មកដឹងថ្លៃចំណាយសំខាន់ៗក្នុងពិធីមង្គលការរបស់ Justin និង Hailey
- 2019-10-03 02:13:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងថ្លៃចំណាយសំខាន់ៗក្នុងពិធីមង្គលការរបស់ Justin និង Hailey
ចន្លោះមិនឃើញ
មង្គលការលើកទី ២របស់ Justin Bieberនិង Hailey Baldwinទទួលបានការសាទរពីអ្នកគាំទ្រជាច្រើន ហើយមង្គលការម្ដងទៀតនេះដែរ ត្រូវបានគេចាត់ទុកថាជាពិធីអស្ចារ្យមួយប្រចាំសតវត្សរបស់ពិភពហូលីវូដ។
ភ្ញៀវកិត្តិយសល្បីៗក៏ទីចូលរួមហូរហែអបអរគូស្នេហ៍១នេះ ក្នុងឱកាសដ៏មានក្ដីសុខ។ វិបសាយព័ត៌មាន Daily Mail ដែលជាប្រភពព័ត៌មានដ៏ល្បីប្រចាំលោកខាងលិចបានទម្លាយឲ្យដឹងថាខ្ទង់ចំណាយសម្រាប់មង្គលការរបស់ Justin និង Hailey គឺលើសពី ១,៣លានដុល្លារទៅទៀត។
សម្រាប់ម្ហូប និងសេវាបម្រើផ្សេងៗក្នុងពិធី ចំណាយអស់ ១១៥ ៥០០ដុល្លារ
ក្នុងពីធីមង្គលនេះ ផ្កាស្រស់ដាក់តាំងលម្អត្រូវចំណាយជាង ៣០០ ០០០ដុល្លារ។ ជាមួយគ្នានោះ Justin ថែមទាំងជួលបន្ទប់ចំនួន ១៥២របស់សណ្ឋាគារ Montage Patmetto Bluff នេះ ដោយបន្ទប់ខ្លះ មានតម្លៃ ៣១៤ដុល្លារ ក្នុង១យប់។ ដូចនេះសរុបជារួមតម្លៃសរុបគឺ ១១៤ ៥០០ដុល្លារ។
អាហារពេលព្រឹកវិញ រៀបចំជាលក្ខណៈប៊ូហ្វេ ក្នុងម្នាក់មានតម្លៃ ៩៥ដុល្លារ និងម្ហូបផ្សេងៗទៀតដែលត្រូវចំណាយតិចច្រើនទៅតាមនោះ។
ជាការពិត សម្រាប់កូនកំលោះកូនក្រមុំមិនស្នាក់នៅសណ្ឋាការនោះទេ មានន័យថាពួកគេបានជួលវីឡា៤ផ្សេងស្នាក់នៅ។ ដោយសារ Justin និង Hailey មកស្នាក់តាំងពីល្ងាចថ្ងៃពុធ ហើយថ្លៃចំណាយក្នុង ១យប់គឺ ១ ៧៥០ដុល្លារ។ ដូចនេះសរុប ៣ថ្ងៃ ពួកគេត្រូវចំណាយ ២១ ០០០ដុល្លារ។
ការចំណាយសម្រាប់ពិធីជប់លៀង អស់ចំនួន ៤៤ ៨១០ដុល្លារ
នៅពេលល្ងាច ភ្ញៀវចូលរួមពិតជារីករាយ Cocktail ក៏ដូចជាទិដ្ឋភាពដ៏ពិសេសដែលបានរៀបចំយ៉ាងផ្ចិតផ្ចង់។ បើតាមការឲ្យដឹង តម្លៃចូលរួមសម្រាប់មនុស្សម្នាក់គឺ ៣៦០ដុល្លារ ហើយគូស្នេហ៍នេះបានអញ្ជើញអ្នកជិតស្និទ្ធចំនួន ៧០នាក់ ក្នុងនោះរួមមានទាំងគ្រួសារទាំងសង្ខាង Kendall, Kylie Jenner Usher និងមនុស្សសំខាន់ផ្សេងទៀត ដែលសរុបជារួមត្រូវចំណាយ ២៥ ៩២០ដុល្លារ។
ភ្ញៀវចូលរួមនឹងទទួលបាន ស្រា១ដប មានឈ្មោះថា Moet & Chandon Imperial។ ស្រានេះក៏ត្រូវបានរចនាជាឈ្មោះគូស្នេហ៍ Bieber ផងដែរសម្រាប់អបអរថ្ងៃមង្គលការ។ ១ដបនេះ មានតម្លៃ ៤៤,៩៥ដុល្លារ ដូចនេះសរុបជារួមពួកគេត្រូវចំណាយ ៣ ៥០០ដុល្លារ។
ដោយឡែក មុនថ្ងៃពិសេស ១ថ្ងៃ នៅពេលល្ងាចក៏មានការបម្រើអាហារសុទ្ធតែឆ្ងាញ់ៗនៅភោជនីយដ្ឋាន Moreland Landing and Cole ។ នៅពេលព្រឹកសម្រាប់ថ្ងៃទី ៣ (មានន័យថាក្រោយថ្ងៃមង្គលការ) ប្ដីប្រពន្ធ១គូនេះ ក៏បានចូលរួមជាមួយភ្ញៀវទាំងអស់ញ៉ាំងាហារជុំគ្នានៅភោជនីយដ្ឋាន Buffalo។ តម្លៃត្រូវចំណាយគឺ ៩៥ ក្នុងម្នាក់ ដូចនេះសរុបមកត្រូវចំណាយ ៦ ៨៤០ដុល្លារ។
មធ្យោបាយធ្វើដំណើរ ចំណាយអស់ ១៤១ ២៨០ដុល្លារ
ប្ដីប្រពន្ធនេះបានធ្វើដំណើរ តាមយន្តហោះឯកជនទៅកាន់រដ្ឋ Carolina ភាគខាងត្បូង ហើយចេញពីរដ្ឋ California ត្រូវចំណាយអស់ ១៣ ៥០០ដុល្លារ ក្នុង ១ម៉ោង។ ដើម្បីមកដល់ទីតាំង គឺត្រូវចំណាយ៥ម៉ោង ដូចនេះថ្លៃធ្វើដំណើរសរុបនេះអស់ដល់ទៅ ១៣០ ០០០ដុល្លារ។
ជាមួយគ្នានោះ ពួកគេក៏ថែមទាំងបានជួលទូកចំនួន ១០គ្រឿងដឹកអ្នកដំណើរអមជាមួយពេលទៅចូលរួមពិធីជប់លៀងពេលល្ងាចដែរ ដែលត្រូវចំណាយលើសពី ២ ៥០០ដុល្លារទៅទៀត។
មិនទាន់អស់ទេ ពេលត្រឡប់ពីទីតាំងពិធី អ្នកចូលរួមក៏មានភាពងាយស្រួលដោយមានរថយន្តក្រុង៣ ចាំទទួលយ៉ាងមានរបៀប។ តម្លៃជួលសេវាឡានក្រុងនេះ គឹខ្ទង់ ៣ ៧៨០ដុល្លារ សម្រាប់៦ម៉ោង។
ការតុបតែងទីតាំងពិធីមង្គល ចំណាយអស់ ៩០០ ០០០ដុល្លារ
អាចនិយាយបានថា ដល់វគ្គនេះពួកគេត្រូវចំណាយធំជាងគេ ព្រោះទាំងតុ កៅអី ត្រូវបានរៀបចំយ៉ាងស្រស់ស្អាតមានរបៀបបំផុត តបតាមការចង់បានរបស់ម្ចាស់កម្មវិធី និងចេញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនពិធីការដែលមានឈ្មោះថា Revelry Even Designers ដែលជាក្រុមហ៊ុនដ៏ល្បីលេចមុខជារឿយៗក្នុងការរៀបចំកម្មវិធីប្រគល់ពានរង្វាន់ធំៗដូចជា Oscar និង Grammy ជាដើម។
ឈុតអាពាហ៍ពិពាហ៍ ចំណាយអស់ ១២៤ ៣០០ដុល្លារ
កូនក្រមុំ Hailey ស្លៀករ៉ូបពណ៌សដ៏ស្រស់ស្អាតសម្រាប់ពិធីជប់លៀង Brand Vivienne Westwood។ ឯរ៉ូបរៀបការតែម្ដង ក៏មានសេចក្ដីរាយការណ៍ថាជា Brand តែមួយជាមួយគ្នានេះដែរ មានតម្លៃ ៦០ ០០០ដុល្លារ ជាមួយស្បែកជើងកែង Brand Jimmy Choo តម្លៃ ៩៧៥ដុល្លារ៕