ឡាន Bugatti ម៉ូដែលថ្មី ទោះមានលុយក៏ទិញមិនបានដែរ

  • 2019-08-19 01:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Bugatti Centodieci ដែល​ជា​​រថយន្ត​​មហា​កម្លាំង​ម៉ូដែល​ថ្មី រចនាបថ​រូបរាង​ផ្អែក​តាម​រថយន្ត​ Bugatti EB110 ដែល​ចេញ​ឆ្នាំ​ ១៩៩២ បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ក្នុង​កម្មវិធី Monterey Car Week។

​Centodieci គឺ​ជា​រថយន្ត​ដែល​​មាន​កម្លាំង​ខ្លាំង​ជាង​គេ​របស់ Bugatti ដោយ​វា​បំពាក់​ម៉ាស៊ីន​ ១៦ ស៊ីឡាំង ចំណុះ ៨,០ លីត្រ អាច​បង្កើត​កម្លាំង​បាន​ ១៦០០ សេះ។ វា​អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ក្នុងពេល ២,៤ វិនាទី និង​ល្បឿន​អតិបរមា​កំណត់​នៅ​ ៣៨០ គ.ម/ម៉។

Bugatti ផលិត​រថយន្ត​ត្រឹម ១០ គ្រឿង​ប៉ុណ្ណោះ ដោយ​មួយ​គ្រឿងៗ​មាន​តម្លៃ​ប្រមាណ ៨,៩ លាន​ដុល្លារ ហើយ​​រថយន្ត​នីមួយៗ​សុទ្ធ​តែ​មាន​ម្ចាស់​អស់​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ Pierre Rommelfanger ប្រធាន​ផ្នែក​អភិវឌ្ឍន៍​រូបរាង​ខាង​ក្រៅ និង​គ្រោង​ឆ្អឹង​រថយន្ត​នៅ Bugatti។

ការ​ដឹក​ជញ្ជូន​រថយន្ត​ Centodieci ដល់​អតិថិជន​ជា​លើក​ដំបូង គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ ២០២២។ ក្រៅ​ពី​រថយន្ត​នេះ ក្រុមហ៊ុន​ក៏​ត្រូវ​ផលិត​រថយន្ត Bugatti Divo ចំនួន ៤០ គ្រឿង និង​រថយន្ត​ La Voiture Noire មួយ​គ្រឿង ដែល​វា​ជា​រថយន្ត​ថ្មី​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​លោក គឺ​លក់​បាន​ ១៨,៦៨ លានដុល្លារ៕

ចុចអាន ៖ Toyota កំពុងសំងំតេស្ត RAV4 អាចសាកភ្លើងបាន

ប្រភព៖ Techcrunch   ប្រែ​សម្រួល៖ សុខហេង