សេរីវណ្ណថង៖​ ខ្ញុំ​ដឹង​ថា​ អេ​ សាន់​ គេ​អាវុធ​ធ្ងន់​ និង​កម្លាំង​ ប៉ុន្តែ​ខ្ញុំ​ត្រៀម​រួច​ហើយ​

  • 2019-09-20 04:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​វ័យ​ក្មេង​មក​ពី​បាត់ដំបង​ ឈិត​ សេរីវណ្ណថង​ ថា​រូប​គេ​បាន​ដឹង​ពី​សមត្ថភាព​របស់​ អេ​ លីតសាន់​ ច្បាស់​គឺ​ចេញ​ធ្ងន់​ និង​ពោពេញ​ដោយ​កម្លាំង​ ប៉ុន្តែ​ខ្លួន​បាន​ត្រៀម​រួច​ហើយ​សម្រាប់​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ ម៉ា​ សេរី ​ថ្ងៃ​សៅរ៍​នេះ។​(រូបភាពក្របខាងក្រៅរបស់ Sport Zone)

ឈិត សេរីវណ្ណថង និង​ឪពុក

កូន​ប្រុស​លោក​ ឈុត​ សេរី​ រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ បាន​ហ្វឹកហាត់​ត្រៀម​តាំង​តែ​ពី​ប្រកួត​ចប់​ជា​មួយ​ ទួន​ ប៉េ​ មក​ម្ល៉េះ​ ដើម្បី​បង្កើន​បច្ចេកទេស​ក៏ដូច​ជា​កម្លាំង​ សម្រាប់​ការ​ប៉ះ​គ្នា​វគ្គ​សំខាន់​ដណ្ដើម​ពាន​ប្រចាំ​រង្វាន់​ ម៉ា​ សេរី​ ប្រចាំ​ឆ្នាំ​ ២០១៩នេះ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ ប្រាប់​ទៀត​ថា​សប្បាយ​ចិត្ត​ដែល​បាន​ខាង​អ្នក​រៀបចំ​កម្មវិធី​ ជ្រើសរើស​ខ្លួន​ឲ្យ​ប្រកួត​ដណ្ដើម​ពាន​​មួយនេះ។​

សេរីវណ្ណថង​ បន្ថែម​ទៀត​ថា​ ចំពោះ​សមត្ថភាព​ដៃគូ​ដែល​ត្រូវ​ប៉ះ​គ្នា​លើក​នេះ​ គេ​ល្អ​ និង​យល់​ស្រប​ដូច​ម្ចាស់​ខ្លួន​គេ​បាន​លើក​ឡើង​អញ្ចឹង​ថា​«មាន​កម្លាំង​ខ្លាំង​ជាង​ អាវុធ​ធ្ងន់​ជាង»។​ យ៉ាងណា​មិញ​ជើង​ខ្លាំង​មក​ពី​បាត់ដំបង​ខាង​លើ​នេះ​ បញ្ជាក់​ថា​បាន​ហ្វឹកហាត់​ត្រៀម​ទប់ទល់​រួច​ហើយ​ ខ្លួន​នឹង​វ៉ៃ​តាម​បច្ចេកទេស​ដែល​ត្រៀម។​ សម្រាប់​ការ​ប្រកួត​នេះ​ ម្ចាស់​ពាន​រង្វាន់​ ISI​ រូប​នេះ​សង្ឃឹម​ទទួល​បាន​ជ័យជម្នះ​ ៦០%​លើ​ អេលីត​ សាន់​ ហើយ​យ៉ាង​ណា​នឹង​ខំប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព។​

អេលីត សាន់(ក្រហម)

រំលឹក​ដែរ​ថា​ កីឡាករ​ ឈិត​ សេរីវណ្ណថង​ នឹង​ត្រូវ​ប៉ះ​គ្នា​ជា​មួយ​ អេលីត​ សាន់ ​ថ្ងៃ​សៅរ៍​ ទី២១​ ខែ​កញ្ញា​ ២០១៩​ នេះ​នៅ​សង្វៀន​ CNC​ ដណ្ដើម​ពាន​រង្វាន់​លោក​គ្រូ​ ម៉ា​ សេរី។​ អ្នក​ទទួល​បាន​ជ័យជម្នះ​នឹង​បាន​ប្រាក់​រង្វាន់​ ៤លានរៀល៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម