Van Dijk ក្លាយ​ជា​ខ្សែ​ការពារ​ដំបូង​ ដែល​ឈ្នះ​ពាន​កីឡាករ​ឆ្នើម UEFA

  • 2019-08-29 20:17:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ការ​ប្រកាស​លទ្ធផល​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ នា​ឯ​បុរីក្សត្រ​ម៉ូណាកូ ខ្សែ​ការពារ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់ និង​ក្លឹប​ Liverpool កីឡាករ Virgil Van Dijk បាន​ឈ្នះ​ជើងឯក​ពាន UEFA Men's Player of the Year សម្រាប់​រដូវ​កាល ២០១៨/១៩។

ខ្សែ​ការពារ​រូប​នេះ​ ទទួល​បាន​ការ​បោះឆ្នោត​ពី​សំណាក់​គ្រូ​បង្វឹក​ កីឡាករ អ្នក​កាសែត ព្រម​ទាំង​អ្នក​គាំទ្រ ដោយ​ទទួល​បាន​ពិន្ទុ​សរុប ៣០៥​ពិន្ទុ។

ខ្សែ​ប្រយុទ្ធ​ក្លឹប Barcelona កីឡាករ Lionel Messi ទទួល​បាន ២០៧​ពិន្ទុ ចំណែក​ឯ​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ និង​ក្លឹប Juventus កីឡាករ Cristiano Ronaldo ទទួល​បាន​តែ ៧៤​ពិន្ទុ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​ការពារ​ដែល​មាន​ឈ្មោះ​កាត់​ថា VVD ជា​ខ្សែ​ការពារ​ដំបូង​បង្អស់​ ដែល​ឈ្នះ​ពាន​កីឡាករ​ប្រចាំ​ឆ្នាំ​របស់​ UEFA។

អំឡុង​រដូវ​កាល ២០១៨/១៩ កីឡាករ​រូប​នេះ ជួយ​ក្លឹប Liverpool ឲ្យ​ឈ្នះ​ពាន UEFA Champions League ព្រម​ទាំង​ជួយ​ហុល្លង់​ឲ្យ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Nations League៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី