ចំណេញបាត់! ផ្សារទំនើបព្រីនស៍ សម្ពោធសាខាថ្មីលើផ្លូវ ២៧១ប្រកាសចុះថ្លៃ ២០%លើទំនិញគ្រប់មុខ
- 2019-09-25 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណេញបាត់! ផ្សារទំនើបព្រីនស៍ សម្ពោធសាខាថ្មីលើផ្លូវ ២៧១ប្រកាសចុះថ្លៃ ២០%លើទំនិញគ្រប់មុខ
ចន្លោះមិនឃើញ
ក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏សកម្មមួយរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបើកសម្ពោធផ្សារទំនើបព្រីនស៍ ស៊ុបភើម៉ាឃីត (Prince Supermarket) ដែលជាសាខាទី៨ របស់ខ្លួនជាផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការបើកសម្ពោធ ព្រីនស៍ ស៊ុបភើម៉ាឃីត គឺដើម្បីបំពេញទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងតម្រូវការនៃការទិញទំនិញប្រើប្រាស់ អាហារប្រចាំថ្ងៃ បន្លែផ្លែឈើ និងទំនិញសំខាន់ៗផ្សេងៗទៀត ហើយបើកដំណើរការពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១១យប់។ ការបើកសម្ពោធន៍សាខាថ្មីនេះដែរ ក៏មានការថែមជូនពិសេសនូវប្រមូសិន រហូតដល់ ២០% ទៅតាមមុខទំនិញផ្សេងៗ ដែលមានផលិតផលចម្រុះសរុបជាង ១៨០០ មុខទំនិញ។
ព្រីនស៍ ស៊ុបភើម៉ាឃីត មានលក់ផលិតផលខ្មែរ និងផលិតផលនាំចូលពីក្រៅប្រទេសជាច្រើនទៀតដូចជា ចិន ថៃ និងជប៉ុន ជាដើម។ លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើបព្រីនស៍ បានប្រាប់ថា ចាប់តាំងពីបើកដំណើរការមក ផលិតផលដែលលក់ដាច់ជាងគេ គឺប្រភេទអាហារ ដូចជា បន្លែ ផ្លែឈើ និងត្រី សាច់ ជាដើម។
លោក ឈិន ចិពីង បានលើកឡើងថា សម្រាប់ផែនការនៅក្នុងឆ្នាំ២០១៩ នេះ ក្រុមហ៊ុន នឹងពង្រីកទីតាំងផ្សារទំនើបព្រីនស៍ឲ្យបាន ១០ទីតាំងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ មុននឹងក្រុមហ៊ុនឈានជើងទៅពង្រីកទីតាំងបន្ទាប់នៅតាមបណ្ដាខេត្ត។
តាមការបង្ហើបពីគម្រោងវិនិយោគរបស់ថ្នាក់ដឹកនាំព្រីនស៍ ស៊ុបភើម៉ាឃីត នឹងបន្តគម្រោងធំៗផ្សេងទៀត ដូចជា Prince Fresh ក្នុងទំហំផ្ទៃដី ១ ៣០០ ម៉ែត្រការ៉េឡើងទៅ និង Prince Market ក្នុងទំហំចាប់ពី ២ ០០០ម៉ែត្រការ៉េឡើងទៅ ក្នុងពេលឆាប់ៗខាងមុខនេះទៀតផង។ ក្រុមហ៊ុនបានរៀបចំនូវគម្រោងរបស់ខ្លួនរួចស្រេចហើយ ក្នុងខេត្តព្រះសីហនុ ភ្នំពេញ និងសៀមរាប គឺជាទីតាំងអាទិភាពរបស់ខ្លួន ក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែម៕