ទីបំផុត! គ្រូអាល្លឺម៉ង់សម្រេចរើសហើយរវាង Neuer និង Ter Stegen
- 2019-10-04 12:44:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! គ្រូអាល្លឺម៉ង់សម្រេចរើសហើយរវាង Neuer និង Ter Stegen
ចន្លោះមិនឃើញ
គ្រូជម្រើសជាតិអាល្លឺម៉ង់លោក Joachim Low បានបញ្ជាក់កាលពីពេលថ្មីៗនេះថា អ្នកចាំទីដៃទី១ បានទៅលើ កីឡាករ Manuel Neuer នៃ ក្លឹប Bayern Munich ខណៈ អ្នកចាំទី Marc Andre Ter Stegen បានលេងក្នុងប្រកួតមិត្តភាពប៉ះនឹងក្រុមជម្រើសជាតិអាហ្សង់ទីន។
លោកបាននិយាយថា៖ " ទាំងគ្រូអ្នកចាំទី និងខ្ញុំ បានសម្រេចចិត្តថា Marc នឹងលេងក្នុងប្រកួតប៉ះអាហ្សង់ទីន ខណៈ Neuer នឹងលេងប៉ះនឹងអេស្តូនី (ប្រកួតវគ្គជម្រុះ UEFA Euro 2020) '' ។
លោកបានសង្កត់ធ្ងន់ថា៖ " ខ្ញុំបញ្ជាក់ហើយ បញ្ជាក់ទៀតថា Neuer នៅតែជាប្រធានក្រុម និងអ្នកចាំទីដៃទី ១ របស់ពួកយើងសម្រាប់ប្រកួតជើងឯកទ្វីបអឺរ៉ុប ដូច្នេះគ្មានអ្វីប្រែប្រួលឡើយ " ។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ មានជម្លោះពាក្យសម្ដីរវាងកីឡាករអ្នកចាំទីទាំងពីរ រហូតដល់ប្រធានក្លឹប Bayern គំរាមមិនបញ្ជូនកីឡាកររបស់ខ្លួនទៅលេងក្រុមជម្រើសជាតិអាល្លឺម៉ង់ទៀតផង៕
ព័ត៌មានបន្ថែមទាក់ទងនឹងជម្លោះពាក្យសម្ដីរវាង Neuer និង Ter Stegen