ខ្វះ​តែ​១​គ្រាប់​ទៀត​ Neymar នឹង​ទាន់​កំណត់ត្រា​ Ronaldo នៅ​ប្រេស៊ីល​

  • 2019-09-11 08:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា​ ឆ្នាំ​២០១១ Ronaldo Nazario ឬ​ Ronaldo ប្រេស៊ីល​ បាន​ប្រកាស​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​ បន្សល់​ទុក​នូវ​ស្នាដៃ​ជាច្រើន​ទាំង​នៅ​ក្លឹប​អាជីព​ និង​ក្រុម​ជម្រើស​ជាតិ។​​​

Neymar

កាល​ណោះ​នៅ​ប្រកួត​ចុងក្រោយ​របស់​គេ​ឲ្យ​ប្រេស៊ីល​ទល់​នឹង​ រ៉ូម៉ានី​ Ronaldo បាន​លេង​ជា​ខ្សែ​ប្រយុទ្ធ​ជាមួយ​កីឡាករ​វ័យ​១៩​ឆ្នាំ​ម្នាក់​ដែល​គេ​ស្គាល់​បច្ចុប្បន្ន​ថា​ Neymar នៅ​១៤​នាទី​មុន​ចប់​ការ​ប្រកួត​។​ អតីត​ជយលាភី​ World Cup ឆ្នាំ​១៩៩៤​ និង​២០០២​ បាន​ព្យួរ​ស្បែក​ជើង​ជាមួយ​កំណត់ត្រា​៦២​គ្រាប់​ក្នុង​៩៨​ប្រកួត​នៅ​ក្រុម​ជម្រើស​ជាតិ។​

Ronaldo ពេល​នោះ​បាន​ទាយ​ទុក​ថា​៖ “Neymar គឺ​ជា​អ្នក​ស្នង​តំណែង​របស់​ខ្ញុំ​"។​ មិន​ខុស​ពី​ការ​រំពឹង​ទុក​៨​ឆ្នាំ​ក្រោយ​មក​ ខ្សែ​ប្រយុទ្ធ​ក្រុម​ Paris Saint Germain ​បច្ចុប្បន្ន​រក​បាន​៦១​គ្រាប់​ហើយ​ ពី​៩៨​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ គឺ​ចាញ់​ រៀមច្បង​ Ronaldo តែ​១​គ្រាប់​ប៉ុណ្ណោះ។​

នៅ​ពេល​តាម​ទាន់​កំណត់ត្រា​ Ronaldo បាន​កីឡាករ​ Neymar អាច​ឈាន​ទៅ​បំបែក​វីរបុរស​ Pele មួយ​ទៀត​ ​ជា​ Top Scorer របស់​សាំបា​ប្រេស៊ីល​ដែល​មាន​​​៧៧​គ្រាប់​នៅ​ក្នុង​ដៃ​ នាំ​មុខ​ Neymar ១៥​គ្រាប់។

Neymar និង​ Ronaldo

Top Scorer កំពូល​៥​នាក់​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល៖

១. Pele: ៧៧ គ្រាប់​ក្នុង​ ៩២ ប្រកួត​

២. Ronaldo: ៦២ គ្រាប់​ក្នុង ៩៨ ប្រកួត

៣. Neymar: ៦១ គ្រាប់​ក្នុង ៩៨ ប្រកួត

៤. Romario: ៥៥ គ្រាប់​ក្នុង ៧០ ប្រកួត

៥. Zico: ៤៨ គ្រាប់​ក្នុង ៧១ ប្រកួត៕

ប្រភព៖ Marca   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី