Liu Yifei ត្រូវ​គេ​ថា​បោក​ប្រាស់​ទាំង​ស្រុងពេល​ធ្លាយ​រូប​ពិត​ និង​រូប​លើ​ទស្សនាវដ្ដី​ខុស​គ្នា​ដាច់

  • 2019-08-13 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ឃើញ​កម្រង​រូបភាពក្រៅ​ឆាក​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Liu Yifei ទស្សនិកជន​បាន​លាន់​មាត់​ថា​ពិត​ជា​គ្មាន​អ្នក​ណា​ស្អាត​ឥត​ខ្ចោះ​នោះ​ឡើយ។

តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Liu Yifei គឺ​ជា​សិល្បការិនី​ដែល​តែង​បង្ករ​ចម្រូងចម្រាស់​ជានិច្ច​ជាមួយ​នឹង​សម្រស់​របស់​ខ្លួន។ ពេល​ខ្លះ​ស្រី​ស្អាត​វ័យ​៣២​ឆ្នាំ​បង្ហាញ​ខ្លួន​ស្អាត​ដូច​ទេព​អប្សរ ឯ​ពេល​ខ្លះ​ទៀត ធ្វើ​ឲ្យ​គេ​មើល​សឹង​មិន​ស្គាល់​ដោយ​សារ​តែ​បាត់បង់​អស់​សម្រស់​ពី​ខ្លួន។

ជាក់​ស្ដែងមុន​នេះ នៅ​ពេល​កម្រង​រូបភាព​ក្រៅ​ឆាក​ពេល​តួ​រឿង “ទេពឥន្ទ្រី​បក្សីស្នេហ៍” ថត​រូប​ឲ្យទស្សនាវដ្ដី​មួយ​ត្រូវ​គេ​បញ្ចេញ។ តាម​នោះ​ដែរ ខុស​ពី​រូបភាព​ដែល​បាន​ចេញ​ផ្សាយ រូប​ក្រៅ​ឆាក​ទាំង​នេះ ត្រូវ​គេ​រិះគន់​ថា Liu Yifei មិន​ចេះ​រក្សា​រូបរាង​ខ្លួន​ឯង បណ្ដោយ​ខ្លួន​ឲ្យឡើង​គីឡូ​ខ្លាំង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​គាំទ្រ​បាន​ចាប់​អារម្មណ៍ឃើញ​ថា ជាក់​ស្ដែង​ជើង​របស់​ស្រី​ស្អាត​ត្រកូល Liu គឺ​មាន​សភាព​ខ្លី មិន​បាន​វែង​និង​ស្រឡូន​ដូច​ក្នុង​ទស្សនាវដ្ដី​ឡើយ។ ទស្សនិកជន​ជា​ច្រើន​​បាន​លើក​ឡើង​ថា ទោះ​បី​ជា​មិន​ស្គម​ខ្លាំង​ក៏​បាន តែ​គេ​សុំ​នាង​កុំ​ឲ្យ​កាត់​ត​រូប​ឲ្យ​ខុស​ពី​ការ​ពិត​ពេក ព្រោះ​វា​ដូច​ជា​បោក​ទស្សនិកជន​ដែរ៕

ចុចអាន៖ ​​ PARK BOM ធ្វើឲ្យអ្នកគាំទ្រភ្លឺភ្នែកជាមួយរូបរាងថ្មី នៅព្រលានយន្តហោះ

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី