Samsung បង្ហាញចំនួនទូរសព្ទ 5G លក់បានត្រឹមពេលនេះ

  • 2019-09-09 06:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បទ​បង្ហាញ​មួយ​នៅ​កម្មវិធី IFA ឆ្នាំ ២០១៩ លោក June Hee Lee អនុប្រធាន​ជាន់​ខ្ពស់ និង​ថ្នាក់​ដឹក​នាំ​ផ្នែក​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​របស់ Samsung បាន​បង្ហាញ​ថា​​ក្រុមហ៊ុន​លក់​ស្មាតហ្វូន​ប្រើ​សេវា 5G បាន ២ លាន​គ្រឿង​ហើយ​នៅ​​ក្នុង​ឆ្នាំ ២០១៩។

ជា​មួយ​នឹង​ការ​បញ្ចេញ​លក់ Galaxy Fold 5G និង Galaxy A90 5G ក្រុមហ៊ុន​បាន​បង្ហាញ​ក្ដី​រំពឹង​ថា​តួ​លេខ​នឹង​កើន​ឡើង​ដល់ ៤ លាន​គ្រឿង​នៅ​ដំណាច់​ឆ្នាំ​នេះ។ នេះ​ចាត់​ទុក​ថា​ជា​តួ​លេខ​ល្អ​មួយ​ ព្រោះ​ថា​ Samsung មិន​ទាន់​មាន​ស្មាតហ្វូន 5G ច្រើន​នៅ​ឡើយ។ ស្មាតហ្វូន 5G ដំបូង​របស់ Samsung គឺ Galaxy S10 5G ចេញ​លក់​នៅ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ខែ​មេសា ​បន្ទាប់​មក​គឺ Galaxy Note10 5G ជា​ស្មាតហ្វូន​ទីពីរ ទើប​ចេញ​លក់​កាល​ពី​ចុង​ខែ​​សីហា​កន្លង​ទៅ។

​Samsung ព្យាករណ៍​ថា​នឹង​អាច​លក់​ទូរសព្ទ 5G បាន​លាន​គ្រឿង​នៅ​ដំណាច់​ឆ្នាំ។ Galaxy A90 5G ដែល​ទើប​ប្រកាស​ចេញ​ថ្មីៗ​នេះ នឹង​ជា​ស្មាតហ្វូន 5G ធូរ​ថ្លៃ​បំផុត​របស់​ Samsung ដែល​មាន​តម្លៃ​លក់ ៧៤៩ អឺរ៉ូ (ប្រមាណ ៨២៥ ដុល្លារ)។ ចំណែក Galaxy Fold 5G ជា​ស្មាតហ្វូន 5G ថ្លៃ​បំផុត​របស់​ក្រុមហ៊ុន​ជា​មួយ​តម្លៃ​ខ្ទង់ ២ ពាន់​ដុល្លារ៕

ចុចអាន ៖ ប្រើដល់កាមេរ៉ា​ ៥ គ្រាប់ តែ Nokia 9 Pureview បានត្រឹមស៊ីសងនឹង iPhone 7 Plus

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង