ចាយអស់ ២៨៥ ដុល្លារ អាចធ្វើ Galaxy S9+ បានដោយខ្លួនឯង (វីដេអូ)

  • 2019-08-21 03:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Scotty Allen ​បាន​ចេញ​ផ្សាយ​វីដេអូ​ដ៏​ពិសេស​មួយ​នៅ​លើ YouTube ​ជុំវិញ​ការ​ដើរ​ទិញ​គ្រឿង​បង្គំ​នៃ​ស្មាតហ្វូន Android ​ក្នុង​ផ្សារ​លក់​គ្រឿង​អេឡិចត្រូនិក Huagiqangbei ស្ថិត​ក្នុង​ទីក្រុង Shenzhen ​ប្រទេស​ចិន។

ដើម​ឡើយ​លោក Allen មាន​បំណង​ថា​ចង់​ដំឡើង​ជា​ស្មាតហ្វូន Google Pixel ឬ Galaxy S10 ប៉ុន្តែ​ដោយ​ផ្នែក​សំខាន់​ខ្លះ​លំបាក​ក្នុង​ការ​រក​ទិញ​ពេក លោក​ក៏​ប្តូរ​ចិត្ត​មក​រៀប​ចំ​ដំឡើង Galaxy S9+ វិញ។

ក្នុង​ផ្សារ​មួយ​នេះ​ប្រមូល​ផ្តុំ​ដោយ​ហាង​លក់​គ្រឿង​បង្គំ​ស្មាតហ្វូន​ជា​ច្រើន​មាន​តាំង​ពី​អេក្រង់ សំបក​ម៉ាស៊ីន Motherboard ថ្ម និង​កាមេរ៉ា​ជា​ដើម។ ដោយ​អ្នក​លក់​បាន​កាប់​សាច់​គ្រឿង​ទាំង​នោះ​ចេញ​ពី​ម៉ាស៊ីន​ដែល​ខូច រួច​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​មុន​យក​មក​ដាក់​លក់​ឲ្យ​អតិថិជន។

Allen បាន​សម្លឹង​រក​ឃើញ​បន្ទះ Motherbord នៃ Galaxy S9+ មុន​គេ​បង្អស់ ដោយ​អ្នក​លក់​បាន​និយាយ​ថា​វា​នៅ​ដំណើរការ​ស្រួល ហើយ​ពុំ​មាន​ជាប់ Lock អ្វី​នោះ​ទេ។

បន្ទាប់​គឺ​លោក​ទិញ​នូវ​បន្ទះ​អេក្រង់ ដែល Allen បាន​តេស្ត​សារ​ជា​ថ្មី​ដើម្បី​លម្អិត​លើ​គុណភាព​មុន​ប្រគល់​លុយ។

ក្រោយ​មក​ដើរ​ទិញ​ផ្នែក​ជា​ច្រើន​ដូច​ជា​សំបក​ខ្នង​ក្រោយ ថ្ម ខណៈ​បង្គំ​នៃ​កាមេរ៉ា​ក្រោយ​ថ្លៃ ២,៣២ ដុល្លារ។ លោក​បាន​សង្កត់​ធ្ងន់​ថា​ការ​ស្វែងរក​ទិញ​ផ្នែក​គ្រឿង​នៃ Galaxy S9+ គឺ​មាន​ភាព​លំបាក​ជាង​ប្រភេទ​ម៉ាស៊ីន iPhone។

ចុង​ក្រោយ​លោក​បាន​ប្រមូល​គ្រប់​គ្រឿង​ទាំង​អស់​យក​ទៅ​ដំឡើង​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ហើយ​បាន​ Galaxy S9+មួយ​គ្រឿង​ដែល​ចាយ​លុយ​ត្រឹម ២៨៥ ដុល្លារ​ប៉ុណ្ណោះ ដែល​ទាប​ជាង​តម្លៃ​លើ​ទីផ្សារ​ដែល​លក់​ថ្លៃ ៥៥០ ដុល្លារ​សម្រាប់​ម៉ាស៊ីន​ថ្មី៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី