ចាប់ខ្លួន ២នាក់ ពាក់ព័ន្ធនឹងការផ្ទេរកីឡាករទៅលេងនៅ Premier League
- 2019-09-11 13:25:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ខ្លួន ២នាក់ ពាក់ព័ន្ធនឹងការផ្ទេរកីឡាករទៅលេងនៅ Premier League
ចន្លោះមិនឃើញ
ភ្នាក់ងារកីឡាករមួយរូប និងជំនួយការ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងភាពខុសច្បាប់នៃការផ្ទេរកីឡាករស៊ែបខ្សែប្រយុទ្ធ Aleksandar Mitrovic ដែលផ្លាស់ពីក្លឹបបែលហ្សិក Anderlecht ទៅកាន់ Newcastle United កាលពីឆ្នាំ២០១៥ នេះបើតាមសេចក្ដីរាយការណ៍របស់ក្រុមប៉ូលិស។
ភ្នាក់ងារកីឡាករ បានចាប់ខ្លួននៅបុរីក្សត្រម៉ូណាកូ ចំណែកឯជំនួយការរបស់គេ ចាប់ខ្លួននៅបែលហ្សិក។ ការចាប់ខ្លួននេះធ្វើឡើងក្រោយពីការឆែកឆេរទ្រព្យសម្បត្តិរបស់ពួកគេនៅទីក្រុងឡុងដុង ម៉ូណាកូ និងប្រទេសបែលហ្សិក។
បើតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យព្រះរាជអាជ្ញាបែលហ្សិកបានឲ្យដឹងថា ក្នុងការផ្ទេរកីឡាករ Aleksandar Mitrovic នេះ មានពាក់ព័ន្ធពុករលួយលក្ខណៈឯកជន និងការលាងលុយកខ្វក់។
អត្តសញ្ញាណរបស់ជនជាប់ចោទមិនត្រូវបានបង្ហាញឡើយ ខណៈ Mitrovic មិនពាក់ព័ន្ធក្នុងការស៊ើបអង្កេតទេ។
Mitrovic បានលេងនៅ Newcastle រហូតដល់ឆ្នាំ២០១៨ មុនពេលនឹងផ្ទេរទៅលេងនៅ Fulham៕