ទើប​ចូល​ប្រដាល់​ទេ​ ប៉ុន្តែ​សាច់​ដុំ​វិញ​កីឡាករ​ជួរ​មុខ​មួយ​ចំនួន​សុំ​ខ្មាស​

  • 2019-09-04 04:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​គុន​មក​ពី​ក្លឹប​ រ៉ាហាប់ស្វាយប៉ាក​ ខាំ​ សូរីយា​ ទើប​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នោះ​ទេ​ ប៉ុន្តែ​សាច់ដុំ​ស្អាត​ជាងកីឡាករ​ជួរ​មុខ​បច្ចុប្បន្ន​នៅកម្ពុជាទៅទៀត។​

កីឡាករ ខាំ សូរិយា

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កីឡាករ​ ខាំ​ សូរិយា​ ថា​គិត​មក​ដល់​ពេល​នេះ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​១ឆ្នាំ​៧ខែ​មក​ហើយ​ ចំណែក​ចំនួន​ប្រកួត​វិញ​គឺ​បាន​២៩​ដង​ ឈ្នះ​២២​ ស្មើ​១​ និង​ចាញ់​៦ដង។​ ទាក់ទង​ទៅ​និង​សាច់ដុំ​ស្អាត​នេះ​ដែរ​ អ្នក​ប្រដាល់​វ័យ​២៤​ឆ្នាំ​ខាង​លើ​នេះ​បញ្ជាក់​ថា​ ខ្លួន​ជា​អ្នក​ចូលចិត្ត​សាច់ដុំ​ ចូលចិត្ត​លើក​ដុំដែក​ ហើយ​សាច់​នេះ​ហ្វឹកហាត់​ប្រហែល​២ឆ្នាំ​មក​ហើយ។​

កីឡាករ ខាំ សូរិយា

សូរិយា​ បន្ថែម​ទៀត​ថា​ ដៃ​ម្ខាងៗ​នេះ​លើក​ត្រឹម​តែ​២០គីឡូក្រាម​នោះ​ទេ​ ហើយ​ភាគ​ច្រើន​លើក​ដុំដែក​យក​សាច់​ស្មា​ យក​សាច់ដុំ​កំភួនដៃ​ រួម​និង​ដេក​លើក​អាកទែ។​ ទន្ទឹង​និង​នេះ​ដែរ​ កីឡាករ​ផ្ទាល់​ រួម​និង​គ្រូ​បង្វឹក​ក៏​មើល​ឃើញ​ពី​ទម្ងន់​ដៃ​ធ្ងន់​ ហើយ​ប្រាប់​ព្យាយាម​ចេញ​ដៃ​ឲ្យ​បាន​ច្រើន​ពេល​ប្រកួត។​

កីឡាករ ខាំ សូរិយា ពេលឈ្នះ

រំលឹក​ដែរ​ថា​ កីឡាករ​ ខាំ​ សូរិយា​ ជា​សិស្ស​គុន​មក​ពី​ក្លឹប​រ៉ាហាប់ស្វាយប៉ាក​ ជា​កូន​សិស្ស​លោក​ បឺត​ សំខាន់។​ ប្រកួត​ចុង​ក្រោយ​របស់​ សូរិយា​ គឺ​ឈ្នះ​ពិន្ទុ​កីឡាករ​ ម៉ិល​ សារុន​ បាន​ឡើង​ទៅ​ជុំ​ទី២​ ពាន​រង្វាន់​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម