ព្រឹត្តិ​ការណ៍​ពិព័រណ៍​គ្រឿង​អលង្ការ​ និង​ត្បូង​មាន​តម្លៃ​ និង​ សហ​គ្រិន​ស្ត្រី​កម្ពុជា​ កម្រិត​អន្តរ​ជាតិ

  • 2019-08-21 11:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​លើក​ដំបូង​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​បាន​សហការ​ជា​មួយ​សមាគម​ពាណិជ្ជករ​គ្រឿង​អលង្ការ​ និង​ត្បូង​មាន​តម្លៃ​កម្ពុជា​ ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​ពិព័រណ៍​អលង្ការ​ និង​សហគ្រិន​ស្រ្តី​កម្ពុជា​ កម្រិត​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ដែល​និង​ប្រពិ្រត្ត​នៅ​មជ្ឈ​មណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​ រាជ​ធានី​ភ្នំពេញ​។

ព្រឹត្តិ​ការណ៍​ពិព័រណ៍​គ្រឿង​អលង្ការ​ និង​ត្បូង​មាន​តម្លៃ​ និង​ សហ​គ្រិន​ស្ត្រី​កម្ពុជា​ កម្រិត​អន្តរ​ជាតិ​នេះ​ រៀប​ចំ​ឡើង​ដើម្បី​ជម្រុញ​ និង​ លើក​កម្ពស់​សម​ភាព​យេន​ឌ័រ​ក្នុង​វិស័យ​ពាណិ​ជ្ជកម្ម​ ដែល​ផ្ដល់​ភាព​អង់​អាច​ដល់​ស្រ្តី​ក្នុង​ការ​ជម្រុញ​កំនើន​សេដ្ឋកិច្ច​ជាតិ​ ព្រម​ទាំង​ដើម្បី​បង្កើត​បណ្ដាញ​ពាណិជ្ជកម្ម​យ៉ាង​ទូ​លំ​ទូ​លាយ​ជា​មួយ​វិនិយោគ​ក្នុង​ប្រទេស​ និង​អន្តរ​ជាតិ​ ដែល​និង​ប្រព្រិត្ត​ទៅ​ចំនួន​៤​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​ ២៣,​ ២៤,​ ២៥,​ ២៦ ​ខែ​សីហា​ ឆ្នាំ​២០១៩​ នៅ​ទី​ក្រុង​កោះ​ពេជ្រ​ អគារ​ A,​ B,​ C​ ដោយ​មាន​ការ​គាំ​ទ្រ​ពី​ក្រសួង​ឧស្សា​ហកម្ម​ និង​សិប្បកម្ម​ ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​កិច្ចការនារី​ ក្រសួង​ពត៌មាន​ សាលា​រាជធានី​ភ្នំពេញ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សហ​គ្រាស​ខ្នាតតូច​ និង​មធ្យម​ គ្រប់​វិស័យ​ ដែល​មាន​ស្ត្រី​ជា​សហគ្រិន​ និង​ ដៃ​គូ​អភិវឌ្ឍន៍។​

 

​​លោក​ស្រី​ អេង​ លីគង់​ ដែល​ជា​សហ​ស្ថាប​និក​ និង​ប្រធាន​សមាគម​សហ​គ្រិន​ស្ត្រី​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ «សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​បាន​រៀប​ចំ​ពិព័ណ៍​នេះ​ឡើង​ ដើម្បី​បង្កើត​ជា​វេទិការ​មួយ​ អោយ​ស្រ្តី​ទាំង​អស់​អាច​បង្ហាញ​ពី​ផលិត​ផល​របស់​គាត់​ចូល​ទៅ​ក្នុង​ទីផ្សារ​ ដើម្បី​អោយ​ស្គាល់​ពី​ផលិត​ផល​របស់​គាត់​ ជួន​កាល​ពួក​គាត់​ពូកែ​ធ្វើ​តែ​មិន​ពូកែ​លក់​ ហើយ​អ្នក​ខ្លះ​ទៀត​មាន​ស្នាដៃ​ល្អ​តែ​មិន​មាន​អ្នក​ស្គាល់ ​ចឹង​ហើយ​នេះ​ជាវេទិការ​មួយ​ដែល​គាត់​អាច​បញ្ចេញ​ស្នាដៃ​របស់​គាត់​បាន​»​

នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ពិព័រណ៍​នេះ​និង​មាន​ការ​ពិព័រណ៍​ពី​ផលិតផល​ ឬសេវាកម្ម​ដែល​ផលិត​ឬ​ផ្តល់​ដោយ​ស្ត្រី​  ក្រុមហ៊ុន​សហ​គ្រាស​តូច​ធំ​ ដែល​ដឹក​នាំ​ដោយ​ស្ត្រី​ ពាណិជ្ជករ​ និង​វិយោគិន​គ្រឿង​អលង្ការ​ ព្រម​ទាំង​មាន​អ្នកកែច្នៃ​ និង​ផ្គត់ផ្គង់​គ្រឿង​អលង្ការ​ និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​ខ្សែ​សង្វាក់​ផលិត​កម្ម​គ្រឿង​អលង្ការ​ ព្រម​ទាំង​មាន​ការ​ផ្តល់​ជូន​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដូច​ជា​ ពេជ្រ​ និង​ត្បូង​មាន​តម្លៃ​ ផលិតផល​ជា​ច្រើន​មុខ​ដែល​ផ្តល់​ដោយ​សហគ្រិន​ស្ត្រី​ និង​ការ​បញ្ជុះ​តម្លៃ​ទំនិញ​ជា​ពិសេស​ជា​មួយ​គុណភាព​ទំនិញ​ល្អ​ និង​មាន​ស្តង់ដារ​សម្រាប់​សាធារណជន​ដែល​បាន​មក​ចូល​រួម​ទស្សនា​។​

សូម​អញ្ជើញ​គ្រប់​ពាណិជ្ជករ​ និង​មហាជន​ទូទៅ​ចូលរួម​ជាវ​ស្តង់​ពិព័រណ៍​ និង​ចូល​ទស្សនា​ពិព័រណ៍​ ដើម្បី​ទិញ​នូវ​ផលិត​ផល​ក្នុងស្រុក ព្រមទាំងគ្រឿង​អលង្ការ​ និង​គ្រឿង​សំអាងការ​ ត្បូង​មាន​តម្លៃ​នានា​ ប្រកប​ដោយ​គុណភាព​ខ្ពស់​ និង​តម្លៃ​សមរម្យ។​

អត្ថបទ៖ Sponsored ប្រែសម្រូលដោយ​ ចេង សុខហ័ង