ស្រឡាញ់​បេះដូង​ខ្លួន! មក​ដឹង​ ៧ ចំណុច ការពារអ្នក​ពី​ជំងឺបេះដូង និង​ដាច់​សរសៃឈាម

  • 2020-01-09 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេះដូង​ជា​ចំណុច​សំខាន់​របស់​រាង្គកាយ​ មិនថា​មនុស្ស​ឬ​សត្វ។ ដើម្បី​ថែរក្សា​បេះដូង​ឲ្យ​ដំណើរ​ការ​ល្អ​បាន អ្នក​គួរ​តែ​ជៀស​វាង​កាយ​វិការ​ ឬ​អាហារ​ណា​ដែល​ប៉ះពាល់​ដល់​បេះដូង។ ចំណុច​ទាំង​ ៨ ខាង​ក្រោម​នេះ​អាច​ជួយ​កាត់​បន្ថយ និង​ការពារ​​នូវ​ជំងឺ​បេះដូង​បាន ៖

១. វ័យ​កណ្ដាល​

ប្រសិន​បើ​អ្នក​នៅ​ក្នុង​វ័យ ៤០-៧៥ ឆ្នាំ តែ​មិន​ដែល​មាន​បញ្ហា​គាំង​បេះដូង ឬ​ស្ទះ​សរសៃឈាម​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​នោះ​ដែរ។ អ្នក​គួរ​តែ​ទៅ មន្ទីរពេទ្យ​ដើម្បី​ ពិនិត្យ​សុខភាព​ជា​ប្រចាំ ព្រោះ​អ្នក​កំពុង​នៅ​ក្នុង​វ័យ​មួយ​ដែល​ឆាប់​ នឹង​មាន​ជំងឺ​ផ្សេងៗ។ ដូច​នេះ​គួរ​តែ​ជៀសវាង ឬ​បញ្ឈប់​សកម្មភាព​ដែល​គ្រោះថ្នាក់​ទាំង​នេះ ដូចជា ជក់​បារី​ ឬ​ធ្លាប់​មាន​ក្រុម​គ្រួសារ​ដែល​ធ្លាប់​មាន​បញ្ហា​ខូច​ក្រលៀន ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​មែនទែន​ព្រោះ​អាច​ជា​ជំងឺ​បន្ត​ពូជ។

២. ញ៉ាំ​អាហារ​ដែល​នាំ​អោយ​មាន​សុខភាព​ល្អ

រៀប​ចំ​របប​អាហារ​ឲ្យ​មាន​សុវត្ថិភាព ដោយ​ចាប់​ផ្ដើម​ញ៉ាំ បន្លែ​ផ្លែឈើ គ្រាប់ធញ្ញជាតិ សណ្ដែកដី និង​អាហារ​ដែល​សម្បូរ​ប្រូតេអ៉ីន​ ដូចជា​ ត្រី​ សាច់ -ល-។ កំណត់​ជាតិ​ផ្អែម ដោយ​កុំ​សូវ​ផឹក​ទឹក​ដែល​សម្បូរ​ជាតិ​ស្ករ​ពេក។

៣. ហាត់​ប្រាណ

មនុស្ស​ពេញ​វ័យ​ប្រសិន​បើ​ហាត់​ប្រាណ​តាម​បែប​ធម្មតា​ជា​មធ្យម​ហាត់​ត្រឹម ១៥០ នាទី​ក្នុង​មួយ​សប្ដាហ៍ ឬ​តែ​បើ​ហាត់​បែប​ខ្លាំង​ខ្លា​តែ ៧៥ នាទី បានហើយ។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​ហាត់ប្រាណ​ អាច​បន្ថែម​ការហាត់​លើស​ពី​នេះ​បាន តែ​បើ​អ្នក​មិន​សូវ​ចូលចិត្ត​ទេ គួរ​ចាប់ផ្ដើម​ដោយ​គ្រាន់តែ​អង្គុយ​តិច ហើយ​មាន​កាយវិការ​ឬ ដើរ​ច្រើន​ជាង​មុន។

៤. ទម្ងន់

​ទម្ងន់​គឺ​ កម្រិត​តាម​កម្ពស់​របស់​មនុស្ស ហេតុ​នេះ​ត្រូវ​កម្រិត​អោយ​ត្រូវ​តាម​ក្បួន​ខ្នាត។ បើ​អ្នក​កំពុង​តែ​លើស​ទម្ងន់ គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ ដើម្បី​ឲ្យ​ស្រក​គីឡូ​។ បើ​មិន​ដូច្នេះ​ អ្នក​គួរ​តែ​ទៅ​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត ដើម្បី​អោយ​កាន់​តែ​ច្បាស់។

៥. ​ កុំ​ជក់​បារី

ជក់​បារី​ធ្វើ​ឲ្យ​ខូច​សុខភាព​ណាស់ តែ​បើ​អ្នក​មិន​អាច​ផ្ដាច់​បារី​ដោយ​ខ្លួន​ឯង​បាន​នោះ​ទេ​ អ្នក​គួរ​តែ​រក​គេ​ជួយ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្ដាច់​។ បើ​អ្នក​ជា​មនុស្ស​ដែល​មិន​ចេះ​ជក់​ទេ គួរ​នៅ​អោយ​ឆ្ងាយ​ពី​មនុស្ស​ដែល​ជក់​បារី។

៦. រក្សា​ស្ថានភាព​សុខភាព​អោយ​បាន​ល្អ

ព្យាយាម​ទៅ​ពិនិត្យ​សុខ​ភាព​ អោយ​បាន​ប្រចាំ បើ​អ្នក​មាន​ជំងឺ​លើស​ឈាម កម្រិត​កូលេស្តេរ៉ុល​ខ្ពស់ ​ទឹកនោមផ្អែម ឬ​លក្ខខណ្ឌ​ផ្សេង​ទៀត​ដែល​អាច​អោយ​មាន​គ្រោះថ្នាក់​បាន។

៧. លេប​ថ្នាំ​អោយ​ទៀង​ទាត់

ធ្វើ​តាម​វេជ្ជបញ្ជា​ពេទ្យ​ បើ​អ្នក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​ប្រឈម​ នឹង​ជំងឺ​ ដូចជា ទប់ទល់​ជាតិ​ស្ករ​ក្នុង​ឈាម កូលេស្តេរ៉ុល និង​លើសឈាម។ មិន​ត្រូវ​លេប​ថ្នាំ​ Aspirin ជា​ប្រចាំ​នោះ​ទេ លុះត្រាតែ​ពេទ្យ​អោយ​លេប​ ស៊ឹម​លេប​។

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ Heartattackhealth   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី