និយាយខុសពាក្យប៉ះពាល់ Lukaku ទូរទស្សន៍អ៊ីតាលីព្យួរការងារអ្នកវិភាគបាល់ទាត់ម្នាក់
- 2019-09-16 13:27:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និយាយខុសពាក្យប៉ះពាល់ Lukaku ទូរទស្សន៍អ៊ីតាលីព្យួរការងារអ្នកវិភាគបាល់ទាត់ម្នាក់
ចន្លោះមិនឃើញ
ស្ថានីយទូរទស្សន៍ Topcalcio24 បានផ្អាកការងាររបស់អ្នកវិភាគបាល់ទាត់មួយរូប ក្រោយពេលដែលលោកបាននិយាយសរសើរ ខ្សែប្រយុទ្ធបែលហ្សិកកីឡាករ Romelu Lukaku ដោយប្រើពាក្យពេចន៍បែបរើសអើងពូជសាសន៍ ពណ៌សម្បុរ។
កំឡុងពេលប្រកួតរវាងក្លឹប Inter Milan និងក្លឹប Udinese លោក Luciano Passirani បានលើកឡើងថា៖ " បើលេងមួយ ទល់ មួយ នឹង Lukaku គេនឹងសម្លាប់អ្នកភ្លាម។ មានតែវិធីម្យ៉ាងទេ ដែលអាចបញ្ឈប់គេបាន វិធីនោះគឺប្រហែលជាឲ្យចេកគេ ១០ផ្លែទៅ […] '' ។
ភ្លាមៗនោះ លោកក៏បានសុំទោសចំពោះការប្រើប្រាស់ពាក្យឆ្គាំឆ្គងបែបនេះដែរ ប៉ុន្តែអ្នកដឹកនាំកម្មវិធីលោក Fabio Ravezzani បានចេញមកបញ្ជាក់ច្បាស់ៗថា លោក Luciano មិនមានសិទ្ធិក្នុងការអត្ថាធិប្បាយក្នុងកម្មវិធីនេះទៀតទេ។
ទៅដល់ទឹកដីអ៊ីតាលីភ្លាម Lukaku ត្រូវបានអ្នកគាំទ្រក្លឹប Cagliari បានស្រែកជាសំឡេងសត្វស្វា សំដៅទៅកីឡាកររូបនេះ ក្នុងលក្ខណៈជាការរើសអើងពូជសាសន៍ ពណ៌សម្បុរ៕