ​អ្នក​គួរតែ​គោរ​ពមនុស្ស​គ្រប់​គ្នា​ដោយ​មិន​គិតពី​ការរួម​ចំណែក​តិ​ច​ ឫ​ច្រើន​របស់​ពួកគេ​នៅក្នុង​ការងារ​នោះ​ទេ​។​

​​១២. បង្ហាញ​ពី​ភាពក្លាហាន​នៅ​ចំពោះមុខ​ទុក្ខ​លំ​បាក​

​ ​វា​មិនមែន​ជា​ការភ្ញាក់ផ្អើល​នោះ​ទេ​ដែលថា​អ្នក​ដែល​ប្រតិបត្តិ​តាម​អ្នកដឹកនាំ​នឹង​តាមមើល​គាត់​ឬ​នាង​ដើម្បី​យក​ធ្វើ​ជាគ​ម្រូ​។ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នកដឹកនាំ​ដែល​មាន​ការ​បំផុស​គំនិ​ត​ដ៏​ល្អ​នោះ អ្នក​ត្រូវ​បង្ហាញ​ពី​ភាពក្លាហាន​របស់​អ្នក​ទោះបីជា​នៅពេល​ជួបប្រទះ​នឹង​ទុក្ខ​លំ​បាក​ក៏ដោយ​។​ ​

​​១៣. ធ្វើ​ការវិភាគ​អំពី​ការ​សម្រេច​ចិត្ត​មុ​ន​ពេល​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​

​ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​មិន​គួរ​ជា​មនុស្ស​ដែល​ធ្វើ​អ្វី​តាមតែ​ស​ន្ទុះ​ចិត្ត​នោះទេ​។ ការសម្រេចចិត្ត​ទាំងឡាយ​ត្រូវតែ​ឆ្លងកាត់​វិភាគ​ដោយ​ប្រុង​ប្រយ័ត្ន​អំ​ពី​គុណសម្បត្តិ​និង​គុណវិបត្តិ​មុននឹង​ឈានទៅដល់​ការអនុវត្ត​។ ខណៈ​ពេលដែល​វា​អាច​នឹង​ត្រូវការ​ពេលវេលា​ដើម្បី​ប្រមូល​ព័ត៌មាន តែ​ការ​សម្រេច​ចិត្ត​ដោយ​ប្រុង​ប្រ​យ័​ត្ន​នឹង​ផ្តល់​នូ​វ​ល​ទ្ធ​ផល​ល្អប្រសើរ​ក្នុង​រយៈពេល​វែង​។​

​​១៤. មាន​ចក្ខុ​វិស័យ​និង​បេសកកម្ម​

​ ​ភាព​ជា​អ្នកដឹកនាំ​ពិត​ប្រាកដ​គឺ​ត្រូវតែ​ផ្ដោត​ទៅ​លើ​ការ​មាន​ចក្ខុ​វិស័យ​និង​បេសកកម្ម​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ជាក់លាក់​ណាមួយ​។ ដើម្បី​ជំរុញ​ចិត្ត​អ្នកដទៃ​អោយ​ផ្លាស់​ទី​ក្នុង​ទិសដៅ​ដូចគ្នា អ្នក​ត្រូវតែ​មាន​សមត្ថភាព​អាច​បញ្ចុះ​បញ្ចូល​បុគ្គលិក​ក្រោមបង្គាប់​ឱ្យ​ប្រតិបត្តិ​តាម​ចក្ខុ​វិ​ស័​យ​របស់​អ្នក​ពោល​គឺជា​ផ្លូវ​ដែល​ត្រឹមត្រូវ​។​

​​១៥. កុំ​ខ្លាច​ក្នុងការ​ទទួល​យក​មតិ​យោបល់​កែ​លម្អ

​ ​វិថី​ដើម្បី​ក្លាយទៅជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​មិនមែន​ជា​វិថី​តែ​មួយ​ទេ​។ នៅ​ក្នុង​ការ​ស្វែង​រក​ភាព​អស្ចារ្យ​របស់​អ្នក អ្នក​ក៏​គួរតែ​អាច​ចូល​ទៅ​ជិត​បុគ្គលិក​ក្រោមបង្គាប់​របស់​អ្នក​ដើម្បី​ទទួលបាន​មក​វិញ​នូវ​មតិយោបល់​និង​ការ​បំ​ផុស​គំ​និ​ត​។ អ្នក​គួរ​ទទួល​យក​គំនិត​ថ្មីៗ​ពី​ពួកគេ​ហើយ​ធ្វើ​ការ​កែ​លម្អ​គំនិត​ទាំង​នោះ​ដើម្បី​បំ​ផុស​និង​លើកទឹកចិត្ត​ដល់​បុគ្គលិក​របស់​អ្នក​បន្ថែម​ទៀ​ត​៕ ​

ស្វែង​រក​ការងារ​ធ្វើ សូម​ចូល​ទៅ​កាន់៖ everjobs.com.kh

ប្រភព៖ everjobs

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម
អត្ថបទថ្មី